ប៉ុន្មានចំនុចនេះអាចបញ្ជាក់យ៉ាងច្បាស់ថា អ្នកជាមនុស្សស្រីដែលរឹងមាំយ៉ាងខ្លាំង

  • 2020-12-11 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំងនេះជាលក្ខណៈមួយចំនួនដែលបង្ហាញថា អ្នកជាមនុស្សស្រីដ័រឹងមាំមិនធម្មតា៖

១. ទោះបីជារវល់យ៉ាងណា ក៏មានពេលសម្រាប់មើលថែទាំខ្លួនឯង ព្រោះថាទោះជាដើរបានឆ្ងាយយ៉ាងណាក្ដី តែបើភ្លេចគិតគូរពីសុខទុក្ខខ្លួនឯងនោះ ភាពជោគជ័យដែលបានមកអាចនឹងរសាត់បាត់ទៅវិញមួយប្រព្រិចភ្នែកមិនខាន។

២. មិនខ្លាចនឹងធ្វើរឿងតូចធំ អោយខ្លួនឯង មិនចាំបាច់ត្រូវការអ្នកតាមជួយមុខ ក្រោយនោះទេ។

៣. មិនថាក្នុងកាលៈទេសៈបែបណានោះទេ មិនចេះតែរកលេសនេះ រកលេសនោះ ព្រោះតែខ្លួនឯងមិនក្លាហានគ្រប់គ្រាន់ក្នុងការសម្រេចការណាមួយនោះទេ។

៤. ពេលដែលជួបបញ្ហា មនុស្សស្រីប្រភេទនេះនឹងមិនយកពេលមកអង្គុយរអ៊ូ និង ត្អូញត្អែរមិនបានការនោះទេ ការតាំងចិត្ត និង ភាពតស៊ូរបស់មនុស្សស្រីប្រភេទនេះ ឃើញហើយគួរអោយគោរព

៥. មិនចូលចិត្តនៅទ្រឹងមួយកន្លែងពេលដែលការងារដែលខ្លួនធ្លាប់ធ្វើប្រែទៅជាងាយស្រួលពេក ក៏ស្វែងរកការងារដែលលំបាកៗ ផ្សេងទៀតដើម្បីមកលត់ដំខ្លួនឯង។

៦. ទោះជាអាចរកចំនូលបានយ៉ាងស្រួលប៉ុណ្ណោ មនុស្សស្រីប្រភេទនេះមានការគិតគូររឿងចាយវ៉ាយបានយ៉ាងល្អ ព្រោះតែមានគម្រោង និង ការកំណត់យ៉ាងតឹងរ៉ឹងចំពោះខ្លួនឯង។

៧. មិនដែលយល់ថាខ្លួនឯងនេះ ល្អប្រសើរជានរណានោះទេ ហើយក៏មានចិត្តចង់រៀនពីរឿងរ៉ាវដែលកើត និង មនុស្សជុំវិញខ្លួន ដើម្បីបន្តអភិវឌ្ឃខ្លួនឯង

៨. មិនមែនផ្តោតសំខាន់តែលើរឿងការងារមួយមុខនោះទេ មនុស្សប្រភេទនេះមានការបែងចែកយ៉ាងជាក់លាក់ថារឿងប្រភេទណាដែលសំខាន់ ហើយទាមទារអោយមានការគីតគូរយ៉ាងដិតដល់ ក្រៅពីរឿងការងារតែមួយមុននោះ។

៩. មនុស្សស្រីដែលជោគជ័យយ៉ាងពិតប្រាកដមិនខ្លាច និង មានចិត្តច្រណែនចំពោះភាពជោគជ័យរបស់អ្នកដទៃនោះទេ មានតែជួយអបអរ និង ជូនពរគេថែមទៀត។

១០. មិនត្រឹមតែរឿងលុយកាក់មួយមុននោះទេ ពេលវេលាក៏សំខាន់ដែរ មនុស្សស្រីរឹងមាំម្នាក់មិនចំនាយពេលទៅលើរឿង និង មនុស្សដែលមិនសំខាន់ចំពោះខ្លួននោះទេ។

១១. អ្វីដែលធ្វើអោយមនុស្សស្រីប្រភេទនេះស្គាល់ភាពជោគជ័យជាងមនុស្សស្រីទូទៅ ក៏ដោយសារពួកគាត់ដឹងយ៉ាងច្បាស់ថា បើគ្មានការប្រថុយប្រថាន និង ផ្សងព្រេងសោះទេនោះ ភាពជោកជ័យក៏មិនអាចស្វែងរកពួកគេឃើញនោះទេ។

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម