ដឹងពីចំណុចទន់ជ្រាយរបស់ខ្លួនខ្លាំងបំផុតជាអ្វី តាមរយៈការរើសឆ័ត្រ

  • 2021-04-05 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​កំពុង​ឆ្ងល់​ពី​ខ្លួន​ឯង​ថា ​តើ​អ្វី​ទៅ​ជា​ភាព​ទន់​ខ្សោយ​ តើ​មែន​ទេ? ​ដូច្នេះ ​សាក​រើស​ឆ័ត្រ​មួយ​ខាង​ក្រោម​ដើម្បី​កាន់​តែ​ស្គាល់​ពី​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន​ឯង​ឲ្យ​កាន់​តែ​​ច្បាស់​ជាង​មុន ដើម្បី​ជា​ចំណុច​កែ​ប្រែ​ផង​ដែរ។

​ឆ័ត្រ​ទី​១

ភាព​ខ្វះ​ខាត​របស់​អ្នក​ធំ​បំ​ផុត គឺ​​​មិន​សូវ​មាន​ភាព​ច្បាស់​លាស់ ​ខ្វះ​ការ​អះអាង ​ហើយ​អ្នក​មិន​សូវ​​ចង់​ឲ្យ​ខ្លួន​ឯង​ធ្វើ​ជា​មនុស្ស​លេច​ធ្លោ​ក្នុង​ក្រសែ​ភ្នែក​អ្នក​ដទៃ​ឡើយ។ ​អ្នក​គ្រាន់​តែ​ចង់​រស់​នៅ​តាម​បែប​ជីវិត​សាមញ្ញ ​ស្ងប់​ស្ងៀម ​ធ្វើ​ឲ្យ​ជា​ញឹក​ញាប់​អ្នក​ស្ថិត​ក្នុង​​ទីតាំង​ដែល​អសកម្ម ​និង​តែង​តែ​ត្រូវ​បាន​អ្នក​ដទៃ​មិន​សូវ​មើល​ឃើញ​ក្នុង​កែវ​ភ្នែក​របស់​ពួក​គេ​ទេ។ ​ពេល​ខ្លះ អ្នក​ជា​មនុស្ស​អៀន​ប្រៀន ​មិន​​ព្រម​ដាក់​សម្ពាធ​ខ្លួន​ឯង​ឲ្យ​ខិត​ខំ​ទៅ​មុខ ​ដែល​ធ្វើ​ឲ្យ​ភាព​ខ្ជិល​ច្រអូស​ងាយ​អូសទាញ​អ្នក ​មិន​ឲ្យ​អភិវឌ្ឍ​ទៅ​មុខ​បាន​។ ​

​ត្រូវ​ចាំ​ថា បើ​ចង់​ធ្វើ​រឿង​មួយ​ឲ្យ​​​ល្អ ​គប្បី​បង្កើត​ការ​ជម្រុញ​ទឹក​ចិត្ត ​ព្រម​ទាំង​ដឹង​ពី​របៀប​ផ្លាស់​ប្តូរ និង​ឆ្ពោះ​ទៅ​មុខ។

​ឆ័ត្រ​ទី​២

​ដោយសារ​តែ​អ្នក​តែង​ខ្វះ​ការ​គោរព​ចំពោះ​ខ្លួន​ឯង ​មិន​សូវ​ចេះ​​ផ្តល់​អារម្មណ៍​សុវត្ថិភាព​​លើ​ខ្លួន​ឯង​ អ្នក​តែង​តែ​គិត​រឿង​ក្នុង​ផ្លូវ​អវិជ្ជមាន​នៅ​ពេល​ណា​មាន​បញ្ហា។ ​​រឿយ​ៗ ​អ្នក​ក៏​បាត់​បង់​ទំនុក​ចិត្ត ​ខ្វះ​ភាព​បត់​បែន​​នៅ​កន្លែង​ធ្វើ​ការ​ផង​ដែរ។ ​ហេតុ​នេះ ​បើ​ចង់​ជោគជ័យ គប្បី​កែ​ប្រែ​ចំណុច​ទាំង​នេះ​ចោល។

​ឆ័ត្រ​ទី​៣

​អ្នក​មិន​សូវ​មាន​ភាព​អត់​ធ្មត់​ប៉ុន្មាន​ទេ​ លើ​រឿង​មួយ​ចំនួន។ ​អ្នក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​លើ​ការ​រៀប​ចំ និង​ជួន​កាល​ធ្វើ​កា​រ​តាម​អារម្មណ៍​ថែម​ទៀត។ ​​ថ្វី​ត្បិត​អ្នក​ឆេវ​ឆាវ​បន្តិច​មែន តែ​ជា​មនុស្ស​​ធ្វើ​ការងារ​ដោយ​មិន​ចេះ​នឿយ​ហត់។ ​អ្នក​ចូល​ចិត្ត​ភាព​ស្រស់​ស្រាយ​ក្នុង​ជីវិត ​ទើប​អ្នក​មិន​ចង់​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​នរណា​បែប​នេះ។ ​នៅ​ពេល​មាន​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​ជាប់​អន្ទាក់ចិត្ត​ជាមួយ​ហើយ អ្នក​ដាក់​ចិត្ត​ដាក់​កាយ​ខ្លាំង​ណាស់ ព្រម​ទាំង​ចេះ​ខ្វាយ​ខ្វល់ ​យក​ចិត្ត​ទុក​ដាក់ ហើយ​ភ្លេច​រឿង​ផ្សេង​អស់​រលីង។

​ឆ័ត្រ​ទី​៤

កង្វះ​ខាត​ដ៏​ធំ​បំ​ផុត​របស់​អ្នក គឺ​ចូល​ចិត្ត​​សម្លឹង​មើល​ខ្លួន​ឯង​ហើយ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ ​ខ្លាច​គេ និង​​តែង​តែ​គិត​ថា​ខ្លួន​ឯង​មិន​ទាន់​ល្អ​គ្រប់​គ្រាន់ ខ្លាច​អ្នក​ដទៃ​មើល​ឃើញ​ពី​ចំណុច​មិន​ល្អ​របស់​ខ្លួន​ជា​ដើម។ ​​ទាំង​នេះ​បាន​ក្លាយ​ជា​រនាំង​នាំ​ឲ្យ​អ្នក​ពិបាក​បើក​ទ្វារ​ដើម្បី​បង្កើត​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ផ្សេង​ៗ ​។ ជា​ទូ​ទៅ ​អ្នក​​កម្រ​មាន​មិត្ត​ជិត​ស្និទ្ធ​ណាស់ ហើយ​មាន​ទំនាក់​ទំនង​តិច​តួច​ប៉ុណ្ណោះ។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម