មិនចង់ជួបស្នេហ៍រាយមាយ អូសក្រឡាយូរ នារីខ្ទង់៣០ឆ្នាំ គួរពិចារណារឿង៥យ៉ាងនេះសិន

  • 2021-03-04 08:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត ​ស្នេហា​ដែល​​ចាប់​ផ្តើម​ឡើង​នៅ​អាយុ​២០​ឆ្នាំ ​និង​៣០​ឆ្នាំ ​គឺ​មិន​ដូច​គ្នា​ទេ។ ​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា ​ផ្លូវ​ដើរ​សម្រាប់​អ្នក​កាន់​តែ​ចង្អៀត​តូច ​ហើយ​បេះ​ដូង​របស់​អ្នក​នឹង​មាន​បញ្ហា​ជា​មួយ​ការ​ពិត។ ​យ៉ាង​ណា​ក៏​ដោយ ​អស់​ពេល​ជាង​មួយ​ទស្សវត្ស​​មក​នេះ ​បើ​អ្នក​នៅ​ Single ​ហើយ​ចង់​មាន​ស្នេហា​ជា​ថ្មី​ម្តង​ទៀត ​អ្នក​គួរ​ឈប់​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង ​ហើយ​​យក​ចិត្ត​ទុក​ដាក់​លើ​ចំនុច​ដូច​ខាង​ក្រោម៖

១. ​យល់​ពី​អ្វី​ដែល​អ្នក​ចង់​បាន

ជា​ការ​សំខាន់​ណាស់​ដែល​ដំបូង​អ្ន​ក​ត្រូវ​ដឹង​ពី​អ្វី​ដែល​អ្នក​ចង់​បាន។ ​ទំនាក់​ទំនង​កាល​ពី​អតីត ​និង​​រឿង​រ៉ាវ​ស្នេហា​កាល​ពី​មុន ​​អាច​ប្រាប់​អ្នក​នូវ​អ្វី​​ដែល​អ្ន​ក​មិន​ចូល​ចិត្ត ​ហើយ​ថែម​ទាំង​ជួយ​ប្រាប់​អ្នក​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​អ្នក​ចង់​បាន​យ៉ាង​ពិត​ប្រាកដ​ពី​ដៃ​គូ​ផង​ដែរ។ ​ម្ល៉ោះ​ហើយ ​អ្នក​គួរ​​ផ្តោត​ខ្លាំង​លើ​តម្លៃ​ខាង​ក្នុង​របស់​ដៃ​គូ​ឲ្យ​បាន​ច្រើន​​ ជា​ជា​ង​គេ​ងស្រមៃ​ចង់​បាន​បុរស​មាន​រូប​រាង​ស្អាត​ដូច​ទេវបុត្រ​ជិះ​សេះ​ស ព្រោះ​នៅ​ចុង​បញ្ចប់ ​​គឺ​មាន​តែ​អត្តចរិត​និង​តម្លៃ​ពី​ខា​ង​​ក្នុង​ទេ ទើប​​សំខាន់ពិត​ប្រាកដ។

២. ​​បង្ហាញ​ចេត​នា​​ពី​អ្វី​ដែល​នៅ​ក្នុង​បេះ​ដូង​របស់​អ្នក

ចៀស​វាង​ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា​​ទៅ​លើ​បុរស​ណា​ម្នាក់ ​អ្នក​គួរ​បង្ហាញ​​ពី​ចេតនា​របស់​អ្ន​ក​តាំង​ពី​ដំបូង។​ ​នោះ​អាច​និយាយ​ពី​​ក្តី​ស្រលាញ់ ​ការ​រៀប​ការ​ជា​ដើម ​ដែល​ជា​វិធី​មួយ​ឲ្យ​ម្នាក់​ទៀត​ដឹង​ថា​បេះ​ដូង​របស់​​អ្នក​កំពុង​ត្រូវ​ការ​អ្វី​។ ​បង្ហាញ​​ថា ​អ្នក​មិន​ត្រូវ​ការ​បុរស​ដែល​គ្រាន់​ចូល​មក​លេង​សើច​នឹង​អ្នក​នោះ​ទេ ​អ្វី​ដែល​អ្នក​ត្រូវ​ការ​គឺ​ភាព​ច្បាស់​លាស់។

៣. ​បើក​បេះ​ដូ​ង​ទទួល​យក​បុរស​​ណា​ម្នាក់​ដែល​មិន​មែន​ជា Type

​​​​នៅ​អាយុ​ចាប់​ពី​៣០​ឆ្នាំ ​គឺ​ជា​ពេល​ដែល​អ្នក​គួរ​ឈប់​គិត​ហួស​ហេតុ​ពី " Type of Person” ​ហើយ​ហ៊ាន​ Date ​ជាមួយ​ New type ​។ ​​ពេល​ខ្លះ ​លទ្ធ​ផល​ក៏​អាច​ចេញ​មក​ល្អ​លើស​ពី​ការ​រពឹង​ទុក​បាន​ផង​ដែរ។ ​​នៅ​ពេល​បេះ​ដូង​របស់​អ្នក​ចេះ​ពិចារណា​​ពី​ចរិត​ខាង​ក្នុង​របស់​បុគ្គល​ណា​ម្នាក់​បាន ​ពេល​នោះ​អ្នក​នឹង​លែង​ខ្វល់​ច្រើ​ន​ពី​រូប​រាង​ខាង​ក្រៅ​របស់​គេ ​កម្ពស់ ឬ ​មុខ​របរ​​របស់​គេ​ទៀត​ហើយ ព្រោះ​អ្វី​ដែល​អ្នក​ចង់​បាន​នៅ​ពេល​នេះ​គឺ​ចរិត​ល្អ​។

​៤. ​​ឈប់​​ផ្តោត​ខ្លាំង​ពេក​លើ Dating Apps

​​ស្នេហា មិន​មែន​​អាច​កើត​ឡើង​​ដោយ​១​វិធី​ទេ ​ពេល​ខ្លះ​វា​អាច​កើត​ឡើ​ង​បា​ន​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង។ ​ហេតុ​នេះ ​អ្នក​គួរ​បើក​បេះ​ដូង​ បើក​ផ្លូវ​ខ្លួន​ឯង។ ​ថ្ងៃ​ណា​មួយ ​អ្នក​នឹង​​រក​ឃើញ​មនុស្ស​​ម្នាក់​នោះ ​ដែល​គេ​ក៏​ប្រហែល​ពេល​នេះ​កំពុង​ស្វែង​រក​អ្នក​ដូច​គ្នា។

​៥. ស្តាប់​តាម​ខួរ​ក្បាល

​នៅ​ខ្ទង់​២០​ឆ្នាំ ​អ្នក​​ប្រហែល​ធ្វើ​អ្វី ​ស្រលាញ់​នរណា​ម្នាក់​តាម​បេះ​ដូង​របស់​ខ្លួន ​តែ​នៅ​វ័យ​៣០​ឆ្នាំ​ហើយ ​អ្នក​​គួរ​ងាក​មក​ស្តាប់​ខួរ​ក្បាល​វិញ​ម្តង។ ​​ទំនាក់​ទំនង អាច​ថា​ខុស​ពី​មុន ​ដូច្នេះ​អ្នក​នឹង​ស្វែង​យល់​បាន​ថា​អ្វី​ខុស​ អ្វី​ត្រូវ ​អ្វី​គួរ​ធ្វើ ​និង​មិន​គួរ​ជា​ដើម ​ចៀស​វាង​ខ្ជះ​ខ្ជាយ​ពេ​ល​វេលា ​និង​​មនោសញ្ចេតនា​លើ​មនុស្ស​ដែល​​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ក្រោយ៕​

ប្រភព៖ phunuvagiadinh ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម