អត្ថប្រយោជន៍សម្រស់ជាច្រើនពីមើមខ្ទឹមស

  • 2021-03-22 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មើមខ្ទឹមសដើរតួយ៉ាងសំខាន់នៅក្នុងប្រភេទអាហារប្រចាំថ្ងៃរបស់អ្នក ជាពិសេសនោះគឺប្រភេទឆា។ បើទោះបីជាខ្ទឹមសមានក្លិនមាត់បន្ទាប់ពីបានញ៉ាំរួចហើយមែន តែវាក៏បានធ្វើឲ្យម្ហូបអាហារមានក្លិនឈ្ងុយផងដែរ។ វាមិនត្រឹមតែសម្រាប់របបអាហារប្រចាំថ្ងៃរបស់អ្នកប៉ុណ្ណោះទេ តែវាក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនមុខទៀតចំពោះសុខភាព និងសម្រស់របស់អ្នក។

វាមិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗនោះទេ ប៉ុន្តែមើមខ្ទឹមសក៏ដើរតួយ៉ាងសំខាន់ចំពោះសម្រស់ផងដែរ ជាពិសេសនោះគឺស្បែកមុខតែម្តង។ ដោយសារខ្ទឹមសមានអត្ថប្រយោជន៍ប្រឆាំងនឹងប្រភេទជំងឺផ្សិតនានាដែលមាននៅក្នុងឬលើរាងកាយរបស់អ្នក ជួយប្រឆាំងភាពចាស់នឹងការរលាក ហើយធ្វើឲ្យស្បែករលោងភ្លឺថ្លា និងអត្ថប្រយោជន៍មួយចំនួនទៀតសម្រាប់សុខភាពស្បែកនឹងសម្រស់៖

១. វាជួយកម្ចាត់មុនក្បាលខ្មៅ និងមុនក្បាលសបានយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែយកមើមខ្ទឹមសមកកិនឲ្យម៉ត់ ហើយលាយជាមួយទឹកឃ្មុំបន្តិច ទឹកដោះគោ (ប្រភេទពីគ្រាប់សណ្តែក) និងទឹកក្រូចឆ្មា ធ្វើការលាយបញ្ចូលគ្នាឲ្យសព្វ លាបនៅលើបរិវេណមុន ទុកចោលប្រហែលជា ៥ នាទីទើបលាងចេញជាមួយទឹកក្តៅអន់ៗ។

២. កម្ចាត់មុនកប់សាច់ និងមុនអង្កាម អ្នកគ្រាន់តែកាត់ខ្ទឹមសយកមកលុញនៅលើមុនកប់សាច់នោះ វាអាចជួយបើកមុខឲ្យមុននោះចេញមក ហើយអ្នកលាបខ្ទឹមម្តងទៀតដើម្បីការពារកុំឲ្យជាំ ឬបញ្ហាក្រហមនៅបរិវេណមុននោះ។

៣. ជួយបង្រួមរន្ធរោមបានល្អ យកខ្ទឹមសនឹងប៉េងប៉ោះមកកិនលាយជាមួយគ្នាឲ្យសព្វស្មើរបរិមាណ លាបនៅលើផ្ទៃមុខនឹងទុកចោលពី ២០ ទៅ ៣០ នាទីទើបលាងចេញជាមួយទឹកក្តៅអន់ៗ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

ប្រភព៖ India ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម