អាហារ​៥​ មុខ​នេះ​ ញ៉ាំជំនួស​បាយ​ល្ងាច​ ដឹង​តែ​ស្រក​ខ្លាញ់​ចេញ​រាង​ស្លីម​ស្រឡូន​មិន​ខាន​

  • 2021-02-26 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​វិធី​ច្រើន​ណាស់​ក្នុង​ការ​សម្រក​ទម្ងន់។​ ក្នុង​នោះ​ដែរ​ ការ​ហាត់​ប្រាណ​និង​តម​អាហារ​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​ជាង​គេ​ ពី​ព្រោះ​រូប​មន្ត​ដែល​ជួយ​ឲ្យ​ស្រក​ទម្ងន់​លឿន​ គឺ​ចំនួន​កាឡូរី​ដែល​អ្នក​ដាក់​ចូល​ក្នុង​ខ្លួន​តិច​ជាង​កាឡូរី​ដែល​អ្នក​ដុត​បំផ្លាញ​ក្នុង​មួយ​ថ្ងៃ​។​ ប៉ុន្តែ​មិន​ត្រូវ​អត់​ញ៉ាំ​អាហារ​ដើម្បី​ឲ្យ​ឆាប់​ស្រក​នោះ​ទេ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ ដូចជា​ឈឺ​ក្រពះ​និង​ពោះវៀន​ជា​ដើម។​ ដូច​នេះ​អ្នក​គួរ​ញ៉ាំ​តិច​ៗ​ ឬ​ញាំ​អាហារ​ជំនួស​ ពេល​ល្ងាច​ដែល​ជួយ​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​និង​សុខភាព​ល្អ៖​​

១.​ ញ៉ាំ​ទឹក​ត្រសក់​

ត្រសក់​ជា​បន្លែ​ដែល​មាន​វីតាមីន​ C​ ខ្ពស់​ និង​មាន​កាឡូរី​ទាប​ព្រោះ​វា​ផ្ទុក​ជាតិ​ទឹក​ច្រើន​ដែល​រាង​កាយ​ត្រូវ​ការ​​ និង​ជួយ​ឲ្យ​ញ៉ាំ​ទៅ​ឆាប់​ឆ្អែត។​ អ្នក​អាច​ផឹក​ទឹក​ត្រសក់​១​កែវ​ឬ​ ញ៉ាំ​ត្រសក់​២​ផ្លែ​ជំនួស​បាយ​ល្ងាច។​

២.​ ញ៉ាំ​ផ្លែ​ល្ហុង​

ផ្លែ​ល្ហុង​សំបូរ​ទៅ​ដោយ​វីតាមីន​ A​និង​C​ ប៉ូតាស្យូម​ និង​ជា​ពិសេស​នោះ​កាក​សរសៃ។​ ដោយ​សារ​បែប​នេះ​ហើយ​ទើប​ល្ហុង​ជា​អាហារ​ដែល​ល្អ​សម្រាប់​ញ៉ាំ​ជំនួស​បាយ​ពេល​ល្ងាច​ ព្រោះ​ជាតិ​កាក​សរសៃ​ជួយ​ឲ្យ​អ្នក​បន្ទោបង់​ស្រួល​​ ហើយ​វីតាមីន​ A ​,​C​ ជួយ​ឲ្យ​សាច់​ស្អាត​ផង​ដែរ។​

៣.​ ញ៉ាំ​ផ្លែ​ចេក

ញ៉ាំ​ផ្លែ​ចេក​២​ផ្លែ​ជំនួស​បាយ​ល្ងាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ឆាប់​ ព្រោះ​ចេក​អាច​ជួយ​ពន្លឿន​ប្រព័ន្ធ​ដុត​បំផ្លាញ​ខ្លាញ់​​ឲ្យ​ខ្លាំង​។​ ញ៉ាំ​ចេក​មុន​ចូល​គេង​ និង​ជួយ​ដុត​កាឡូរី​អ្នក​ កំលុង​ពេល​ដែល​អ្នក​គេង​ផង​ដែរ។

៤.​ ប៉េងប៉ោះ​

មិន​ខុស​គ្នា​ពី​ផ្លែ​ត្រសក់​ទេ​ ផ្លែ​ប៉េង​ប៉ោះ​មាន​វីតាមីន​ C ​និង​ជាតិ​ទឹក​ខ្ពស់​ ដែល​ជួយ​ឲ្យ​សម្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។​ ម៉្យាង​ទៀត​ប៉េង​ប៉ោះ​ក៏​ជួយ​ឲ្យ​ស្បែក​ស្អាត​ ស​ ភ្លឺ​រលោង​ផង​ដែរ។​

៥.​ ខាត់ណា​ខៀវ​ (Broccoli)

ផ្កា​ខាត់​ណា​ខៀវ​ មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​នោះ​ទេ​ ថែម​ទាំង​មាន​កាឡូរី​ទាប ​តែ​ជាតិ​កាក​សសៃ​ខ្ពស់​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​តម​អាហារ​សម្រក​ទម្ងន់​ញ៉ាំ​ជំនួស​បាយ​ល្ងាច៕​

ចុចអានបន្ត៖ទទួលទានអាហារ៤ប្រភេទនេះនឹងជួយថែរក្សាចិញ្ចឹមស្បែកអ្នក

ប្រភព៖ bestie ប្រែសម្រួល៖ Pencharm

អត្ថបទពេញនិយម