មនុស្សប្រុសដែលស្មោះខ្លាំងតែងតែធ្វើរឿងបែបនេះ

  • 2020-10-19 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនចាំបាច់ទៅអង្គុយតាមតានអ្វីច្រើនពេកនោះទេ ចំនុចទាំងនេះអាចបង្ហាញថាគេមិនមានចិត្តរៀចវេរចំពោះអ្នកហើយ៖

១.​ មិនបង្ហាញថាស្រឡាញ់តែមាត់

នៅពេលដែលដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះ ក្រៅពីសម្ដីផ្អែមល្ហែមគេក៏តែងធ្វើរឿងតូចតាចជាច្រើន ដើម្បីអោយអ្នកសប្បាយចិត្តមិនដែលខាន​ ដូចជាទាញអ្នកទៅអោបពេលដើរកាត់អ្នក កាន់ដៃអ្នកនៅកន្លែងដែលមានមនុស្សច្រើន ទង្វើតូចតាចទាំងនេះហើយដែលធ្វើអោយមនុស្សនៅតែមានអារម្មណ៏កក់ក្ដៅទោះជាសេពគប់គ្នាយូរមកហើយក្ដី។

២. ទោះជាអ្នកខុស ក៏មិនប្រកាន់ច្រើន

មនុស្សប្រុសដែលមានចិត្តលើអ្នកបែបប្រាកដប្រជា អាចនឹងព្រមធ្វើជាអ្នកខុសនៅពេលដែលមានរឿងឈ្លោះគ្នា ដោយព្រមទាំងមកអង្គុយស្តាប់អ្នករអ៊ូ និង ជះកំហឹងដាក់ទៀតផង។ ការដែលធ្វើបែបនេះ ព្រោះគេគិតថាការដែលចចេសរឹងរូសពេលដែលអ្នកកំពុងតែខឹងនោះអាចធ្វើអោយរឿងតូចក្លាយជារឿងធំបាន។​​ ដោយសារតែការបារម្ភពីអារម្មណ៏អ្នកបែបនេះហើយ ទើបសុខចិត្តទទួលខុសទាំងមិនមែនជាកំហុសគេសោះ។

៣. ស្រលាញ់ទាំងចំនុចមិនល្អ

ទោះជាមិនទម្លាប់ខ្លួនភ្លាមៗ ទៅនឹងទម្លាប់មិនល្អរបស់អ្នកពីដំបូងៗក្ដី តែគេក៏មិនដែលឆ្លៀតឱកាសលើកយកចំនុចមិនល្អទាំងនោះមកអោយអ្នកមានអារម្មណ៏ថាខ្លួនមិនល្អគ្រប់គ្រាន់នោះទេមានតែជួយអ្នកកែប្រែខ្លួនអោយកាន់តែប្រសើរឡើង ពេលខ្លះអាចនឹងគិតថាទម្លាប់ទាំងនោះហើយដែលធ្វើអោយគេមិនអាចមិនគិតដល់អ្នកបានសោះ។

៤. ខ្វល់ខ្វាយពីសុខទុក្ខអ្នកជុំវិញខ្លួនអ្នក

មនុស្សប្រុសដែលស្រឡាញ់នរណាម្នាក់ពិតប្រាកដហើយនោះ តែងព្យាយាមស្វែងយល់ពីអ្វីដែលសំខាន់សម្រាប់ដៃគូរ ដោយគិតថារឿងដែលធ្វើអោយនាងសប្បាយចិត្តគេក៏សប្បាយចិត្តដូចគ្នា។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម