រឿង​​អត់​ប្រយោជន៍​មួយ​ដែល​អ្នក​ក្រ​តែងតែ​ធ្វើ​ជា​និច្ច ដល់​ពេល​ចាស់​ក៏​មិន​មាន​បាន​ដូច​គេ

  • 2020-12-28 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​លើ​លោក​នេះ​មាន​មនុស្ស​២​ប្រភេទ​នោះ​គឺ​​ ស្លាប់​រស់​យ៉ាង​ម៉េច​ក៏​ត្រូវ​ការពារ​ចិត្តអំនួត​របស់​ខ្លួន​ឲ្យ​បាន ហើយ​មួយ​ទៀត​គឺ រស់​នៅ​​ដោយ​មិន​​​​ផ្ដោត​លើ​សម្ដី​របស់​អ្នក​ដទៃ។ អ្នក​បែប​ទី​១​ ប្រសិន​បើ​នៅ​តែ​ប្រកាន់​ខ្ជាប់​បែប​នេះ គឺ​គ្មាន​ថ្ងៃ​រីក​ចម្រើន​ឡើយ។

ចិត្ត​អំនួត​នឹង​សម្លាប់​អ្នក​ដោយ​អ្នក​មិន​ដឹង​ខ្លួន នេះ​គឺ​ជា​ពាក្យ​ស្លោក​ដែល​គេ​តែង​និយាយ​ត​ៗ​គ្នា។ ចិត្ត​អំនួត​គឺ​ជា​អ្វី​ម្យ៉ាង​ដែល​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ មិន​ថា​សម្រាប់​អ្នក ឬ​នៅ​ក្នុង​សង្គម។ អ្នក​ដែល​មាន​ចិត្ត​អំនួត​ខ្ពស់ មិន​ត្រឹម​តែ​បាត់​បង់​តម្លៃ​ខ្លួន​ឯង​ទេ​ គឺ​ថែម​ទាំង​ធ្វើ​អ្វី​ពិបាក​ជោគជ័យ​ទៀត​ផង។

សម្រាប់​មនុស្ស​ទាំង​ឡាយ កិត្តិយស​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ គេ​មាន​សិទ្ធិ​មាន​មោទកភាព​នឹង​អ្វី​ដែល​ខ្លួន​​ធ្វើ​បាន ជាមួយ​នឹង​ជោគជ័យ​ដែល​ខ្លួន​បាន​ទទួល។ ប៉ុន្តែ​បើ​បើក​មាត់​ចេញ​មក គឺ​មាន​តែ​ភាព​អួត​ក្អេងក្អាង​នោះ គេ​នឹង​ពិបាក​ឈោង​ទៅ​ដល់​គោលដៅ​ដែល​ខ្លួន​ដាក់​មក​ណាស់។ ព្រោះ​គេ​ថា កាន់​តែ​គ្មាន​អ្វី​ក្នុង​ដៃ កាន់​តែ​ស្រែក​ជំទាល ព្រោះ​ខ្លាច​គេ​មិន​ដឹង​ថា​អត់​មាន​មែន។ ហើយ​ដល់​ពេល​ត្រូវ​គេ​បក​អាក្រាត ទើប​ខ្មាស​អៀន​ រក​កន្លែង​ពួន​មិន​ទាន់។ កិត្តិយស​ត្រូវ​មាន តែ​មាន​ឲ្យ​ពិត​ប្រាកដ។

ជោគជ័យ​របស់​បុគ្គល​ជោគជ័យ​នានា​មិន​មែន​មក​ដោយ​ឯង​ៗ​នោះ​ឡើយ ដោយ​ទម្រាំ​មាន​ដូច​សព្វ្​ថ្ងៃ មហាសេដ្ឋី Jack Ma ក៏​ធ្លាប់​សម្ភាស​ការងារ​ធ្លាក់ ៣០​ដង​ដែរ។ ដូច​នេះ​បើ​អ្នក​មាន​ចិត្ត​អំនួត ហើយ​ធ្វើ​អ្វី​ខ្លាច​លក់​មុខ​នោះ អ្នក​កុំ​រំពឹង​ថា​ជោគជ័យ​ឲ្យ​សោះ។ ខ្មាស​​គេ​មួយ​គ្រា តែ​ជោគជ័យ​មួយ​ជីវិត​ ក៏​គ្រាន់ជាង​អំនួត​គ្មាន​បាន​ការ ហើយ​ក្រ​រហូត​នោះ​ឡើយ។ ដូច​នេះ អ្នក​ដែល​នៅ​ប្រកាន់​យក​គំនិត​អំនួត​គ្មាន​បាន​ការ​នេះ គួរ​កែ​ចេញ​មុន​ពេល​ហួស​ពេល អស់​ឱកាស៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម