ទ្រព្យ​សម្បត្តិ​រាប់​សិប​លាន​ដុល្លារ​បស់ សាន់ឆាយ មុន​ពេល​រៀបការ និង​ពេល​បែក​បាក់​​ស្វាមី

  • 2021-06-09 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​រៀបការ​នឹង​ស្វាមី​ដែល​ជា​អ្នក​ប្រុស​ កូន​មហាសេដ្ឋី​មាន​ទ្រព្យ​ស្ដុកស្ដម្ភ តារា​សម្ដែង​ស្រី​តៃវ៉ាន់ Barbie Hsu គឺ​ជា​សិល្បករ​ដែល​មាន​ទ្រព្យ​ច្រើន​រួច​ទៅ​ហើយ តែ​មង្គលការ​ដែល​នាង​គិត​ថា​ជា​សុបិន​ក្លាយ​ជា​ការ​ពិត​នេះ បាន​ធ្វើ​​ឲ្យ​នាង​ខ្សត់​ទ្រព្យ​ទៅ​វិញ។

កាល​​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា​មុន​នេះ កំពូល​តារា​សម្ដែង​ស្រី​តៃវ៉ាន់ Barbie Hsu បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​នាង​បាន​ដាក់​ពាក្យ​លែងលះ​ស្វាមី​​ដែល​ជា​លោក Wang Xiaofei ដោយឯកត្តោ​ភាគី។ នាង​មិន​បាន​និយាយ​អ្វី​ច្រើន​ឡើយ គឺ​គ្រាន់​តែ​ថា គ្រប់​ឯកសារ​ទាំង​អស់​គឺ​កំពុង​រៀប​ចំហើយ។ ស្វាមី​របស់​តួ​រឿង F4 បាន​ឲ្យ​ដឹង​ថា មុន​នោះ​មួយ​ថ្ងៃ លោក​ និង​នាង​បាន​ឈ្លោះ​គ្នា​ហើយ​លោក​បាន​ប្រើ​សម្ដី​ធ្ងន់​លើ​នាង។

មនុស្ស​ជា​ច្រើន​បាន​លើក​ឡើងថា ស្រី​ស្អាត​អាយុ ៤៥​ឆ្នាំ​រូប​នេះ រៀបការ​ព្រោះ​តែ​លុយ​របស់​ប្ដី តែ​គេ​មិន​ដឹង​ឡើយ​ថា មុន​នោះ​ដែរ នាង​ក៏​ជា​អ្នក​មាន ហើយ​ក្រោយ​រៀបការ​គឺ​ទ្រព្យ​របស់​នាង​មាន​តែ​ស្រក​ចុះ។ មុន​រៀបការ តួ​រឿង​ស្នេហា​បួន​ដួង មាន​អចលនទ្រព្យ​២​កន្លែង​នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់​ដែល​មាន​តម្លៃ​សរុប​១២​លាន​ដុល្លារ។ ក្រោយ​រៀបការ នាង​ទទួល​បាន​កុងត្រា​ពាណិជ្ជកម្ម ១០​ដែលមាន​តម្លៃ​សរុប ៤.៧៥​លាន​ដុល្លារ។ បន្ទាប់​មក​ទៀត នាង​បាន​រើ​ចូល​នៅ​ផ្ទះ​តម្លៃ១២​ដុល្លារ​ជាមួយ​ស្វាមី។

ដូច​នេះហើយ នាង​មាន​​ទ្រព្យ​​តម្លៃ​យ៉ាង​តិច អចលនទ្រព្យ​ចំនួន ៣។ យ៉ាងណាក្ដី ក្រោយ​ពេល​រៀបការ​ ជាពិសេស​គឺ​ឆ្នាំ​២០១៥ នៅ​ពេល​គ្រួសារ​ប្ដី​របស់​នាង​ត្រូវ​បាន​គេ​បង្កក​ទ្រព្យ ដោយ​សារ​ត្រូវ​គេ​ឃើញ​ថា​រក​ស៊ី​មិន​ប្រក្រតី។ នៅ​ពេល​នោះ បណ្ដាញ​ព័ត៌មាន​នានា​បាន​រាយការណ៍​ថា សិល្បការិនី​រូប​នេះ​បាន​យំ​ឡើង​សន្លប់។

នៅ​ឆ្នាំ​២០២០ ដោយ​សារ​តែ​កូវីដ១៩ ប្ដី​របស់​នាង​រឹត​តែ​ឡុង​ចុង ព្រោះ​ថ្លៃ​ជួល​សណ្ឋាគារ​មួយ​ខែ​ ១លាន​ដុល្លារ ធ្វើ​ឲ្យ​លោក​ខាត​យ៉ាង​ច្រើន។ មក​ទល់​ពេល​នេះ គឺ​សាន់ឆាយ​នេះ​ហើយ ដែល​ត្រូវ​លក់​ផ្ទះ​២​ខ្នង​របស់​ខ្លួន ដើម្បី​ឲ្យ​ប្ដី​ធ្វើ​ដើម។ ដោយ​សារ​​នៅ​តែ​ខ្វះ​ខាត នាង​ និង​ប្ដី​ត្រូវ​ទៅ​ថត​កម្មវិធី​ទូរទស្សន៍ តែ​ដោយ​សារ​ប្ដី​នាង​មិន​សូវ​ចេះ​និយាយ​ធ្វើ​ឲ្យ​ទស្សនិកជន​មិន​ចង់​មើល​ឡើយ។

អាច​​និយាយ​បាន​ថា ក្រោយ​រៀបការ ខុស​ពី​អ្វី​ដែល​នាង​រំពឹង​ទុក ដែល​គិត​ថា​ទ្រព្យ​នឹង​កើន​នោះ គឺ​មាន​តែ​ស្រក​ចុះ​ប៉ុណ្ណោះ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម