កំហុសឆ្គងទាំងឡាយ ដែលធ្វើឲ្យអ្នកកើតមុន ព្យាបាលមិនជា
- 2021-01-10 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសឆ្គងទាំងឡាយ ដែលធ្វើឲ្យអ្នកកើតមុន ព្យាបាលមិនជា
តើអ្នកមានដឹងទេថា សកម្មភាពដែលអ្នកធ្វើប្រចាំថ្ងៃមួយចំនួន អាចធ្វើឲ្យមុខរបស់អ្នកគ្មានថ្ងៃបាត់មុននោះឡើយ។ ខាងក្រោមនេះគឺជាទង្វើដែលអ្នកគិតថាមិនអី តែការពិតនឹងបង្កមុនលើមុខអ្នកគ្មានថ្ងៃស្រាកស្រាន្ត។
១. មិនសម្អាតស្បែក
នេះគឺជាកំហុសដ៏ធំបំផុតដែលបណ្ដាលឲ្យកើតមុន។ ក្រោយពេលដើរនៅក្រៅពេញមួយថ្ងៃ និងត្រូវដីនិងធូលីផងនោះ បើមិនលាងស្បែកឲ្យស្អាតនោះទេ មុននឹងកើតឡើងកាន់តែច្រើនសម្រាប់អ្នកមានស្រាប់ និងបង្កឲ្យមានមុនសម្រាប់អ្នកមិនមានមុន។
២. មិនចូលគេងដល់អធ្រាត្រ
នៅពេលអ្នកនៅមិនគេងដល់យប់ជ្រៅខ្លាំងពេក អ័រម៉ូនរបស់យើងនឹងជ្រួលច្របល់ ដែលជាមូលហេតុនៃការឡើងមុន។
៣. ប្រើដៃញេចមុន
នេះគឺជាទម្លាប់អាក្រក់ ក្រចកផ្ទុកមេរោគច្រើនជាងដែលអ្នកស្មាន។ នៅពេលអ្នកប្រើដៃញេចមុន មេរោគទាំងនោះនឹងឆ្លងចូលស្បែក ហើយធ្វើឲ្យមុនកើតឡើងកាន់តែច្រើន។
៤. មិនលាងដៃ
ស្ដាប់ទៅហាក់ដូចមិនសូវពាក់ព័ន្ធ តែនៅពេលយើងមិនលាងដៃហើយភ្លេចខ្លួនប៉ះមុខ នោះមេរោគនៅលើដៃទាំងនោះនឹងឆ្លងទៅមុខរបស់អ្នកធ្វើឲ្យបញ្ហាមុនកាន់តែធ្ងន់ឡើងជាងមុនទៀត។
៥. ប្រើទូរសព្ទច្រើន
ក្រៅពីមេរោគដែលមាននៅលើកញ្ចក់ទូរសព្ទនោះ វិទ្យុសកម្មចេញពីទូរសព្ទក៏ធ្វើឲ្យអរម៉ូនក្នុងឈាមជ្រួលច្របល់បណ្ដាលឲ្យជាតិខ្លាញ់ចេញច្រើនជាងមុន កកស្ទះរន្ធញើសដែលជាមូលហេតុនៃការចេញមុន។
៦. ប្រើផលិតផលមិនស្គាល់ច្បាស់លាស់
ផលិតផលតម្លៃថោកដែលគ្មានស្លាកយីហោ ឬប្រភពច្បាស់លាស់គឺសុទ្ធតែជាប្រភពនៃការកើតមុនទាំងអស់។ កុំដើម្បីសន្សំលុយបន្តិច ហើយប្រថុយយកមុខរបស់យើងមកសាកឲ្យសោះ ព្រោះលុយដែលត្រូវយកមកចំណាយមកព្យាបាលអាចលើសនោះច្រើនដង។ ដូចនេះគួរវិនិយោគចូលផលិតផលដែលមានតម្លៃសមរម្យ ហើយមានប្រភពច្បាស់លាស់៕