ទម្លាប់មិនល្អប្រចាំថ្ងៃទាំងនេះហើយ ដែលធ្វើអោយមុខកើតមុនមិនឈប់

  • 2021-03-01 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់ចាប់អារម្មណ៏អត់ ពេលខ្លះមុនមួយគ្រាប់ជាមិនទាន់ក៏មាន គ្រាប់ថ្មីមកជំនួស ធ្វើអោយស្បែកមិនរលោងស្អាតដូចគេសោះ ទោះជាមាន Skincare ត្រឹមត្រូវយ៉ាងណាដែរ? បើបែបនេះមែន ទម្លាប់ប្រចាំថ្ងៃទាំងនេះហើយដែលជាអ្នកបង្កអោយអ្នកមានបញ្ហាមុនមិនឈប់នោះ៖

១. លាងជម្រះមុខមិនបានស្អាតល្អមុនពេលចូលគេង

គេចមិនផុតនោះទេ ពេញមួយថ្ងៃរាងកាយអ្នក​ ជាពិសេសស្បែកមុខនឹងមានបាក់តេរី ធូលីដី គ្រឿង Makeup មិនបាន ហេតុនេះហើយមុនពេលចូលគេង អ្នកគួរតែចំនាយពេលលាងសម្អាតមុនអោយបានម៉ត់ចត់ជាងពេលព្រឹក។ បើលាងស្អាតមិនបានស្អាតទេ ធូលីមិនល្អទាំងនោះ នឹងទៅកក់កុញនៅរន្ធញើសដែលជាមូលហេតុអោយកើតមុនបាន។

២. មិនបានប្រើប្រាស់ស្រ្កាប់មុខអោយបានទៀងទាត់

មិនមែន ដើម្បីបង្ការការកើតមុនមួយមុខនោះទេ ការជម្រះកោសិកាចាស់ៗលើផ្ទៃមុខដោយ Exfoliator បែបនេះអាចជួយអោយគ្រឿងសម្អាងសម្រាប់ថែរក្សា និង ព្យាបាលមុខអ្នកជ្រាបចូលបានល្អ​ និង មានប្រសិទ្ធភាពជាងមុន។ហេតុនេះហើយគួរតែឧស្សាហ៏ស្រ្កាប់អោយបានយ៉ាងហោច ១ អាទិត្យម្តង។

៣. មិនលាងសម្អាតមុខភ្លាមៗ ក្រោយពេលហាត់ប្រាណរួច

មនុស្សភាគច្រើនអាចនឹងគិតថាមិនសំខាន់ តែការដែលមិនលាងសម្អាងមុខភ្លាមៗ បន្ទាប់ពីហាត់ប្រាណនេះ ងាយនឹងអោយអ្នកកើតមុនបានបំផុត ហើយមិនមែនជាប្រភេទមុនធម្មតានោះទេ ជាប្រភេទដែលកើតឡើងមកពី មេរោគ និង បាក់តេរី។

៤. មិនសូវជាបានសម្អាតជក់ និង ប៉ុងផាត់មុខ

ជក់ និង ប៉ុងផាត់មុខអាចជាប្រភពដែលធ្វើអោយស្បែកមុនអ្នកចេះកើតមុនមិនឈប់បាន ជាពិសេសចំពោះអ្នកដែល Makeup ជាប្រចាំ។ ហេតុនេះហើយគួរតែសម្អាតសម្ភារះដែលប្រើប្រាស់ពេលតុបតែងមុខអោយបានញឹកញាប់ផង។

៥. ចេះតែយកដៃមកស្ទាបអង្អែលមុខ

ការដែលយកដែមកប៉ះមុខនេះ អាចជាទម្លាប់ដែលពិបាកនឹងហាមឃាត់។ អ្នកអាចនឹងមិនចាប់អារម្មណ៏ថាមួយថ្ងៃៗ មានបាក់េតរីប៉ុន្មាននោះទេដែលមកទុំលើដៃអ្នក ហើយមានអ្នកមានទម្លាប់តែបែបនេះ ច្បាស់ជាគេចមិនផុតពីការកើតមុននោះទេ។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម