តួ​ឯកប្រុសរឿង Go Ahead ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្ទើរ​មិនជឿនឹងភ្នែក ព្រោះ​មុខ​ឡើង​មុន​ខ្ទឹះ និង​ទម្លាយ​មូលហេតុ​ខាង​ក្រោយ

  • 2020-10-20 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ប្រុស​ចិន​កំពុង​ឡើង​កូដ Song Wei Long កំពុង​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ជា​ខ្លាំង​ក្រោយ​ពេល​​ឃើញ​រូប​សម្បត្តិ​របស់​លោក​ក្នុង​កម្មវិធី​ថ្មី​បំផុត។

មុន​នេះ​បន្តិច​ កម្មវិធី​ប្រគល់​ពាន​​រង្វាន់​ទូរទស្សន៍ Golden Eagle Awards ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់ សិល្បករ សិល្បការិនី​ចិន​ជា​ច្រើន​រូប។ យ៉ាងណាក្ដី នៅ​ក្នុង​ចំណោម​នោះ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ គឺ​តួឯក​ប្រុស​រឿង​ភាគ​ល្បី​ឈ្មោះ Go Ahead លោក Song Wei Long។

តាម​នោះ​ដែរ អ្នក​គាំទ្រ​មើល​កម្មវិធី​ផ្ទាល់​បាន​សង្កេត​ឃើញ​ថា ទោះ​បី​ជា​ត្រូវ​បាន​តុបតែង​មុខ​ យ៉ាងម៉ត់ចត់​ហើយ​ក៏​ដោយ តែ​ស្បែក​មុខ​របស់​ប្រុស​ស្អាត​វ័យ ២១​ឆ្នាំ បាន​ឡើង​មុន​ឡើង​ខ្ទឹះ គឺ​គ្មាន​ចន្លោះ​កន្លែង​ណា​ឡើយ។ នៅ​ពេល​កាមេរ៉ា​ zoom កាន់​តែ​ជិត អ្នក​គាំទ្រ​របស់​ប្រុស​ស្អាត​នេះ​សឹង​តែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង ព្រោះ​មិន​ជឿ​ថា​ស្បែក​របស់​លោក​ ប្រែប្រួល​ឆាប់​យ៉ាង​នេះ។

នៅ​លើ​បណ្ដាញ​សង្គម ហ្វេន​របស់​លោក​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ត្បិត​មុន​ធម្មតា មិន​មែន​មាន​សភាព​បែប​នេះ​ឡើយ។ ដោយ​ខ្លាច​ហ្វេន​របស់​ខ្លួន​បារម្ភ​ខ្លាំង​ពេក តារា​កើត​ឆ្នាំ ១៩៩៩ បាន​ចេញ​មុខ​បកស្រាយ​​លើ​បណ្ដាញ​សង្គម​ថា លោក​ក៏​ដឹង​ពី​បញ្ហា​មុខ​របស់​លោក​ដែរ ហើយ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ទៅ​ជា​បែប​នេះ​នោះ​គឺ ដោយ​សារ​មួយ​រយៈ​នេះ លោក​រវល់​ខ្លាំង​ពេក ដោយ​ត្រូវ​ថត​រឿង​ដល់​ទល់​ៗ​ភ្លឺ ទើប​ធ្វើ​ឲ្យ​អាការៈ​កាន់​តែ​យ៉ាប់យ៉ឺន​ជាង​មុន។

លោក​ផ្ដាំ​ទៅ​អ្នក​គាំទ្រ​ថា ក្រោយ​គម្រោង​ថត​រឿង​នេះ​ចប់ ខ្លួន​នឹង​ចំណាយ​ពេល​សម្រាក​ឲ្យ​ច្រើន​ជាង​មុន​ដើម្បី​កុំ​ឲ្យ​បាក់​កម្លាំង​​បែប​នេះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម