៥​ យ៉ាង​ដែល​អ្នក​​មិន​គួរ​​​​បង្ហោះ​​​​​​​លើ​បណ្តាញ​​សង្គម​​​​

  • 2021-01-25 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​នេះ​​​ជា​​សម័យ​​​​​ដែល​​មនុស្ស​​​​​​​​​​និយម​​​ប្រាស្រ័យ​ទាក់​​ទង​​​​​​គ្នា និង​​ស្គាល់​មិត្ត​​​ថ្មីៗ​​តាម​​​រយៈ​​​បណ្តាញ​សង្គម។ បើ​​​អ្នក​​​ចង់​​​ចែក​​រំលែក​ពី​​​រឿង​អ្វី​មួយ វា​​ងាយ​ស្រួល​​និង​​​រហ័ស​​​ខ្លាំង​ណាស់​​​។​ ដោយ​​សារ​​​​​តែ​​​ងាយ​ស្រួល​ពេក​​​​​ ទើប​​​ពេល​ខ្លះ​​​​​​​​​​​​​ធ្វើ​​​​​ឲ្យ​​​​​លេច​​ឡើង​​នូវ​​ការ​​​បង្ហោះ​​​​​​​​​​​​​​ផ្តេសផ្តាស​​​ ដោយ​​​មិន​បាន​គិត​ពី​​លទ្ធផល​អវិជ្ជមាន​ជា​មុន។ ខាង​​​​​ក្រោម​​នេះ​ ជា​​​​​ចំណុច​​​​​មួយ​​ចំនួន ដែល​អ្នក​​មិន​គួរ​​​​បង្ហោះ​​​នៅ​​លើ​​​បណ្តាញ​​​​សង្គម។

១. ​​ប្រមាថ​ឬ​​​​​និយាយ​មិន​ល្អ​​ពី​អ្នក​​​ដទៃ

​​​​​​​​​​​​​​​​បង្ហោះ​​និយាយ​​​​​​​​​​​​​ដៀមដាម​​​​​ឬ​​​​និយាយ​អាក្រក់​​​ពី​​​​អ្នក​​ដទៃ ជា​​​រឿង​​មិន​គួរ​​​បង្ហោះ​ទាល់​តែ​​​​​សោះ​​​​​​។ វា​​មិន​​​ត្រឹម​​​​តែ​ធ្វើ​ឲ្យ​​ប៉ះពាល់​​​​​​​​ដល់​អ្នក​ដទៃ​​ប៉ុណ្ណោះ​​ទេ ​​​​គេ​​​ឯង​​​អាច​​មើល​​​មក​អ្នក​​​​ក្នុង​​​ផ្លូវ​​អវិជ្ជមាន​​​​​​​ផងដែរ។ ​​​ទោះ​​បី​អ្នក​​​ខំ​​​លុប​​​ចោល​​វិញ​​​ដោយ ខួរ​ក្បាល​​​មនុស្ស​​​​និង​សម្តី​​​​និយាយ​​​តៗ​​គ្នា​​មិន​ងាយ​​​រលុប​​​​​​ដាច់​​​ខាត។

​​២. ​រូប​​​សិចស៊ី​​ជ្រុល​​ហួស​ហេតុ

​​​​​​​​​មាន​រូបរាង​​​​និង​​​សម្រស់​​​​​ស្អាត​ទាក់​ទាញ​​ ​ពេល​​ខ្លះ​​ទប់​​ចិត្ត​​មិន​​ប​ង្ហាញ​គេ​​មិន​បាន។ យ៉ាង​ណា​ កុំ​ភ្លេច​ថា ធ្វើ​​បែប​នេះ អ្នក​​នឹង​​ត្រូវ​បាន​វាយ​​តម្លៃ​​ដោយ​​​មិន​​​ដឹង​ខ្លូន ថែម​​ទាំង​អាច​ធ្វើ​​​ឲ្យ​​​ខ្លួន​​គ្រោះ​​​ថ្នាក់​​​​ទៀត​ផង ព្រោះ​មាន​​​មនុស្ស​ប្រុស​​​ខ្លះ​ ​​​កើត​​រោគ​​​ចិត្ត​ គ្រាន់​​តែ​ឃើញ​​ភ្លាម​​​ ចង់​​​​បាន​ភ្លែត ​​និង​​​​​​តាម​​​ចង់​​ដឹង​​ព័ត៌មាន​​លម្អិត​ពី​អ្នក​​​​​​​។

៣. បញ្ហា​​​​​ស្នេហា

​​​​​​​ចង់​​​ឈ្លោះ ចង់​​បែក​​​គ្នា​​​ពេល​ណា គ្មាន​អ្វី​​ចាំបាច់​​​ត្រូវ​​បង្ហោះ​​ជា​សាធារណៈ​ទេ​។ វា​ជា​​រឿង​​ឯកជន​​​របស់​​​មនុស្ស​​ម្នាក់​ៗ នរណា​​​ក៏​​ត្រូវ​ការ​​​​​កិត្តិយល​​​​​​ថ្លៃថ្នូរ​​​​​ដែរ​​។ ​​បើ​មាន​​​​បញ្ហា​អ្វី​​​បន្តិច​​​ ចាំ​តែ​​​ហែក​​​​​​ឲ្យ​គេ​​ដឹង​​នោះ ប្រៀប​​បាន​នឹង​​​លាត​​ត្រដាង​​​កេរ្តិ៍​​​ខ្មាស​​ឲ្យ​គេ​​ឃើញ​​ដូច្នោះ​​ដែរ។

៤. អួត​​​​​សម្ភារ​​ថ្លៃៗ

​បើ​អ្នក​​មាន​​​​​សមត្ថភាព​​​ប្រើ​របស់​​​​​ថ្លៃ​ល្បី​ៗ​​មិន​​​ខុស​អី​​ទេ​​​ ប៉ុន្តែ​ត្រូវគិត​ពី​​សុវត្ថិភាព​​ផ្ទាល់​​​ខ្លួន​​ផង​​ ព្រោះ​​សម័យ​​ឥលូវ​​​​​ទុក​​ចិត្ត​​មិន​បាន​ទេ​​​ ស្រួល​​​មិន​ស្រួលមាន​​​​​ជន​​​ខិល​ខូច​​ខ្លះ​​​​​​​​​​តាម​​​​​​​​​​​​អ្នក​​​​ដល់​ផ្ទះ​​ក៏​​ថា​បាន​។

៥. រូប​ភាព​​ផឹក​ស្រា​ឬ​ជក់​បារី

​​​​​មើល​​​ទៅ​​​ដូច​ជា​​​រឿង​​​ធម្មតា​សោះ ​​​ប៉ុន្តែ​​​​​បើ​​​អ្នក​បង្ហោះ​​​​បែប​នេះ​​​ ក៏​​មិន​​មែន​​​រូបភាព​​ល្អ​​​ដែរ។​ មួយ​​​ដប​​ដែល​​អ្នក​​បាន​​បង្ហោះ​​​យូរៗ​ម្តងហាក់​បី​​ដូច​ជា​​​កំពុង​​​តែ​​លាប​ពណ៌​​​​​​​​​ខ្លួន​ឯង ធ្វើ​​ឲ្យ​​អ្នក​​ដទៃ​​​វាយ​​​តម្លៃ​​ខុស​​​មក​​​​លើ​​រូប​អ្នក​ជា​​​​រៀង​​​រហូត​​៕​​

ចុចអានបន្ត៖ ជួប​រឿង​ហត់​នឿយ និង​ឈឺ​ចាប់​ ត្រូវ​ដាស់​តឿន​ខ្លួន​ឯង​នូវ​ពាក្យ ៣​ ម៉ាត់​នេះ

ប្រភព៖ Spiceee ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម