សុខភាពចេះតែទ្រុឌទ្រោម មិនងាយជាដូចគេឯង ដោយសារទម្លាប់ហូបផ្លែឈើខុសពេលវេលា

  • 2021-05-05 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្លែ​ ឬ​ផ្លែ​ឈើ​ទាំង​នេះ ​បើ​អ្នក​ទទួល​ទាន​មិន​ចំ​ពេល​វេលា ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​យ៉ាង​ខ្លាំង។

​៣ ផ្លែ​ឈើ​ដែល​មិន​គួរ​ញ៉ាំ​នៅ​ពេល​ព្រឹក

  • ​ម្នាស់៖ ផ្លែឈើ​នេះ​សម្បូរ​ដោយ​អង់ស៊ីម ដូច្នេះ​នៅ​ពេល​ញ៉ាំ​ពោះ​ទទេ ​ងាយ​នឹង​ធ្វើ​ឲ្យ​ឈឺ​ក្រពះ។ អ្នក​គួរ​តែ​ហូប​វា​ក្រោយ​ញ៉ាំ​អាហារ​រួច ​ទើប​រាង​កាយ​អាច​ស្រូប​បាន​ជីវជាតិ​​ពី​ផ្លែ​ម្នាស់​បាន​យ៉ាង​ល្អ។
  • ​ផ្លែ​ត្រសក់៖ ​ដោយសារ​តែ​ត្រសក់​សម្បូរ​ប៉ូតាស្យូម ​ហេតុ​នេះ​បើ​អ្នក​ញ៉ាំ​នៅ​ពេល​ព្រឹក​ ​ងាយ​នឹង​ធ្វើ​ឲ្យ​ផ្តាសាយ។ ​លើស​ពី​នេះ​​ក៏​ធ្វើ​ឲ្យ​រាគ ​​និង​ខះ​​ជាតិ​ទឹក។
  • ផ្លែ​សារី៖ ផ្លែ​នេះ​សម្បូរ​ដោយ​ជាតិ​កាក​សរសៃ​ខ្ពស់ ហើយ​​ Raw Fibers ​ក្នុង​ផ្លែ​នេះ​អាច​បំផ្លាញ​ស្រទាប់​ក្រពះ​បាន​ បើ​អ្នក​ហូប​វា​នៅ​ពេល​ព្រឹក​ពោះ​ទទេរ។ ​ដូច្នេះ ​​អ្នក​គួរ​ហូប​ផ្លែ​ឈើ​នេះ​ក្រោយ​អាហារ​ពេល​ព្រឹក​រួច ​ប្រមាណ​៣០​នាទី ទើប​ផ្តល់​ផល​ល្អ​។

​​៣​ ផ្លែ​ឈើ​ដែល​មិន​គួរ​ញ៉ាំ​នៅ​ពេល​យប់

  • ផ្លែ​ប៉ោម៖ ​បើ​អ្នក​ញ៉ាំ​ផ្លែ​ឈើ​នេះ​នៅ​ពេល​យប់ ​វា​ងាយ​នឹង​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ណាស់ ព្រោះ​ផ្លែ​ប៉ោម​ផ្ទុក​ដោយ​អាស៊ីដ​សីរីរាង្គ​ខ្ពស់។ ​
  • ​ផ្លែ​ចេក៖ ញ៉ាំ​ចេក​នៅ​ពេល​បាយ​ល្ងាច​រួច ​ងាយ​​នឹង​ធ្វើ​ឲ្យ​ហើម​ពោះ ​រួម​ទាំង​ការ​រំលាយ​អាហារ​ថែម​ទៀត។ ​លើស​ពី​នេះ ​ការ​ហូប​ចេក​នៅ​ពេល​យប់ ​នឹង​ធ្វើ​ឲ្យ​ងាយ​ផ្តាសាយ ​ស្លេស និង​ក្អក ពិសេស​លើ​កុមារ​តែ​ម្តង។ ​
  • ​បន្លែ​ស្ពៃ​៖ បន្លែ​ដូច​ជា​ស្ពៃ​ក្តោប ​ខាត់​ណា ប្រូខូលី ឬ​ស្ពៃ​បូក​គោ​ជា​ដើម ​សម្បូរ​ដោយ​វីតាមីន​ច្រើន​ណាស់ ​តែ​វា​ក៏​​ផ្ទុក​ដោយ​ជាតិ​កាកសសៃ​មិន​ងាយ​រំលាយ​ច្រើន​ផង​ដែរ។ ​ហេតុ​នេះ ​វា​ត្រូវ​ការ​ពេល​វេលា​​យូរ​ដើម្បី​​រំលាយ​​អាហារ​ទាំង​នេះ​នៅ​ពេល​បរិភោគ​រួច។ ​​ហេតុ​នេះ ​បើ​អ្នក​ពិសារ​បន្លែ​ទាំង​នេះ​​នៅ​ពេល​យប់ ​វា​ងាយ​ប៉ះ​ពាល់​ដំណេក និង​សុខភាព​របស់​អ្នក​ជា​ទី​បំ​ផុត៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម