រ៉ូបត្រួយចេករបស់ Liu Yifei ឈ្នះ Yang Mi និង Liu Shishi ដោយសម្រស់ស្អាតគ្មានប្រៀប
- 2021-01-11 06:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ូបត្រួយចេករបស់ Liu Yifei ឈ្នះ Yang Mi និង Liu Shishi ដោយសម្រស់ស្អាតគ្មានប្រៀប
កម្រងរូបភាពចាស់មួយចំនួនរបស់កំពូលតារាសម្ដែងស្រី Liu Yifei ស្រាប់តែល្បីឡើង ដោយសារទោះបីជាសម្លៀកបំពាក់មិនស្អាតក្ដី តែនាងនៅតែលេចធ្លោជាងមិត្តរួមអាជីព។
អាចនិយាយបានថា កម្មវិធីចុងឆ្នាំរបស់ទស្សនាវដ្ដី Harper’s Bazaar គឺជាកម្មវិធីដែលធំបំផុតសម្រាប់គ្រប់ទស្សនាវដ្ដីទាំងអស់ ដោយគេសង្កតឃើញថា តារាលំដាប់ A ជាច្រើននាក់មិនដែលអវត្តមាននៅក្នុងកម្មវិធីនៅយប់ឆ្នាំនេះឡើយ។ ដោយទោះបីជារវល់យ៉ាងណា ក៏ពួកគេត្រូវឆ្លៀតពេលដើម្បីចូលរួមនេះដែរ ដោយទស្សនាវដ្ដីមួយនេះមានឥទ្ធិពលជាខ្លាំងនៅប្រទេសចិន។
មុននេះបន្តិច កម្រងរូបភាពនៅក្នុងកម្មវិធីនេះកាលពី៤ឆ្នាំមុនស្រាប់តែល្បីឡើងវិញ ដោយសារតែតារាកំពូលសម្រស់ទាំង៣គឺ Liu Yifei, Liu Shishi និង Yang Mi ឈរទន្ទឹមគ្នា ប្រជែងសម្រស់ធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង។ យ៉ាងណាក្ដី អ្វីដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នោះគឺ សម្លៀកបំពាក់របស់តួរឿង Mulan នៅយប់នោះ គឺចាញ់មិត្តរួមការងាររបស់ខ្លួនទាំងស្រុង ដោយរ៉ូបពណ៌ត្រួយចេកត្រូវបានគេវាយតម្លៃថាមិនស្អាតសោះតែម្ដង។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនបានបញ្ចេញមតិថា ឈរកណ្ដាល Liu Shishi និង Yang Mi តួស្រីសៀវ ឡុងនីគឺឈ្នះអ្នកសងខាងដាច់ ដោយសារតែសម្រស់គ្មានគូប្រៀបរបស់ខ្លួន។
មនុស្សជាច្រើនបាននិយាយថា រ៉ូបអត់ស្អាតប៉ុណ្ណឹងហើយ ស្រីស្អាត ៣៣ឆ្នាំនៅតែឈ្នះដាច់គេ ទម្រាំតែរ៉ូបស្អាតទៀត មិនដឹងលេចធ្លោយ៉ាងណា៕