ជីវិតអ្នកអាចនឹងមានន័យជាងមុន បើសិនជាផ្អាកធ្វើរឿងនេះមួយរយៈ

  • 2020-10-22 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​​​ការដែលកាត់ផ្ដាច់ខ្លួនពីរឿងទាំង ១០ យ៉ាងនេះអាចជួយដល់សុខភាពផ្លូវចិត្តអ្នកបានយ៉ាងច្រើន៖

១. ពេលមិនទាំងចាប់អារម្មណ៏ផង ក៏លើកទូរសព្វមកអូសចុះអូសឡើងតាំងតែពីពេលបើកភ្នែកភ្លាម ក៏រ៉ាវទូរស័ព្វមកចុច ពេលអផ្សុកក៏ចុច។ មានដែលធ្លាប់គិតអត់ថាចំណាយពេលអត់ប្រយោជន៏មួយឆ្នាំប៉ុន្មានលើវានោះ។

២.​ បណ្តាញទំនាក់ទំនងសង្គមជាគ្រឿងជំនួយក្នុងការប្រាស្រ័យទាក់ទង តែបើប្រើប្រាស់មិនត្រឹមវាក៏អាចក្លាយជាជំងឺបានដែរ។

៣. ទោះជាចំងាយរាប់ពាន់គីឡូម៉ែត ក៏បណ្ដាញទំនាក់ទំនងសង្គមជួយអោយនៅតែរក្សាទំនាក់ទំនងបាន តែវាក៏អាចធ្វើអោយទំនាក់ទំនងរវាងអ្នកនឹងមនុស្សជិតដិតកាន់តែឃ្លាតឆ្ងាយទៅ។

៤. អ្នកខ្លះក៏ប្រើប្រាស់ដោយចង់គេចពីស្ថានភាពស្មុគស្មាញពីជីវិតពិតខ្លួន ទម្លាប់បែបនេះបើបន្តទៅកាន់តែយូរ កាន់តែធ្វើអោយខ្លួនអ្នកកាន់តែឯកោ ​មិនអាចនឹងសប្បាយចិត្តដោយពិតប្រាកដនោះទេ។

៥. អ៊ីចឹងហើយមានតែ ការដកឃ្លាពីវាមួយរយះទេ ទើបអាចអោយខ្លួនអ្នកស្វែងរកសេចក្ដីសុខបែបពិតប្រាកដបាន។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម