រូបភាពដែលអ្នកបានឃើញមុនគេនឹងប្រាប់អ្នកពីការភ័យខ្លាចដែលមិនធ្លាប់បានដឹងពីមុន

  • 2020-11-06 04:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្វីទៅជាការភ័យខ្លាចដែលអ្នកតែងតែជួបប្រទះ វាអាចជាពីងពាង ឬទីងមោងជាដើម។ ប៉ុន្តែអ្នកអាចនឹងមានរឿងផ្សេងៗដែលអ្នកមិនបានដឹងពីខ្លួនឯងច្បាស់។ ជាក់ស្តែងក្នុងរូបភាពខាងក្រោមនេះនឹងបង្ហាញពីអ្វីដែលអ្នកមិនបានដឹងពីខ្លួនឯង។ ចងចាំអ្វីដែលអ្នកបានរើស ហើយអូសមើលចម្លើយខាងក្រោម។

១. កាំបិត

កាលណាដែលអ្នកបានឃើញរូបនេះមុនគេ នោះបានន័យថាអ្នកមានការភ័យខ្លាចខ្លាំងនៅពេលដែលអ្នកឈឺជម្ងឺអ្វីមួយ ព្រោះអ្នកគិតថាអ្នកនឹងអាចស្លាប់ថ្ងែណាមួយមិនខាន។ ការស្លាប់ចំពោះអ្នកពិតជាគួរអោយខ្លាចណាស់។

២. សត្វដង្កូវ

អ្នកនឹងមានការភ័យខ្លាចចំពោះខ្មោច បិសាចឬជាវិញ្ញាណដែលមាននៅលើលោកនេះ។ អ្នកមានអារម្មណ៍ថាពពួកទាំងនោះនឹងមានវត្តមាននៅពេលដែលអ្នកទន់ជ្រាយបំផុត សូម្បីតែគេងក៏អ្នកមិនហ៊ានគេងម្នាក់ឯងដែរ។

៣. មេអំបៅ

រូបមេអំបៅបានបង្ហាញថាអ្នកជាមនុស្សខ្លាចនឹងការផិតក្បត់ មិនថាការងារ ឬជីវិតស្នេហា។ ប្រហែលជាអ្នកធ្លាប់ឆ្លងកាត់រឿងដែលធ្វើអោយអ្នកឈឺចាប់បំផុត ហើយអ្នកមិនអាចភ្លេចវាបាន។

៤. ផ្លែប៉ោម

អ្វីដែលអ្នកខ្លាចនោះគឺវាលវដ្តសង្សារ គឺសេចក្តីស្លាប់ ប៉ុន្តែមិនមែនជាខ្លួនអ្នកទេ តែជាមនុស្សដែលអ្នកស្រលាញ់បំផុត។ ការគិតបែបនេះ អ្នកប្រហែលធ្លាប់បាត់បង់មនុស្សដែលជិតដិតនឹងអ្នកបំផុត ហើយអ្នកយល់អារម្មណ៍នោះច្បាស់ដែលជាហេតុអ្នកមិនចង់ជួបរឿងបែបនេះទៀត៕

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម