ព័ត៌មាន​អាមេរិក​ប្រកាស​កំពូល​ប្រុស​ស្អាត​ចិន​ទាំង​១០ គូ​សម្ដែង​រឿង The Untamed ឈ្នះអស់​មារ​សត្រូវ

  • 2020-12-15 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេហទំព័រ​ព័ត៌មាន​អាមេរិក King Choice របស់​សហរដ្ឋអាមេរិក​ទើប​តែ​ប្រកាស​ឈ្មោះ​តារា​ប្រុ​សចិន​ទាំង​១០ ដែល​មាន​រូប​សម្បត្តិ​សង្ហារ​ជាង​គេ ដោយ​តារា​សម្ដែង​ប្រុស​វ័យ​ក្មេង Wang Yi Bo និង Xiao Zhan ឈរ​នៅ​លើ​កំពូល​តារាង​តែ​ម្ដង។ បណ្ដាញ​ព័ត៌មាន King Choice របស់​អាមេរិក​ដែល​គេ​ធ្លាប់​ឃើញ​ថា ចុះ​ផ្សាយ​តែ​ពី​ព័ត៌មាន​របស់​តារា​ប្រុ​សអឺរ៉ុប និង​អាមេរិក​​​នោះ ស្រាប់​តែ​ចុះ​ផ្សាយ​អំពី​កំពូល​ប្រុស​ស្អាត​ទាំង​១០​របស់​ចិន​ទៅ​វិញ។ តាម​ប្រភព​ខាង​លើ ប្រុស​ស្អាត​ដែល​​គេ​ជ្រើស​យក​នេះ មិន​ត្រឹម​តែ​មាន​រូប​សម្បត្តិ​សង្ហារ​ឥត​​ខ្ចោះ​នោះ​ទេ ភាពល្បី​ឈ្មោះ និង​ទេព​កោសល្យ​ក៏​មិន​ធម្មតា​ដែរ។

លទ្ធផល​ខាង​លើ​គឺ​ត្រូវ​បាន​ដក​ស្រង់​ពី​ការ​បោះ​ឆ្នោត​​សរុប​ដែល​មា​ន​ចំនួន​សរុប​រហូត​ដល់​ទៅ ១២​លាន​សំឡេង។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​នោះ​គឺ ប្រុស​ស្អាត​ទាំង​២​នៃ​ខ្សែ​ភាពយន្ត​ភាគ​បុរាណ The Untamed បាន​ឈរ​លើ​កំពូល​តារាង​ បើ​ទោះ​បី​ជា​វ័យ​ចូល​សិល្បៈ​របស់​ពួក​គេ​នៅ​តិច​ជាង ប្រុស​ស្អាត​មួយ​ចំនួន​ដូច​ជា Yang Yang ឬ Deng Lun ជាដើម។ ខាង​ក្រោម​នេះ​គឺ​ជា​ប្រុស​ស្អាត​ទាំង​១០ ដែល King Choice ទើ​ប​តែ​ប្រកាស៖

១០. Xu Kai ៩. Song Wei Long

៨. Roy Wang

៧. Tao

៦. Jackson Wang

៥. Wang Jun Kai

៤. Deng Lun

៣. Yang Yang

២. Wang Yi Bo

១. Xiao Zhan

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម