ចង់ដឹងថា អ្នកអាចក្លាយជាសេដ្ឋីឬទេនៅ៣ឆ្នាំខាងមុខ? រើសរូប១ ដើម្បីផ្ទៀងផ្ទាត់

  • 2021-04-13 00:28:00
  • ចំនួនមតិ 112 | ចំនួនចែករំលែក 73

​ក្នុង​រូប​មួយ​ផ្ទាំង​នេះ ​តើ​អ្នក​ចាប់​អារម្មណ៍​លើ​​អ្វី​ជាង​គេ? ​ក្នុង​នោះ​មាន A ​រូប​សត្វ​មាន់ , B ​ស៊ុត​គរ​ដូច​ភ្នំ , C​យន្តហោះ ​​និង​ D ព្រះ​អាទិត្យ។ ​សម្លឹង​មើល​រូប​នេះ​ឲ្យ​បាន​ម៉ត់​ចត់ ​បន្ទាប់​មក​ជ្រើស​យក​តែ​១ ​ក្នុង​ចំណោម​ចំណុច​សំខាន់​៤​នេះ។ ​បន្ទាប់​មក​ផ្ទៀង​ផ្ទាត់​ចម្លើយ ​ដើម្បី​ចង់​ដឹង​ថា​ ៣ ឆ្នាំ​ខាង​មុខ ​អ្នក​អាច​ក្លាយ​ជា​សេដ្ឋី​បាន​ឬទេ? ​

បើ​អ្នក​ជ្រើស​រើស​ចម្លើយ A ​អ្នក​អាច​ក្លាយ​ជា​សេដ្ឋី ៨៥​%

​រយៈ ពេល​ ២ -​៣ ឆ្នាំ​​នេះ បើ​ទោះ​ហិរញ្ញវត្ថុ​របស់​អ្នក​ឡើង​ចុះ​ក៏​ដោយ ​ប៉ុន្តែ​ជា​រួម​វា​នៅ​តែ​អាច​រក្សា​បាន​។ ​ការ​រក​ប្រាក់​របស់​អ្នក​​ ​នឹង​ជួប​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​សម្រេច​ចិត្ត រវាង​​ការងារ ។ អ្នក​ជួប​រឿង​ការ​វាយ​ប្រហារ ​ឬ​រង​វិបត្តិ​ពី​ក្រុម​ក្មេង​ទំនើង​ជា​ដើម ប៉ុន្តែ​អ្នក​ត្រូវ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ល្អ។ ​យ៉ាង​ណា​មិញ ​អ្នក​ត្រូវ​តែ​ចង​ចាំ​ថា ​ទោះ​ជួប​បញ្ហា​អ្វី​ក៏​ដោយ ប្រាក់​ដែល​អ្នក​​រក​បាន ​​នឹង​មិន​​បាត់​បង់​​នោះ​ទេ។ ​​នៅ​ពេល​ដែល​អ្នក​​ត្រូវ​ការ​ជំនួយ ​អ្នក​ត្រូវ​​ស្វែង​រក​​ក្រុម​គ្រួសារ ​​ដោយ​សារ​អ្នក​មាន​​​ដែន​កំណត់​ផ្នែក​សមត្ថភាព។

បើ​អ្នក​ជ្រើស​រើស​ចម្លើយ B ​អ្នក​អាច​ក្លាយ​ជា​សេដ្ឋី ៩៩​%

​​​​​​​កាល​ពី​ ២-​៣ ឆ្នាំ​មុន ​ ​អ្នក​​មាន​អារម្មណ៍​ថា​​រឿង​ជា​ច្រើន​ហាក់​មិន​រលូន​សោះ​ឡើយ។ ​ទ្រព្យ​សម្បត្តិ​រក​បាន​ច្រើន​មែន ​តែ​មិន​ឃើញ​សល់​សោះ​។ ​​យ៉ាង​ណា​ក៏​ដោយ ​នៅ​រយៈ​ពេល​៣​ឆ្នាំ​ខាង​មុខ ​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​យ៉ាង​ពិត​ប្រាកដ។ វា​កើត​ចេញ​ពី​ជ្រុង​មួយ​ដែល​អ្នក​ខំ​ប្រឹង​ប្រែង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ និង​មួយ​ជ្រុង​ទៀត​ដោយសារ​មជ្ឈដ្ឋាន​ជុំ​វិញ​អ្នក​​មាន​លក្ខណៈ​ល្អ​ប្រសើរ។ ទាំង​នេះ ​បាន​ជួយ​​ពន្លឿន​​ល្បឿន​របស់​អ្នក​យ៉ាង​កញ្ជ្រោល ។ ដូច្នេះ នា​ពេល​អនាគត ​អ្នក​ពិត​ជា​អាច​រក​ប្រាក់​បាន​ច្រើន។ ​ក្នុង​​កែវ​ភ្នែក​របស់​មនុស្ស​ដទៃ ​គេ​សម្លឹង​មក​អ្នក​​ចាត់​ទុក​ជា​មនុស្ស​មាន​សំណាង។ ប៉ុន្តែ​ពួក​គេ​មិន​បាន​ដឹង​ទេ​ថា អ្នក​បាន​ឆ្លង​កាត់​ការ​ប្រឹង​ប្រែង និង​ញើស​ឈាម​កម្រិត​ណា។

