សប្បាយចិត្តមិនខាន! ទាំងនេះ ជាគុណសម្បត្តិច្រើនឥតខ្ចោះដែលមានសង្សារចេះថតរូប

  • 2020-10-22 08:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន ​អ្នក​ណា​ក៏​ចូល​ចិត្ត​ថត​រូប​ដែរ​មែន​ទេ? ហើយ​បើ​និយាយ​ពី​អ្នក​ចេះ​ថត​រូប​វិញ ​គឺ​គាត់​ដឹង​ពី​របៀប​ចាប់​ជ្រុង ​ព្រម​ទាំង​មាន​បច្ចេកទេស​ថត​ខុស​ៗ​គ្នា​ថែម​ទៀត។ ​ដូច្នេះ ​មិន​ថា​អាយុ​គម្លាត​គ្នា​ប៉ុន​ណា​នោះ​ទេ ​មាន​សង្សារ​ជា​អ្នក​ចេះ​ថត​រូប ​ច្បាស់​ជា​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត រីក​ថ្លើម​មិន​ខាន។ ​ថ្ងៃ​នេះ ​កញ្ញា ​នឹង​ចែក​រំលែក​រឿង​រ៉ាវ​ដែល​មាន​សង្សារ​ជា​អ្នក​ចេះ​ថត​រូប ​ព្រោះ​​ផ្តល់​គុណ​សម្បត្តិ​យ៉ាង​ច្រើន​​ដល់​បេះ​ដូង​របស់​អ្នក ​រួម​ទាំង​ទទួល​បាន​រូប​ស្អាត​ៗ​ថែម​ទៀត។

១. ​មាន​តិច​និក​​ថត​រូប​បាន​ស្អាត

​មនុស្ស​ដែល​សិក្សា​ផ្នែក​ថត​រូប ​​​តែង​​ដឹង​ច្រើន​ពី​ជ្រុង​នៃ​ពន្លឺ ​បច្ចុប្បន្ន​ភាព​របស់​រូប​ដែល​ត្រូវ​បញ្ចូន​បាន​យ៉ាង​ល្អ ​​​មិន​ថា​ជា​ប្រភេទ​ថត​​រូប​ម្ហូប ​ថត​ទេសភាព ​ថត​មនុស្ស ​ថត​​សត្វ​​ឆ្កែ ឬ​ឆ្មា​នោះ​ទេ ។ ​បច្ចេក​ទេស​ថត​របស់​គាត់​​នឹង​ចេញ​មក​ខុស​ពី​រូប​ដែល​យើង​ថត​លេង​ធម្មតា​ដោយ​ខ្លួន​ឯង ។

២. ​ពណ៍​របស់​រូប​ ​ចេញ​មក​​ត្រូវ​ចិត្ត

ចំណុច​សំខាន់​មួយ​ទៀត ​គឺ​​​​​រូប​ដែល​គាត់​ថត​ចេញ តម្រូវ​តាម​ចិត្ត​ដែល​យើង​ស្រលាញ់​​និង​ចង់​បាន​តែ​ម្តង។ ​ពេល​ដែល​​យើង​ឃើញ​ទី​តាំង​រូប​​ស្អាត​ៗ​ហើយ ​គាត់​នឹង​សារ៉េ​យក​​ពណ៍​ពន្លឺ​ឲ្យ​រូប​នោះ​កាន់​តែ​ស្អាត ដោយ​មិន​បាច់​ខ្ជះ​ខ្ជាយ​លុយ​ទិញ​​ឧបករណ៍​យក​មក​រៀប​បន្ថែម​ឡើយ ព្រោះ​មិត្ត​ប្រុស​បាន​​បង្កើត​​រឿង​ទាំង​នេះ​រួច​ទៅ​ហើយ។

៣. ​ដឹង​ពី​ជ្រុង​ស្អាត

​បើ​និយាយ​ពី​ជាង​​ថត​រូប​ដទៃ ​គេ​ប្រហែល​មិន​ដឹង​ឡើយ​ថា​ជ្រុង​​​នៃ​មុខ​របស់​របស់​អ្នក ​ប៉ែក​មួយ​ណា​ស្អាត ហើយ​​អ្នក​ក៏​មាន​អារម្មណ៍​អៀន​ពេល​គេ​​ឲ្យ​អ្នក​ធ្វើ​កាយ​វិការ​អញ្ចេះ​អញ្ចុះ។ តែ​សម្រាប់​មាន​មិត្ត​ប្រុស​ជា​អ្នក​ថត​រូប​វិញ ​​គាត់​ដឹង​ច្បាស់​ណាស់​ថា ​ប៉ែក​ខាង​ជ្រុង​ណា​នៃ​មុខ​របស់​អ្នក​ស្អាត ​ហើយ​​កាយ​វិការ​ថត​វិញ ​គឺ​អ្នក​អាច​ធ្វើ​បាន​តាម​ចិត្ត ដោយ​គ្មាន​​អារម្មណ៍​អៀន​ខ្មាស ឬ​ទើស​ទាល់។

៤. ​កម្រិត​រូប​ចេញ​មក​ច្បាស់​ដូច​ប្រាថ្នា

មិន​ថា​​ថត​ពេល​ងងឹត ​មុខ​មាន​មុខ ឬ​ស្បែក​មិន​រលោង ​ក៏​​​រូប​ថត​របស់​អ្នក​ចេញ​មក​ស្អាត​លើស​ពី​ការ​រំពឹង​ទុក​ដែរ ព្រោះ​នេះ​ជា​ស្នាដៃ​ឯក​របស់​មិត្ត​​ប្រុស​កំពូល​អ្នក​ថត​រូប​នោះអី។ ​លើស​ពី​នេះ ​គាត់​ថែម​ទាំង​អាច​កែ​រូប​​ដែល​មាន​ Background ​មិន​​ស្អាត ​សម្រាប់​អ្នក​បាន​ទៀត​ផង។

៥. ​​ថត​រូប​បាន​ស្អាត​ៗ​ដោយ​ Free Free គ្មាន​ដែន​កំណត់

​រឿង​ចុង​ក្រោយ​នេះ ​គឺ​​ថា ​អ្នក​អាច​ថត​រូប​ប៉ុន្មាន​សន្លឹក​ក៏​បាន ​គឺ​ Free ​គ្មាន​ដែន​កំណត់ ​មិន​ថា​ថ្ងៃ​ឬ​ពេល​វេលា​ណា​​នោះ​ទេ។ ​ម្យ៉ាង​ទៀត ​បើ​អ្នក​ចង់​​បាន​ស្ទីល​ថត​រូប​តាម​ផ្លូវ ​ឬ​ស្ទីល Alone ​អី​ក៏​បាន​ គឺ​អ្នក​ចង់​បានស្ទីល​បែប​ណា​​ក៏​បាន ​សំខាន់​គ្រាន់​តែ​អនុញ្ញាត​ឲ្យ​មិត្ត​ប្រុស​ដឹង​ជា​មុន ​នោះ​គាត់​នឹង​រៀប​ចំ​ឲ្យ​អ្នក​ជា​មិន​ខាន។ ​អ្នក​ក៏​មិន​បាច់​ត្រូវ​ចំណាយ​លុយ​ច្រើន ​លើ​​ការ​ជួល​គេ​ឲ្យ​មក​​ថត​រូប​នោះ​ទេ។ ​​ឃើញ​អត់! ​ថា​នេះ​ហើយ ​គឺ​​ជា​គុណ​សម្បត្តិ​ដែល​មាន​សង្សា​ចេះ​ថត​រូប​ឲ្យ ​គឺ​ចំណេញ​ច្រើន​ណាស់៕​​​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម