៣យ៉ាងពីអ្នកជំនាញអប់រំ ដើម្បីជួយអ្នកម្តាយមានផ្ទៃពោះផ្តល់កំណើតកូនឆ្លាត ចេះស្តាប់បង្គាប់

  • 2020-11-23 04:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

នៅពេលមានផ្ទៃពោះ ប៉ាម៉ាក់ទាំងឡាយតែងតែប្រាថ្នាឱ្យទារករបស់ពួកគេមានសុខភាពល្អ ភាពវៃឆ្លាត និងចេះស្តាប់បង្គាប់តាំងពីកំណើត។

ថ្ងៃនេះ កញ្ញាសូមលើកយក គន្លឹះ ៣យ៉ាងសំខាន់ៗ ពីអ្នកជំនាញផ្នែកសុខភាពមាតា និងទារក មកចែករំលែកជូនអ្នកម៉ាក់ដើម្បីឲ្យកូនឆ្លាត និងស្តាប់បង្គាប់តាំងពីកំណើត៖

១. ទម្លាប់ស្តាប់តន្ត្រី និងអានសៀវភៅ ឬគូររូបភាពលេង

យោងតាមអ្នកជំនាញនៅពេលដែលស្ត្រីមានផ្ទៃពោះមានទម្លាប់ស្តាប់តន្ត្រី ជាពិសេសតន្ត្រីបុរាណក្នុងពេលមានផ្ទៃពោះ វាមិនត្រឹមតែជួយឱ្យម្តាយ និងទារកសម្រាកអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជំរុញការអភិវឌ្ឍខួរក្បាលរបស់ទារកយ៉ាងល្អផងដែរ។ ទន្ទឹមនឹងនេះដែរនេះវាក៏ជួយឱ្យទារកមានភាពវាងវៃ និងចេះស្តាប់បង្គាប់កាន់តែខ្លាំងបន្ទាប់ពីកំណើត តាមរយៈការផ្ចង់ស្តាប់តន្ត្រី។

លើសពីនេះទៅទៀតអ្នកជំនាញក៏លើកទឹកចិត្តម្តាយដែលមានផ្ទៃពោះ ឱ្យគូររូបភាព និងអានសៀវភៅដល់ទារកផងដែរ។ អ្នកម្តាយមានផ្ទៃពោះ មិនត្រូវការរឿងអាប់អួ ឬអ្វីៗអាក្រក់ច្រើនពេកទេ។ ការច្នៃប្រឌិត និងអារម្មណ៍របស់ម្តាយនៅពេលគូរនឹងជួយជំរុញខួរក្បាលទារកឱ្យរីកចម្រើនល្អ។ ក្រៅពីនេះអ្នកម្តាយមានផ្ទៃពោះក៏គួរតែចំណាយពេលសំរាកលំហែរកាយ ធ្វើឱ្យស្មារតីរីករាយ និងសុទិដ្ឋិនិយមជានិច្ច ដែលវានឹងផ្តល់ផលល្អដល់ការលូតលាស់រាងកាយ និងផ្លូវចិត្តរបស់ទារក។

២.ញ៉ាំអាហារបំប៉នត្រឹមត្រូវ

ទារកតែងតែមានសុខភាពល្អ កើតមកឆ្លាតវៃ និងចេះស្តាប់បង្គាប់ ម្តាយគួរតែធានានូវរបបអាហារដែលមានគ្រប់មានសារជាតិចិញ្ចឹម។ យោងទៅតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ម្តាយដែលមានផ្ទៃពោះ គួរតែត្រូវបានផ្តល់ជូននូវក្រុមអាហារសំខាន់ៗចំនួន ៤ នៅក្នុងអាហារប្រចាំថ្ងៃរបស់ពួកគេរួមមាន៖ កាបូអ៊ីដ្រាត ប្រូតេអ៊ីនខ្លាញ់ វីតាមីន ជាតិរ៉ែជាតិសរសៃ។​ អ្នកម្តាយមានផ្ទៃពោះគួរចៀសវាងអាហារណាដែលបង្កគ្រោះថ្នាក់ដល់ទារកដូចជា៖ អាហារចម្អិនរហ័ស អាហារចៀនខ្លាញ់ៗ ស្ករ អំបិល គ្រឿងទេសហឹរ កាហ្វេ ឬគ្រឿងស្រវឹងភេសជ្ជៈ ដើម្បីធានាសុខភាពកូនអ្នក។

** ៣.បរិភោគអាហារដែលសំបូរទៅដោយអូមេហ្គា ៣**

យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំថាស្ត្រីមានផ្ទៃពោះគួរតែត្រូវបានបំពេញបន្ថែមជាមួយនឹងអូមេហ្គា ៣ ដើម្បីបង្កើនការអភិវឌ្ឍខួរក្បាលសម្រាប់ទារកដែលមានសុខភាពល្អនិងឆ្លាតជាងមុន។ គ្រឿងផ្សំអូមេហ្គា ៣ ជះឥទ្ធិពលជាវិជ្ជមានដល់ការលូតលាស់ខួរក្បាលរបស់ទារកជួយបង្កើនសមត្ថភាពរបស់កុមារ ក្នុងការឆ្លុះបញ្ចាំងក្នុងការរៀនសូត្រ និងផ្តោតអារម្មណ៍ក្រោយពេលសម្រាលចេញមក។

ម្តាយដែលមានផ្ទៃពោះគួរតែញ៉ាំអាហារដែលសំបូរទៅដោយអូមេហ្គា ៣ ដែលមាននៅក្នុងប្រភេទត្រីមួយចំនួនជាពិសេសត្រីដែលមានខ្លាញ់ដូចជា៖ ត្រីងៀតត្រីសាឌីន ត្រីសាម៉ុង និងត្រីសាលម៉ុន។ ក្រៅពីនេះគ្រឿងផ្សំអូមេហ្គា ៣ ក៏មាននៅក្នុងគ្រាប់ដូចជាគ្រាប់ល្ពៅគ្រាប់ផ្កាឈូករ័ត្នគ្រាប់ Walnut ស៊ុត នំប៉័ង ទឹកផ្លែឈើ ឬបន្លែស្លឹកបៃតងចាស់៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