ពាក់ស្បែកជើងទាំង ៣ ប្រភេទអ្នកជំនាញណែនាំឱ្យស្ត្រីមានផ្ទៃពោះគួរពាក់

  • 2021-01-01 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់ស្ត្រីមានផ្ទៃពោះគួរជ្រើសរើសស្បែកជើងដែលមានទំហំធំទូលាយ​ ចាប់ពីខែដំបូងនៃការមានផ្ទៃពោះ។ អ្នកម្តាយមិនអាចជ្រើសរើសយកស្បែកជើងធំ ៗ ពេលពោះធំទេ ព្រោះទំហំស្បែកជើងធំជាងជើង វាធ្វើអ្នកម៉ាក់ប្រឈមហានីភ័យជាច្រើនគ្រោះថ្នាក់ប៉ះពាល់ដល់គ៌ក​បើមិនបានប្រុងប្រយ័ត្ន។

ថ្ងៃនេះពីខាងកញ្ញា​ សូមលើកយក ប្រភេទស្បែកជើង ៣ប្រភេទ ដែលអ្នកជំនាញណែនាំឱ្យអ្នកម្តាយពាក់អំឡុងពេលមានផ្ទៃពោះជៀសវាងស្បែកជើងដែលតឹងខ្លាំង តូចខ្លាំង ធំខ្លាំង ខុសទំហំជើង​និងមិនគួរជ្រើសមិនពាក់មាន៖

១.ស្បែកជើងឃ្លុប

ស្បែកជើងឃ្លុបច្រើនតែមានរាងសំប៉ែតរាបស្មើនិងបាតរាបស្មើសម្រាប់ស្ត្រីមានផ្ទៃពោះ។ ដូច្នេះស្ត្រីមានផ្ទៃពោះគួរជ្រើសរើសយកស្បែកជើងទន់ៗ​ ឬស្បែកជើងក្រណាត់ដែលមានលក្ខណៈសម្បត្តិយឺតដើម្បីឱ្យជើងអាចធ្វើចលនាបានល្អប្រសើរ ដោយគ្មានការរំខាន ឬមិនស្រួលជើង។

២.ស្បែកជើងកីឡា

ម្តាយមានផ្ទៃពោះជាច្រើនចូលចិត្តដើរច្រើនដើម្បីបង្កើនសុខភាព​ ព្រោះចាស់ៗតែងតែនិយាយថា "ដើរច្រើន ងាយស្រួលសម្រាល" ដូច្នេះស្បែកជើងកីឡា នឹងក្លាយជាជម្រើសដ៏ល្អ។ ដោយសារតែស្បែកជើងប្រភេទនេះអាចជួយការពារប្រអប់ជើង​ និងកែងជើងសម្រាប់ម្តាយដែលមានផ្ទៃពោះនិងមានការក្តាប់ដីល្អមិនរអិល។

៣.ស្បែកជើងប៉ាតា

នេះគឺជាជំរើសដ៏ឆ្លាតវៃសម្រាប់ម្តាយមានផ្ទៃពោះនៅរដូវក្តៅ។ មិនដូចស្បែកជើងកីឡា​ ឬស្បែកជើងតុក្កតាដែលតែងតែនាំមកនូវអារម្មណ៍មួម៉ៅ​ នៅពេលដែលអ្នកបែកញើសច្រើនក្នុងជើងធ្វើឲ្យរំខាន។ ជ្រើសរើសស្បែកជើងប្រភេទនេះមានផាសុកភាពស្រាលនិងត្រជាក់ ជាមួយខ្សែ​ និងទំពក់ដែលមិនមានភាពស្មុគស្មាញច្រើនដែលធ្វើឱ្យពិបាកដោះចេញ។

សូមចំណាំនៅពេលជ្រើសរើសស្បែកជើងសម្រាប់ម្តាយមានផ្ទៃពោះគួរសាកល្បងប្រើស្បែកជើងដែលមានទំហំសមស្របបំផុតសម្រាប់ជើងមិនធំមិនតូច សម្រាប់សុខភាបស្ត្រីមានផ្ទៃពោះ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម