ស្អាតឡើងចាំងភ្នែក! គ្រឿងអលង្ការមាសសុទ្ធ ច្នៃម៉ូដប្រណិតពីប្រេនដ៏ល្បីហុងកុងមានលក់នៅកម្ពុជាហើយ

  • 2020-10-28 10:42:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Chow Tai Fook គឺជាក្រុមហ៊ុនលក់គ្រឿងអលង្ការដ៏ល្បីឈ្មោះមួយរបស់ហុងកុង ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩២៩ និងបានពង្រីកសាខានៅតាមបណ្តាលប្រទេសជាច្រើន ដូចជាចិន កូរ៉េ អាមេរិក ជប៉ុន និងអាស៊ីអាគ្នេយ៍ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។

ល្បីរន្ទឺលើការរចនាម៉ូដគ្រឿងអលង្ការមាសសុទ្ធ បែបទំនើប ទាន់សម័យ ដ៏ទាក់ទាញ Chow Tai Fook បានប្រើបច្ចេកទេសច្នៃគ្រឿងអលង្ការដ៏ទំនើបចុងក្រោយគេបង្អស់ ធ្វើឲ្យមាសរឹង 24K (៩៩៩ មាសសុទ្ធ) បង្កើតចេញជាម៉ូដស្អាតៗដ៏ប្រណីតទាក់ទាញបំផុត ល្អឥតខ្ចោះសម្រាប់ ការចូលរួមកម្មនានា ដែលរឹតតែធ្វើសុភាពនារីមើលទៅថ្លៃថ្នូរ និងស្រស់ស្អាតមួយកម្រិតទៀត។

ជាកាដូពិសេសសម្រាប់សុភាពនារីទាំង សម្រាប់រដូវកាលថ្មីនេះ Chow Tai Fook បានចេញម៉ូដគ្រឿងអលង្ការថ្មី ២ គឺ Charms’ Collection និង LIT Collection ដែលមានលក្ខណៈពិសេស ដូចខាងក្រោម ៖

១. Chow Tai Fook ‘Charms’ Collection ៖ ការរចនាម៉ូដថ្មីនេះត្រូវបានច្នៃចេញ ពី ធាតុដើមនៃ នៃជនជាតិចិនបុរាណ ដែលឆ្លុះបញ្ជាំងពីភាពទាក់ទាញ ដោយប្រើពន្លឺ ដ៏ភ្លឺចែងចាំងទាក់ភ្នែក , ត្រូវបានគេច្នៃធ្វើចេញពីមាសសុទ្ធដ៏រឹង , មានភាពប្រណិត តែបង្កប់ភាពទន់ភ្លន់ស័ក្តិសមជាមួយសុភាពនារីគ្រប់រូប ដែលមានភាពរឹងមាំ ឋិតឋេរ និងចែងចាំងដាច់គេ នៃ Charms Collection ។ សម្រស់ដ៏ទាក់ទាញរបស់ មាសសុទ្ធ ៩៩៩ នេះ នឹងបង្ហាញពី ភាពថ្លៃថ្នូរពីធម្មជាតិនៃស្ត្រី ដែលសាមញ្ញ ប៉ុន្តែស្រស់ស្អាត ឆើតឆាយ និងទាក់ទាញតាមរយៈការច្នៃម៉ូដថ្មីនេះ ។

នៅក្នុង Charms Collection នេះ មានម៉ូដថ្មីៗដូចជា Knot, Chuang Hua និង Bat។

ម៉ូដ Knot៖ តំណាងឲ្យភាពរឹងមាំ និងការស្រុះស្រួលគ្នា ដែលភាគច្រើនគេយករចនាជាគ្រឿងអលង្ការដើម្បីឲ្យមាន សំណាងល្អ និងសុភមង្គល។

ម៉ូដ Bat៖ តំណាងឲ្យមានជោគវាសនាល្អ និងមានភាពរុងរឿង តទៅមនុស្សជំនាន់ក្រោយៗទៀត។

ម៉ូដ Chuang Hua៖ ភាគច្រើនគេយកមកច្នៃជារូបផ្កាដាក់ជាប់នឹងមាត់បង្អួច ដែលអាចធ្វើឲ្យបំណងប្រាថ្នាទាំងអស់ ក្លាយជាការពិត។

គួរបញ្ជាក់ផងដែរថា ម៉ូដនីមួយៗ នៃ Charm Collection នេះ អាចពាក់ក្នុងសំលៀកបំពាក់គ្រប់ប្រភេទ ដែលអាចបង្កើតបានជាស្ទាយ និងចំណងចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។

២. LIT Collection

Collection នេះតំណាងឲ្យភាពស្មោះត្រង់ រឹងមាំ និងមានរូបរាងជារង្វង់ និងត្រីកោណ។ បន្ទាប់ពីបានពាក់គ្រឿងអលង្ការទាំងនោះហើយ វានឹងបង្ហាញពីភាពមានអំណាច, ភាពរីករាយ ទាន់សម័យដែលអ្នកគួរតែមានប្រចាំថ្ងៃ និងលើកទឹកចិត្តអ្នកឲ្យបង្ហាញពីស្ទាយផ្ទាល់ខ្លួនប្រចាំថ្ងៃ ។

បច្ចេកវិទ្យាថ្មី ក្នុងការរកឃើញ មាស 5G បានធ្វើឲ្យគេបង្កើតបាននូវ គ្រឿងអលង្ការ មាសស៊េរីថ្មី ដែលរឹងជាងមុន ប៉ុន្តែវាមានទម្ងន់ស្រាលជាងមុន ព្រមទាំងទាន់សម័យ ក្នុងបច្ចុប្បន្នកាលនេះ។ នៅក្នុងបច្ចេកវិទ្យាថ្មី មាស5G នេះមានធាតុផ្សំ ៥ ដូចជា ៖

ពិតជាពិសេស សម្រាប់អតិថិជនដែលបានអញ្ជើញមកដល់ហាងផ្ទាល់ អ្នកនឹងទទួលបានកាបូបកាន់ដៃស្បែកតូចមួយ ចំពោះការជាវអីវ៉ាន់ដែលបានកំណត់ទុក (Selected Items) ចាប់ពី ២មុខឡើងទៅ។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

  • ប្រូម៉ូសិននេះមានចាប់ពី ថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០

  • ទំនិញដែលបានកំណត់ទុក (Selected Items) មានដូចជា មាស 18K, មាសសុទ្ធតម្លៃថេរ, ឈុតត្បូង (មិនរួមបញ្ចូលជាមួយនឹងមាសដែលមានតម្លៃឡើងចុះ និងផលិតផល T MARK)

  • អតិថិជនមានសិទ្ធទទួលបានប្រូម៉ូសិននេះលើការទិញទំនិញដែលកំណត់ទុក (Selected Items) ចាប់ពី ពីរមុខឡើងទៅ

  • ការផ្ដល់ជូននេះមានកំណត់ (អ្នកមកមុនបានមុន)

  • ការផ្ដល់ជូននេះមានតែសម្រាប់សាខា Chow Tai Fookក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ

  • Chow Tai Fook រក្សាសិទ្ធក្នុងការកែប្រែ ។

ចង់ច្បាស់ សូមអញ្ជើញទៅទស្សនា ប៉ះស្ទាប និង លសាកដោយផ្ទាល់ នូវ​ម៉ូដគ្រឿងអលង្ការថ្មីទាំងនេះនៅទីតាំងហាង Chow Tai Fook សាខាកម្ពុជា ឬ អាចទាក់ទងសួរព័ត៌មានលម្អិតដូចខាងក្រោម ៖

  • ទីតាំង ៖ ស្ថិតនៅLot B1, ជាន់ទី១នៃ មជ្ឈមណ្ឌលពាណិជ្ជកម្មព្រីនស៍ សេនត្រល ផ្លាហ្សា(Prince Central Plaza) ,N0 271, នៅលើមហាវិថីព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ

  • លេខទូរស័ព្ទ៖ (855) 23 866 669

  • ម៉ោងធ្វើការ៖ 10:30ព្រឹក-8:00យប់ (ច័ន្ទ-អាទិត្យ)

  • វិបសាយ៖ Chow tai fook

ណារីតា

អត្ថបទពេញនិយម