​បើ​អ្នក​ជ្រើស​រើស​ចម្លើយ C អ្នក​អាច​ក្លាយ​ជា​សេដ្ឋី ៦៥%

​ក្នុង​រយៈ​ពេល ២ -​៣ ​ឆ្នាំ​ខាង​មុខ ទ្រព្យ​សំពាយ​បុណ្យ​អ្នក​ពី​អតីត​ជាតិ​នឹង​ចូល​មក​ដល់ ឲ្យ​អ្នក​អាច​ចាយ​វាយ​បាន​គ្រប់​គ្រាន់។ ​បន្ថែម​ពី​នេះ អ្នក​មិន​ត្រូវ​ប្រថុយ​នឹង​រឿង​ដែល​មិន​អាច​គ្រប់​គ្រង​បាន​នោះ​ទេ។​ អ្នក​ត្រូវ​រក្សា​កា​រ​តស៊ូ​បន្ត​ទៀត ​និង​ប្រើ​វិធីសាស្ត្រ​ដើម្បី​សន្សំ​ប្រាក់​ជា​បណ្ដើរ​ទៅ​ៗ ​ទើប​ល្អ​​និង​ជា​វិធី​មាន​សុវត្ថិភាព​សម្រាប់​អ្នក។ មិន​ថា​ប្រឈម​នឹង​រឿង​លំបាក ​ឬ​អ្នក​ដទៃ​គិត​អវិជ្ជមាន​យ៉ាង​ណា​ទេ ត្រូវ​តែ​​ហ៊ាន​តតាំង​នឹង​ស្ថានភាព​បច្ចុប្បន្ន ហើយ​ដោះ​ស្រាយ​វា​ជា​មុន។ បន្ថែម​ពី​ការ​ចេះ​គ្រប់​គ្រង​ប្រាក់​ចំណាយ ​អ្នក​ត្រូវ​តែ​​រក​ប្រភព​ចំណូល​ឲ្យ​បាន​ច្រើន​វិធី។

បើ​អ្នក​ជ្រើស​រើស​ចម្លើយ D អ្នក​អាច​ក្លាយ​ជា​សេដ្ឋី ៧២%

​រយៈពេល ២-៣ ឆ្នាំ​ទៀត អ្នក​មាន​លទ្ធភាព​រក​ប្រាក់​បាន​ច្រើន​មិន​ធ្លាប់​មាន​ក្នុង​ជីវិត​របស់​អ្នក។ ​បើ​ទោះ​​ជា​វា​លើស​ពី​ការ​រំពឹង​ទុក​ក៏​ដោយ ​ប៉ុន្តែ​នេះ​ហៅ​ថា ទេវតា​មាន​ភ្នែក។ ​ ​អ្នក​បាន​ខំប្រឹង​អស់​ពេល​ជា​ច្រើន​ឆ្នាំ ​រស់​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ដើម្បី​រក​​ប្រាក់​ឲ្យ​ច្រើន​សម្រាប់​គ្រួសារ។ ម្ល៉ោះ​ហើយ ​អ្នក​ត្រូវ​រៀប​ចំ​ផែន​ការ​សង្ខេប​​​ឲ្យ​បាន​ល្អិត​ល្អន់។ ​អ្នក​ត្រូវ​​ចាំ​ថា ​ប្រើ​ប្រាស់​លុយ​ដើម្បី​ពង្រឹង​គោល​ជំហរ​ក្នុង​ជីវិត​និង​គ្រួសារ ​ឲ្យ​បាន​សំខាន់​ជាង​​ប្រើ​លុយ​ដើម្បី​បង្កើត​លុយ។ ដូច្នេះ​នៅ​ទី​បំផុត ​សេរីភាព​ហិរញ្ញវត្ថុ ​គឺ​ជា​ក្ដី​​សុបិន​ចុង​ក្រោយ​របស់​អ្នក។

អានបន្ត៖ ​ រើសដើមឈើមួយ ដើម្បីដឹងថានរណាអាចជួយអ្នកបាន ក្នុងឆ្នាំនេះ

​​​​​

ប្រភព៖ liekr ប្រែសម្រួល៖ ដេត ឈុនអ៉ី