៧ រឿងដែលស្រីៗយើងចូលចិត្តចំណាយពេលខ្ជះខ្ជាយ រហូតធ្វើឲ្យជីវិតឥតប្រយោជន៍
- 2021-01-11 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ រឿងដែលស្រីៗយើងចូលចិត្តចំណាយពេលខ្ជះខ្ជាយ រហូតធ្វើឲ្យជីវិតឥតប្រយោជន៍
មនុស្សស្រីចូលចិត្តចំណាយពេលវេលាលើសលប់ធ្វើរឿងមួយចំនួន តែគ្មានបានផលប្រយោជន៍អ្វីមកវិញសោះ។ ដូចនេះស្រីៗគួរសង្កេតមើលខ្លួនឯង បើមានសញ្ញា ៧ នេះបញ្ជាក់ថាយើងកំពុងខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ក្នុងឆាកជីវិត៖
១.ធ្វើរឿងដដែលៗគ្មានន័យ៖ ត្រូវចាំថាជីវិតត្រូវតែមានអ្វីដែលថ្មីជានិច្ច ដូចនេះមិនគួរធ្វើរឿងច្រំដែលឡើយ។
២.អង្គុយតែស្រមៃ៖ សុខចិត្តអង្គុយស្រមៃ តែមិនក្រោកទៅស្វែងរកអ្វីដែលពិត មានរូបរាងឡើយមកបង្ក្រប់ឲ្យពេញលេញក្នុងជីវិតពិតឡើយ។
៣.គិតតែរឿងអវិជ្ជមានរហូត៖ មនុស្សស្រីដែលចូលចិត្តមើលពិភពលោកតែក្នុងផ្លូវអាក្រក់ គឺជាប្រភេទមនុស្សដែលខ្ជះខ្ជាយពេលវេលាមានតម្លៃបំផុតក្នុងជីវិត។
៤.ការជ្រៀតជ្រែកពីខាងក្រៅ៖ បង្កើនឱកាសឲ្យអ្នកនៅខាងក្រៅជីវិត ចូលមកផ្ដល់យោបល់ និងសម្រេចជោគវាសនាជំនួសខ្លួន។
៥.ចំណាពេលលើរឿងច្រើនយ៉ាង៖ ពេលយើងធ្វើការនេះបន្តិច នោះបន្តិចដោយមិនច្បាស់លាស់ពីជំនាញណាមួយ ថ្ងៃក្រោយជីវិតយើងនឹងគ្មានសល់អ្វីឡើយ។
៦.បញ្ហាសុខភាព៖ ប្រសិនបើយើងឈឺមិនចេះឈប់មិនចេះឈរ នោះយើងគ្មានបានចំណាយពេលទៅធ្វើរឿងអ្វីឡើយ គឺមើលតែជំងឺខ្លួនឯងនឹង។
៧.ចូលចិត្តនិយាយតែដើមគេ៖ ខ្លួនឯងធ្វើការមិនបានសម្រេចអ្វីមួយ បែរជាមកចាំតែទើសគេគ្រប់គ្នា ជាពិសេសចូលចិត្តឈ្នានីសៗដូចគ្នាតែម្ដងពេលគេបានល្អជាង៕
ចុចអាន៖ ទម្លាប់គិតវិជ្ជមានឲ្យបានច្រើន ដូចកំពុងបង្កើតកំណប់ទ្រព្យសម្រាប់ជីវិតខ្លួនឯង