ច្រមុះ Yang Mi ស្អាតខ្លាំង រហូតនារីនៅចិនកុម្មង់វះកាត់ឲ្យដូចដែរ

  • 2021-06-15 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាច​និយាយ​បាន​ថា សម្រស់​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Yang Mi គឺ​ជា​គំរូ​ឲ្យ​មនុស្ស​ស្រី​ជា​ច្រើន​យក​តម្រាប់​តាម ដែល​ធ្វើ​ឲ្យ​ពេល​នេះ​ មុខ​ពួក​គេ​ស្រដៀង​ៗ​គ្នា​ទាំង​អស់។

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មិថុនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា វិស័យ​កែ​សម្រស់​កំពុង​តែ​មាន​ពាណិជ្ជកម្ម​ថ្មី​នោះ គឺ​កែ​ច្រមុះ​ម៉ូដ​ដូច​កំពូល​តារា​សម្ដែង​ស្រី Yang Mi។ តាម​ការ​ផ្សព្វផ្សាយ​នេះ គ្លីនិក​ជា​ច្រើន​បាន​សន្យា​ថា ក្រោយ​ពេល​កែ​រួច ពួក​គេ​នឹង​មាន​សម្រស់​ស្អាត​មិន​ចាញ់​តួ​រឿង Legend of Fuyao ឡើយ។

ដោយ​សារ​តែ​ឃើញ​ការ​ផ្សព្វផ្សាយ​ទាក់ទាញ​ខ្លាំង​ពេក មិត្ត​ៗ​នារី​​​ជា​ច្រើន សុខ​ចិត្ត​ខ្ចី​លុយ ចងការ​ប្រាក់​គេ ដើម្បី​មក​កែ​ច្រមុះ។ ជាក់​ស្ដែង ស្រី​ស្អាត​តារា​​បណ្ដាញ​សង្គម​ម្នាក់​ឈ្មោះ Xiao Mi Mi ទោះ​ស្អាត​ហើយ​ក្ដី​ ក៏​នៅ​តែ​មក​ឲ្យ​គេ​កែ​ច្រមុះ​ឲ្យ​ដូច​ សិល្បករ​កូន​១​ខាង​លើ​ដែរ។ នៅ​ពេល​នេះ Xiao Mi Mi ត្រូវ​គេ​វាយ​តម្លៃ​ថា មាន​សម្រស់​ដូច Yang Mi ដល់​ទៅ​៩០%។

ក្រៅ​ពី​តារា​បណ្ដាញ​សង្គម​ខាង​លើ គេ​បានប្រទះ​ឃើញ​ថា អ្នក​កែ​ច្រមុះ​ហើយ​ពេល​នេះ គឺ​សឹង​តែ​ដូច​គ្នាង​ទាំង​អស់ ព្រោះ​ពួក​គេ​កម្ម៉ង់​ចង់​បាន​ម៉ូដ​ច្រមុះ​ដូច​ តារា​អាយុ ៣៤​ឆ្នាំ​ខាង​លើ​។ សាមី​ខ្លួន​ អ្នក​ទទួល​សេវាកម្ម​នេះ​បាន​លើក​ឡើង​ថា ពួក​គេ​មាន​អារម្មណ៍​ថា​ខ្លួន​ដូច​ Yang Mi ពី​៨០ ទៅ​៩០​%៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម