Hyun Bin និង Son Ye Jin មាន​គម្រោង​រៀបការ​ឆាប់​ៗ

  • 2021-01-15 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​សុទ្ធ​តែ​មានអាយុ ៣៩​ឆ្នាំ​អស់​ហើយ​ និង​ព្រោះ​ដោយ​សារ​ចង់​រៀបការ​មុន​អាយុ ៤០​ឆ្នាំ​ទាំង​អស់​គ្នា​នោះ កំពូល​តារា​សម្ដែង​កូរ៉េ Son Ye Jin និង Hyun Bin ចង់​រៀបការ​ឆាប់​ៗ។

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Naver បាន​រាយការណ៍​ថា សិល្បករ​លំដាប់ A ពីរ​ដួង​របស់​កូរ៉េ​គឺ Son Ye Jin និង Hyun Bin ចាប់​ផ្ដើម​មាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​ហើយ។ តាម​នោះ​ដែរ មិត្តភ័ក្ដិជិត​ស្និទ្ធ​របស់​ស្រី​ស្រស់​ប្រុស​ស្អាត​ទាំង​២ បាន​ទម្លាយ​ទៅ​កាន់​ប្រភព​ខាង​លើ​ថា អ្នក​ទាំង​២​​គឺ​ច្បាស់​លាស់​នឹង​រឿង​ស្នេហា​ខ្លាំង។

“ទោះ​បី​ជា​មាន​វ័យ​ច្រើន​មែន​ពិត តែ​ពួក​គេ​ទាំង​២​មិន​បាន​ទទួល​យក​​ស្នេហា​ដោយ​ប្រញាប់ប្រញាល់​នោះ​ឡើយ” ប្រភពខាង​លើ​បញ្ជាក់។ មិត្ត​ភ័ក្ដិ​រូប​នេះ​ក៏​បន្ថែម​ដែរ​ថា ដោយ​សារ​តែ​ពួកគេ​​ទាំង​២​មាន​អាយុ ៣៩​ឆ្នាំ ហើយ​ចង់​រៀប​ការ​មុន​អាយុ ៤០ ដូច​នេះ​ពិធី​មង្គលការ​អាច​នឹង​កើត​ឡើង​ឆាប់​ៗ។

បណ្ដាញ​ព័ត៌មាន Ilyo Shinmun បាន​រាយការណ៍​ថា ឪពុក​ម្ដាយ​របស់ Hyun Bin កំពុង​ស្វែង​រក​ទិញ​ខុនដូ​លំដាប់​ខ្ពស់​នៅតំបន់ Hannam-don ដែល​គេហដ្ឋាន​នេះ​នឹង​ជា​កន្លែង​ស្នាក់​នៅ​របស់​តារា​ទាំង​២​ក្រោយ​ពេល​រៀបការ។ ភ្នាក់ងារ​អចលនទ្រព្យ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ឪពុក​ម្ដាយ​តួ​រឿង Secret Garden មើល​នេះ​មាន​តម្លៃ​ជិត ៥​លាន​ដុល្លារ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម