​ជីវិតរបស់អ្នកប្រែប្រួលយ៉ាងណាក្នុងខែមីនា សាករើសកាតមួយដើម្បីដឹងច្បាស់

  • 2021-03-03 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាក​រើស​កាត​មួយ ដើម្បី​ដឹង​ថា​អ្នក​ជួប​រឿង​អ្វី​ខ្លះ​ក្នុង​ខែ​មីនា​ ឆ្នាំ​នេះ​។

​កាត​ទី​១

​កាត​នេះ​បង្ហាញ​ថា ​ក្នុង​ខែ​មីនា​ ​ជីវិត​របស់​អ្នក​ជួប​រឿង​ភ្ញាក់​ផ្អើល​ជា​ច្រើន។ ​​អ្នក​នឹង​ទទួល​បាន​ឱកាស​ច្រើន​រាប់​មិន​អស់​ ដែល​សុទ្ធ​តែ​ជា​ការ​បើក​ផ្លូវ​ថ្មីចូល​មក​រក​អ្នក។ ​​ដូច្នេះ​ហើយ ​សូម​ជ្រើស​រើស​ផ្លូវ​ដើរ​ថ្មី​សម្រាប់​ខ្លួន​ឯង ​ហើយ​កុំ​ស្ទាក់​ស្ទើរស្តាប់​តាម​បេះ​ដូង​របស់​​ខ្លួន​ឯង​ផង​ដែរ។ ​ភាព​ជោគ​ជ័យ​នឹង​​ចូល​មក ​នៅ​ពេល​អ្នក​ហ៊ាន​ផ្លាស់​ប្តូរ​យ៉ាង​ពេញ​ទី​។ ​តែ​យ៉ាង​ណា​ក៏ដោយ ​កុំ​រំភើប​ចិត្ត​ហួស​ហេតុ​ពេក ​​ដោយ​ជំនួស​មក​វិញ គួរ​តែ​​បង្ហាញ​សកម្មភាព​​​ឲ្យ​​​ច្បាស់​ល្អ។ ​មិន​ថា​មាន​បញ្ហា​អ្វី​ទេ ​គួរ​តែ​រក្សា​ចិត្ត​ហើយ​ព្យាយាម​ឆ្ពោះ​ទៅ​មុខ​ដើម្បី​បង្កើត​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​មួយ។

​កាត​ទី​២

កាត​នេះ​បង្ហាញ​ថា ​ក្នុង​ខែ​មីនា ​អ្នក​នឹង​អាច​ដោះ​ស្រាយ​បាន​បញ្ហា​ធំ​ៗ​ជា​ច្រើន ពោរ​ពេញ​ដោយ​ថាម​ពល​និង​ទទួល​បាន​សមិទ្ធិផល​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ ​គ្រប់​បញ្ហា ថ្វី​ដ្បិត​តែ​ដោះ​ស្រាយ​ដោយ​យឺត​ៗ​ក៏​ដោយ ​តែ​​ចុង​បញ្ចប់​វា​នឹង​ចេញ​ជា​លទ្ធ​ផល​ល្អ​ ព្រម​ទាំង​​ទទួល​បាន​នូវ​ដំណឹង​ល្អ​សម្រាប់​អ្នក​ទៀត​ផង។ ​អ្នក​នឹង​ទទួល​បា​ន​ការគោរព ​​ផ្តល់​ទំនុក​ចិត្ត ​និង​ថាម​ពល។ ​នេះ​គឺ​ជា​កាត​ដែល​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​វិជ្ជមាន ​ព្រម​ទាំង​ជា​សញ្ញា​នៃ​ថ្ងៃ​​វិសេស។ ​តែ​យ៉ាង​ណា​ក៏ដោយ ​អ្នក​ក៏​មិន​ត្រូវ​ផ្តេក​ផ្តួល​ខ្លួន​លើ​​ភាព​ជោគ​ជ័យ​​ពេក​ និង​មិន​ត្រូវ​ប្រកាន់​ខ្លួន​ជ្រុល​ឡើយ។ ​ព្យាយាម​ពង្រឹង​ខ្លួន​ឯង​កាន់​តែ​ខ្លាំង​​បន្ថែម​ទៀត ​ដើម្បី​ទទួល​បាន​សមិទ្ធិផល​កាន់​តែ​​ច្រើន។

​​កាត​ទី​៣

ក្នុង​ខែ​មីនា​ ​អ្នក​នឹង​ទទួល​បាន​​ឱកាស​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ច្រើន។ ​ហេតុ​នេះ ​ព្យាយាម​ក្តាប់​ឱកាស​និង​ធ្វើ​វា​ឲ្យ​បាន​ល្អ​​ដើម្បី​បង្កើត​​ប្រភព​ប្រាក់​ចំណូល​សម្រាប់​ខ្លួន​ឯង។ ​ក្រៅ​ពី​នេះ ​​អ្នក​ត្រូវ​ឧស្សាហ៍​ត្រួត​ពិនិត្យ​​ពី​តារា​ង​ប្រាក់​ចំណូល​និង​ចំណាយ ដោយ​​រៀន​ពី​របៀប​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ម៉ត់​ចត់។ ​នេះ​គឺ​ជា​ពេល​វេលា​ដើម្បី​ផ្លាស់​ប្តូរ​ខ្លួន​ឯង ​កុំ​ខ្លាច​ក្នុង​ជួប​ការ​លំបាក ​ព្រោះ​អ្នក​​មាន​សមត្ថភាព​អាច​រ៉ាប់​រង​បាន។ ​ម្យ៉ាង​ទៀត នៅ​ពេល​បង្កើត​ការ​សម្រេច​ចិត្ត​ណា​មួយ ​គ​ប្បី​គិត​ឲ្យ​បាន​ល្អិត​ល្អន់ ​និង​​ច្បាស់​ថា​គ្រប់​យ៉ាង​​បែប​ណា។ ​កុំ​បណ្តោយ​ខ្លួន​ឯង​លង់​លើ​សភាវគតិ ឬ​ការ​ឆេវ​ឆាវ​មួយ​ពេល។ ​សរុប​ទៅ ​លទ្ធផល​នឹង​​ចេញ​ជា​ផ្លែ​ផ្កា​បាន​ប៉ុណ្ណា ​អាស្រ័យ​លើ​ការ​​ខំ​ប្រឹង​របស់​អ្នក​ប៉ុណ្ណឹង។​​​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម