រើសកាក់មួយដើម្បីទទួលបានសារក្រឿនរំលឹកដល់អ្នក ក្នុងខែកុម្ភៈនេះ

  • 2021-02-03 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាក​រើស​កាក់​មួយ ​ដើម្បី​ដឹង​ពី​ក្តី​រំពឹង​ដែល​​កើត​ឡើង​ ក្នុង​ខែ​កុម្ភៈ​នេះ។

កាក់​ទី​១

កាក់​នេះ​បាន​ប្រាប់​ថា អ្នក​គួរ​តែ​សម្រាក​​​ឲ្យ​បាន​ច្រើន ព្រោះ​អ្នក​កំពុង​ប្រឈម​នឹង​ភាព​ហត់​នឿយ​ហើយ។ ​គួ​រតែ​​ផ្តល់​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​ ទើប​ជា​ការ​ល្អ​។ ​ត្រូវ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ ​មាន​ទំនួល​ខុស​ត្រូវ ​ព្រោះ​ជោគ​វាសនា​របស់​អ្នក​គឺ​ស្ថិត​លើ​កណ្តាប់​ដៃ​របស់​អ្នក​ហើយ។

ត្រូវ​បោះ​បង់​ចោល​អ្វី​ដែល​អ្នក​​ពិបាក​គ្រប់​គ្រង នោះ​អនាគត​នឹង​នាំ​​នូវ​​អ្វី​ដែល​អ្នក​ប៉ង អ្វី​ដែល​អ្នក​ចង់​បាន​មិន​ខាន។ ​

​កាក់​ទី​២

បើ​ទោះ​ជា​ពេល​នេះ ​អ្នក​កំពុង​មាន​អារម្មណ៍​ធុញ​ថប់​និង​រង​សម្ពាធ​​ក៏ដោយ ​តែ​នៅ​ពេល​ប្រឈម​ឧបសគ្គ​កាន់​តែ​ច្រើន ​វា​បែរ​​ប្រែ​ជា​កម្លាំង​ចលករ​ជួយ​អ្នក​ឲ្យ​ដឹង​ពី​កម្លាំង​និង​ថាមពល​ពិត​ដែល​អ្នក​ត្រូវ​ការ។ ​ម្ល៉ោះ​ហើយ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ មិន​ថា​មាន​អ្វី​កើត​ឡើង​ក្នុង​អតីតកាល​នោះ​ទេ ត្រូវ​តែ​ជម្នះ។

ខណៈ​ពេ​លនេះ ​អ្នក​កំពុង​អភិវឌ្ឍ​ចិត្ត​គំនិត ​ស្មារតី ​ការ​តាំង​ចិត្ត​ដើម្បីប្រយុទ្ធ​ប្រឆាំង​ ប្រៀប​ដូច​ជា​​ខ្លា​កំពុង​ការពារ​កូន​របស់​ខ្លួន​អ៊ី​ចឹង។ ​ដូច្នេះ ​ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង ដោយ​មាន​សេចក្តី​ថ្លៃ​ថ្នូរ និង​ភាព​រឹង​មាំ​នៅ​ក្នុង​ចិត្ត។

​​កាក់​ទី​៣

កាក់​នេះ​បង្ហាញ​ថា ​អ្នក​មិន​ត្រូវ​ប្រៀប​ធៀប​ខ្លួន​ឯង​នឹង​អ្នក​ដទៃ​ឡើយ។ ​អ្នក​ខ្លះ​មើល​ទៅ​មាន​ទ្រព្យ​សម្បត្តិ ​តែ​​​សុភមង្គល​វិញ ​ហាក់​មិន​សូវ​មាន​ឡើយ។ ​ចំណែក​អ្នក​ខ្លះ​វិញ ​ថ្វី​បើ​គេ​គ្មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ហូរ​ហៀរ ​តែ​​ជុំវិញ​គេ​ពេញ​ដោយ​ក្តី​ស្រលាញ់ និង​ថាម​ពល​មិន​អាច​កាត់​ថ្លៃ​បាន។ ​កាក់​នេះ​បាន​ក្រឿន​រំលឹក​​ដល់​អ្នក​ថា ​គោល​ដៅ​ពិត​ប្រាកដ​របស់​អ្នក ​គឺ​​មិន​គួរ​ផ្តោត​លើ​ការ​រក​ប្រាក់​​ពេក​ទេ តែ​ត្រូវ​ផ្តោត​លើ​​ការ​ស្វែង​រក​សុភមង្គល។ ត្រូវ​ធ្វើ​អ្វី​ដែល​អារម្មណ៍​អ្នក​កំពុង​ខ្វះ​​ខាត​នៅ​ពេល​នេះ ​នោះ​អ្នក​នឹង​រក​ឃើញ​សុភមង្គល​មិន​ខាន៕

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម