ឆ្កែ​ចិញ្ចឹម​របស់ Rosé មាន​អ្នក​គាំទ្រ​ជាង ១លាន​នាក់ ប្រើ​របស់​តម្លៃ​រាប់​ពាន់​ដុល្លារ

  • 2021-02-08 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្កែ​ចិញ្ចឹម​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Rosé ប្រើ​សម្ភារៈ​លំដាប់​ខ្ពស់​ពី​ប្រេន​ខោអាវ​ល្បី​ឈ្មោះ Saint Laurent។

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង​ស្រី​កូរ៉េ Rosé បាន​ទទួល​ចិញ្ចឹម​ឆ្កែ​មួយ​ក្បល​ដែល​ត្រូវ​គេ​បោះបង់។ ម្ចាស់​បទ Gone បាន​ដាក់​ឈ្មោះ​ឲ្យ​សត្វ​ចិញ្ចឹម​សំណព្វ​របស់​ខ្លួន​ថា Hank។ តារា​វ័យ ២៣​ឆ្នាំ ថែម​ទាំង​បាន​បង្កើត​គណនី​បណ្ដាញ​សង្គម​ឲ្យ​ឆ្កែ​មួយ​ក្បាល​នេះ​ទៀត​ផង ដោយ​មិន​យូរ​ក្រោយ​ពី​ការ​បង្កើត​ប៉ុន្មាន ឆ្កែ​នេះ​មាន​អ្នក​គាំទ្រ​ជាង ១​លាន​នាក់។

ដោយ​សារ​តែ​មាន​ម្ចាស់​ជា​អ្នក​តំណាង​របស់​ប្រេន​ខោអាវ​លំដាប់​ពិភពលោក Saint Laurent ដូច​នេះ​ហើយ Hank ក៏​ត្រូវ​បាន​ប្រេន​នេះ​ផ្ញើ​ជូន​កាដូច​ជា​ពិសេស។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក Anthony Vaccarello ដែល​ជា​នាយក​ក្រុមហ៊ុន​ថែម​ទាំង​បាន​សរសេរ​សំបុត្រ​ផ្ទាល់​ដៃ​ឲ្យ​ឆ្កែ​នេះ​ទៀត​ផង។

តាម​នោះ​ដែរ សម្ភារៈ​ដែល​ Hank ប្រើ​ប្រាស់​មាន​តម្លៃ​ចាប់​ពី​រាប់​រយ​ដុល្លារ ទៅ​កាន់​រាប់​ពាន់​ដុល្លារ។ ជាក់​ស្ដែង ចាន​ដាក់​អាហារ​របស់​ឆ្កែ​នេះ​មាន​តម្លៃ ៦៩០​ដុល្លារ សម្រាប់​ចាន​ធំ និង​៦១៥ដុល្លារ​ សម្រាប់​ចាន​តូច។

ហើយ​របស់​ប្រើ​ដែល​ថ្លៃ​ជាង​គេ​របស់​ឆ្កែ​នេះ​គឺ​សាក់កាដូ​ដាក់​សត្វ​ចិញ្ចឹម​ពេល​ដើរ​លេង​ដែល​មាន​តម្លៃ​ឡើង​ដល់ ៣២៥០​ដុល្លារ។ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា Hank ពិត​ជា​សំណាង​ខ្លាំង​ណាស់ ត្បិត​ផ្លាស់​ពី​ឆ្កែ​ដែល​ត្រូវ​គេ​បោះបង់ មក​ក្លាយ​ជា​ឆ្កែ​ដែល​ប្រើ​ប្រាស់​សុទ្ធ​តែ​របស់​ប្រេន​ៗ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម