ដឹងពីរឿងដែលអ្នកគួរតែទន្ទឹងរងចាំក្នុងខែថ្មីខាងមុខនេះ តាមរយៈសន្លឹកបៀរដែលអ្នកជ្រើសរើស

  • 2021-05-24 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានអារម្មណ៏ថាពេញចិត្តសន្លឹកមួយណាជាងគេ?

សន្លឹកបៀរទី ១ - អត់ធ្មត់បន្តិច រឿងល្អកំពុងតែធ្វើដំណើរមករកអ្នកហើយ

កាតនេះបានមករកអ្នកដើម្បីប្រាប់អ្នកថាជីវិតគឺស្រស់ស្អាតហើយមានគុណធម៌ចំនួនបីដែលនឹងជួយឱ្យគោលដៅនិងក្តីសុបិន្តរបស់អ្នកក្លាយជាការពិតគឺ ភាពស្ថិតស្ថេរ ភាពវិជ្ជមាន និង ការអត់ធ្មត់។ ព្រឹត្តិការណ៍រាប់ពាន់អាចនឹងកើតឡើងជារៀងរាល់ថ្ងៃក្នុងជីវិតអ្នក ពេលខ្លះក៏សប្បាយចិត្តហើយពេលខ្លះទៀតគ្រាន់តែជាការសាកល្បងចិត្តអំណត់ និង ការតាំងចិត្តរបស់អ្នក។ វាជាការសំខាន់ដែលត្រូវចងចាំថារឿងរ៉ាវនីមួយៗដែលកើតឡើងនៅក្នុងជីវិតអ្នក គឺកើតឡើងព្រោះតែរៀបចំអ្នកសម្រាប់រឿងផ្សេងទៀតដែលជិតនឹងកើតឡើង។

សន្លឹកបៀរទី ២ - អ្វីដែលអ្នកប្រាថ្នានឹងក្លាយជាការពិតមិនខាន

សារសម្រាប់អ្នកក្នុងពេលនេះគឺ ពេលវេលារបស់អ្នកបានមកដល់ហើយ វាជាពេលវេលាដែលអ្នកត្រូវរីករាយ សក្តិសមនឹងអ្វីដែលអ្នកលះបង់កន្លងមក។ ត្រូវចាំថាអ្នកខំប្រឹងខ្លាំងយ៉ាងណា ពិតជាសក្តិសមនឹងទទួលបានអ្វីដែលល្អបំផុតនៅក្នុងជីវិត មិនយូរប៉ុន្មានអ្វីៗទាំងអស់នេះនឹងក្លាយជាការពិត។ ត្រូវចាំថា សូម្បីតែការផ្លាស់ប្ដូរតូចតាចក្ដី ក៏អាចផ្លាស់ប្ដូរជីវិតអ្នកទាំងមូលបានដែរ។

**សន្លឹកបៀរទី ៣ - ជឿជាក់លើខ្លួនឯងអោយច្រើនជាងនេះ **

កាតនេះបានចូលមកក្នុងជីវិតរបស់អ្នកដើម្បីប្រាប់អ្នកថា“ ត្រូវតែបន្តជឿលើខ្លួនឯង”។ វាជារឿងធម្មតានោះទេ នៅពេលជួបឭការលំបាក វាជាផ្នែកសំខាន់មួយនៃជីវិត ដែលបង្រៀនអោយអ្នកចងចាំថា អ្នកមានឆន្ទៈធំធេង អ្នកមានគោលដៅជាច្រើនដើម្បីសំរេចបាន ហើយការលើកទឹកចិត្តសំខាន់ខ្លាំងណាស់ ជាពិសេសបើវាកើតចេញពីអ្នកខ្លួនឯងនោះ។ នៅពេលអ្នកដឹងពីអ្វីដែលអ្នកចង់បាន នៅពេលដែលអ្នកប្រាថ្នាចង់បានវាយ៉ាងខ្លាំងហើយនោះ គួបផ្សំនឹងការជឿជាក់លើខ្លួនឯងផងនោះ អ្នកនឹងរកឃើញផ្លូវមួយដែលនឹងនាំអ្នកឆ្ពោះទៅរកគោលដៅរបស់អ្នកមិនខាន។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទថ្មី