រើសកាតមួយដើម្បីដឹងច្បាស់ពីរឿងហេតុ បម្រុងនឹងកើតឡើងក្នុងខែកុម្ភៈខាងមុខ

  • 2021-01-29 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​កាត​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត​ជាង​គេ? សាក​រើស​មួយ​ដើម្បី​ទស្សន៍​ទាយ​ដឹងពី​រឿង​ហេតុ​នៅ​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ។

រូប​ទី​១

កាត​នេះ​បង្ហាញ​ថា​ក្នុង​ខែ​កុម្ភៈ អ្នក​​នឹង​​ប្រឈម​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​ពិបាក​គ្រប់​គ្រង។ ​អ្នក​​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​សម្រេច​ចិត្ត​​រឿង​មួយ ដើម្បី​ឲ្យ​រឿង​ទាំង​នេះ​បាន​ល្អ​ឡើង​វិញ។ បើ​និយាយ​ពី​ហិរញ្ញវត្ថុ​វិញ វា​​​អាច​មាន​បញ្ហា​លើ​ការ​ចំណាយ និង​ចំណូល ដែល​តម្រូវ​ឲ្យ​អ្នក​​ត្រូវ​​គិត​គូ​ពិចារណា​អំពី​ប្រភព​ដើម​ឲ្យ​បាន​ច្បាស់​លាស់។

​បញ្ហា​មួយ​ទៀត ​វា​ក៏​អាច​ទៅ​រួច​ផង​ដែរ គឺ​រឿង​ស្នេហា។ ​អ្នក​អស់​អារម្មណ៍ និង​ពិបាក​គ្រប់​គ្រង​ចិត្ត។ ដូច្នេះ​ត្រូវ​សួរ​ខ្លួន​ឯងថា​តើ​មនុស្ស​​ម្នាក់​នោះ ពិត​ជា​ស្រលាញ់​អ្នក​ឬទេ? ហើយ​តើ​អ្នក​ទាំង​ពីរ​មាន​ភាព​ចុះ​សម្រុង​គ្នា​ក្នុង​​ទំនាក់​ទំនង​នេះ​ឬអត់។ ​ចំណែក​នៅ​កន្លែង​ធ្វើ​ការ ក៏​ប្រហែល​ជា​ជួប​បញ្ហា​ផង​ដែរ ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ដាក់​គោល​ដៅ និង​កាន់​តែ​ធ្វើ​ឲ្យ​រឿង​រ៉ាវ​រញ៉េរញ៉ៃ។ ​

​ហេតុ​នេះ អ្នក​ត្រូវ​រក្សាគម្លាត​បន្តិច​លើ​គ្រប់​រឿង​​​ទាំង​អស់ ព្រម​ទាំង​រៀប​ចំ​វា​ឡើង​វិញ​ឲ្យ​មាន​តុល្យភាព​។

​​រូប​ទី​២

​នៅ​ខែ​ក្រោយ​នេះ ​អ្នក​គួរ​ឆ្លៀត​ពេល​សម្រាក​ខ្លះ​ទៅ។ ​អ្នក​​បាន​ប្រឈម​នឹង​រឿង​លំបាក​ៗ​ច្រើន ​ដែល​ល្មម​ដល់​ពេល​​វេលា​ឲ្យ​អ្នក​ឈប់​គិត និង​​លំហែ​សម្រាប់​ខ្លួន​ឯង​វិញ​ម្តង។ ​ប្រសិន​បើ​ជីវិត​របស់​អ្នក​បាន​ជួប​នូវ​បញ្ហា​វឹក​វរ​ច្រើន​ នោះ​គ្រប់​យ៉ាង​អាច​នឹង​ធ្លាក់​ចុះ​​បាន ហើយ​បញ្ហា​នឹង​ត្រូវ​បាន​ដោះ​ស្រាយ បន្ទាប់​មក​រឿង​ស្មុគ​ស្មាញ​នឹង​កាត់​បន្ថយ។

​ជា​​ទូ​ទៅ កាត​នេះ​គឺ​តំណាង​នូវ​​សន្តិ​ភាព ភាព​រីក​រាយ ភាព​សុខ​ដុម​​រមនា និង​សុភមង្គល។ ​កុំ​ភ្លេច​ផ្តល់​អំណោយ​សម្រាប់​ខ្លួន​ឯង​​​ជា​រង្វាន់​ដំណើរ​កម្សាន្ត​បែប​រីក​រាយ ​ដើម្បី​សាក​ថ្ម​ថាម​ពល​​ឲ្យ​ជីវិត​ខ្លួន​ឯង​បាន​ល្អ​ប្រសើរ​ជាង​នេះ។

រូប​ទី​៣

អាច​និយាយ​បាន​ថា ​ខែ​កុម្ភៈ​នេះ​គឺ​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​យ៉ាង​ត្រចះ​ត្រចង់​សម្រាប់​អ្នក។ ​គ្រប់​យ៉ាង​នឹង​ប្រែ​ជា​​រលូន ​ដោយ​ក្តី​ពេញ​ចិត្ត ​ព្រម​ទាំង​សំណាង​សម្រាប់​អ្នក​។ ​អ្នក​នឹង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​យ៉ាង​ពិត​ប្រាកដ ព្រម​ទាំង​ពោរ​ពេញ​ដោយ​ថាមពល។ ​គ្រប់​រឿង​រ៉ាវ​មិន​សប្បាយ​ចិត្ត​នឹង​ត្រូវ​ដក​ចេញ ចាក​ផុត​ពី​ភាព​ខ្មៅ​ងងឹត។ ប្រសិន​បើ​អ្នក​កំពុង​​ជាប់​គាំង​ឬ​ក៏​មាន​អារម្មណ៍​ថប់​បារម្ភ​ច្រើន ​នោះ​វា​នឹង​អាច​កាត់​បន្ថយ​បាន។ ​​

​ដូច្នេះ​ហើយ ​កុំ​ភ្លេច​ចែក​រំលែក​ក្តី​ស្រលាញ់ ភាព​រីក​រាយ​​គ្រប់​នាទី​របស់​អ្នក ជាមួយ​មនុស្ស​គ្រប់​គ្នា និង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើត​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​មាន​អត្ថន័យ​ជា​ង​មុន។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម