ជីវិតមិនមានសេសសល់ពេលច្រើនចង់ឲ្យទទួលបានភាពរីករាយពិតមនុស្សស្រីត្រូវតែរៀនទទួលស្គាល់រឿងទាំងនេះ

  • 2021-02-28 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សគ្រប់គ្នាគឺដូចគ្នាក៏ពិតមែន តែចំណុចដែលដូចគ្នាក្នុងនាមជាមនុស្ស ថ្លៃថ្នូរ មិនចាំបាច់ត្រូវមានប្រាក់ច្រើនពេក ឬជីវិតអមត:អីនោះទេ។ ប៉ុន្តែគឺពេលវេលាមួយដែលចេះទទួលស្គាល់ការរស់នៅរបស់ខ្លួនឯងប្រកបដោយសុភមង្គល។

ជាក់ស្តែងដូចអត្ថន័យខាងក្រោមបញ្ជាក់នៅពេលចូលកណ្តាលអាយុត្រូវបានកន្លងផុតទៅមួយថ្ងៃបានកន្លងផុតទៅហើយវាមិនអាចវិលត្រឡប់មកវិញបានទេ។ នៅពេលនេះស្ត្រីអាចមើលឃើញរឿងជាច្រើនគួរ រស់នៅដោយរីករាយជារៀងរាល់ថ្ងៃ កាន់តែមានន័យដូចជា៖

សុភមង្គល និងការឈឺចាប់

សុភមង្គលនឹងមិនគោះទ្វារដើម្បីរកអ្នកទេបើអ្នកមិនស្វែងរកដោយខ្លួនឯង។ បើអ្នកខិតខំដើម្បីទទួលបានសុភមង្គលអ្នកក៏ត្រូវស្វែងរកអារម្មណ៍ពិតក្នុងការរស់នៅនឹងត្រៀមចិត្តគិតជានិច្ចថាសុភមង្គល ឬការឈឺចាប់តែងដើរទន្ទឹមគ្នាបើអ្នកធ្វេសប្រហេស។

លុយ

កុំភ្ជាប់សារៈសំខាន់ខ្លាំងពេកទៅនឹងលុយទោះបីវាមិនគួរត្រូវបានគណនាយ៉ាងប្រុងប្រយ័ត្នក៏ដោយលុយគ្រាន់តែជាវត្ថុខាងក្រៅប៉ុណ្ណោះ។ ព្រោះមានពាក្យដំណាលច្រើនការស្លាប់មិនអាចយកវាទៅបានទេ។ ដូច្នេះសូមអ្នកកុំច្រលំអត្ថន័យខុសប្រើលុយអាចនាំសុភមង្គលដល់អ្នកដទៃឬខ្លួនឯងបានមិនត្រឹមត្រូវទាំងស្រុងនោះទេ។

ពេលអ្នកឈឺត្រូវពឹងពាក់អ្នកណា

មានមនុស្សជាច្រើននៅពេលចាសទៅទន្ទឹងរងចាំកូនៗ មិត្តរួមការងារ សាច់ញាតិហើយនិយាយកុហកខ្លួនឯងនៅលើគ្រែមន្ទីរពេទ្យអស់រយៈពេលជាយូរមកហើយគ្មាននរណាម្នាក់មើលថែអ្នកទេ។ ដូច្នេះវាពិតជាសំខាន់ដែលចំណុចវាអាចទាញចូលកត្តាលុយខាងលើបាន។ ព្រោះនៅពេលអ្នកសង្ឃឹមជ្រុលលើអ្នកណាមួយដោយមិនបានពិចារណាអ្នកនឹងខូចចិត្តគួរចេះត្រៀមរឿងមួយចំនួនដូចជាថែសុខភាពខ្លួនឯងបានល្អជាប្រចាំ ការទុកដាក់លុយកាកថែទាំលើសុខភាពនិងអាយុជីវិតជាដើម។

ស្រឡាញ់អ្វីៗក្នុងពេលបច្ចុប្បន្ន

គ្រប់មនុស្សយើងតែងតែមានក្តីសុបិន្តតែរឿងដែលនៅឆ្ងាយមើលមិនឃើញក៏មិនត្រូវដាក់បន្ទុកមកលើខ្លួនឯងជ្រុល។ តែគួរដឹងពីរបៀបស្រឡាញ់អ្វីដែលមាននៅក្នុងជីវិតរបស់ស្ត្រីខ្លួនឯងផ្ទាល់។ សុភមង្គលគឺដឹងពីរបៀបដើម្បីពេញចិត្តនឹងអ្វីដែលអ្នកមាននឹងអោយតម្លៃចំពោះអ្វីដែលនៅក្បែរអ្នក នឹងមិនអាចរកវាឃើញឬចាប់បានតែជីវិតនៅតែមានសង្ឃឹមជានិច្ចអ្នកត្រូវចាំបើអ្នកមិនបោះបង់។

ធម្មតាៗ តែប្រាកដមានទំនួលខុសត្រូវ

តាមពិតមនុស្សគ្រប់គ្នាគឺខុសគ្នា ក្នុងនាមប៉ុណ្នោះ។ តែការពិតសេចក្តីថ្លៃថ្នូរគឺដូចគ្នាមានសិទ្ធិទទួលបានអត្ថប្រយោជន៍។ ពិសេសគ្មាននរណាម្នាក់មិនចង់រស់នៅទទួលបាននូវសុភមង្គលពេញលេញនោះទេ ដោយសារតែយើងមិនប្រាកដចិត្តនិងអ្វីដែលត្រូវការប៉ុណ្នោះ។ សាកលើយករឿងធម្មតាៗតែជីវិតរស់ពោរពេញដោយសុភមង្គលនឹងក្តីសុខក្នុងជីវិតដោយគ្មានការលោភលន់ជ្រុល។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម