ធ្វើជាមនុស្សស្រីត្រូវឆ្លាត ហ៊ានបោះចោលរឿង២យ៉ាង រក្សារឿង៣យ៉ាងនេះ
- 2021-03-16 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើជាមនុស្សស្រីត្រូវឆ្លាត ហ៊ានបោះចោលរឿង២យ៉ាង រក្សារឿង៣យ៉ាងនេះ
ក្នុងនាមជាមនុស្សស្រី មានពេលខ្លះ អ្នកមិនត្រូវចំណាយពេលខ្ជះខ្ជាយឥតប្រយោជន៍ឡើយ។ ហេតុនេះ មានរឿងខ្លះគួររក្សាទុក ហើយរឿងខ្លះគួរតែបោះបង់ចោល។
អតីតកាលដ៏អាក្រក់៖ នេះជារឿងដែលមនុស្សគ្រប់គ្នាតែងជួបប្រទះ ហើយពួកគេក៏ពិបាកដោះលែងខ្លួនឯងឲ្យចាកចេញពីអតីតកាលដ៏អាក្រក់នេះបានដែរ។ វាតែងធ្វើឲ្យគ្រប់គ្នានឿយហត់ ប៉ះទង្គិចដល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ នារីក្លាហាននឹងដឹងពីរបៀបបោះបង់រឿងអាក្រក់នេះចោល ដោយសារទោះនាងប្រឹងគិតពីវាតទៅទៀត ក៏រឿងខ្លះមិនអាចសង្គ្រោះបានដែរ។ ហេតុនេះ អ្នកគួររៀនព្រម ហើយហ្វឹកហាត់ឲ្យជីវិតនេះរស់នៅដោយក្តីរីករាយ ពេញដោយថាមពល។
ទំនាក់ទំនងមិនល្អ៖ ទំនាក់ទំនងអាចកើតឡើងបានគ្រប់ទីកន្លែងជុំវិញពួកយើង តែពេលខ្លះយើងត្រូវជួបមនុស្សមិនល្អមកសេពគប់យើង។ ពួកគេចង់បានផលប្រយោជន៍ បង្កើតរឿងអវិជ្ជមានដល់យើង ដែលជាហេតុយើងគួរតែឈប់គិតពីទំនាក់ទំនងគ្មានប្រយោជន៍បែបនេះតទៅទៀត។
ខ្លួនឯង៖ នារីឆ្លាតនឹងមិនបោះបង់ខ្លួនឯងចោលឡើយ។ នាងមិនត្រឹមយកចិត្តទុកដាក់ពីខ្លួនឯង ផ្តល់តម្លៃ ធ្វើឲ្យជីវិតរីករាយនោះទេ តែនាងក៏ដឹងពីរបៀបចិញ្ចឹមបីបាច់ខ្លួនឯងឲ្យមានរូបរាងស្អាត ឆ្លាតវៃ និងមានស្មារតីល្អ។
គ្រួសារ៖ សម្រាប់មនុស្សស្រី គ្រួសារគឺជារឿងសំខាន់ណាស់ ។ ពួកគេជាមនុស្សដែលនៅកៀកជិតស្និទ្ធអ្នកជាងគេ ហើយតែងតែនាំយកនូវសុភមង្គលដល់អ្នកយ៉ាងពិតប្រាកដ។
ដៃគូរបស់អ្នក៖ បើសិនជាអ្នកបានជួបបុរសល្អហើយ សូមឱបគេឲ្យណែន រក្សាគេឲ្យល្អ។ បុរសល្អដែលតែងតែគាំទ្រអ្នកឲ្យក្លាយជាមនុស្សស្រីរឹងមាំ ព្រមទាំងផ្តល់នូវសន្តិភាពផ្លូវចិត្តដល់អ្នកត្រលប់មកវិញ។