តើអ្នកឃើញអ្វីមុនគេ? សត្វឆ្កែឬក៏ជាមុខ?
- 2020-10-19 02:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកឃើញអ្វីមុនគេ? សត្វឆ្កែឬក៏ជាមុខ?
ភ្នែករបស់យើងទទួលបានពត៌មានដែលមានឥទ្ធិពលមកពីការគិតរបស់យើង។ ភាពច្របូកច្របល់នៃខួរក្បាលនិងចរិតអាចបង្ហាញតាមរយៈរូបភាពដែលបានឃើញ។ រូបមួយនេះនឹងប្រាប់អ្នកអំពីអត្តចរិតនិងចំណុចដែលអ្នកបានលាក់ទុកក្នុងចិត្ត។ តោះមកសាកការធ្វើតេស្តនេះសិន។
១. រូបឆ្កែ
អ្នកអាចនឹងមានរឿងស្មុគស្មាញកើតឡើងក្នុងជីវិតរបស់អ្នក។ សត្វឆ្កែជាសត្វដែលបង្ហាញពីភាពស្មោះត្រង់ សន្តិភាព និងស្ថិរភាព។បើសិនជាអ្នកបានឃើញសត្វនេះ នោះមានន័យថាអ្នកចង់រកមនុស្សម្នាក់ដែលអាចនិយាយនិងចែករំលែករឿងក្នុងចិត្តបាន។ អ្នកជាមនុស្សផ្តល់តម្លៃនិងគម្លាតសម្រាប់អ្នកដទៃ ព្រោះអ្វីដែលអ្នកចង់បានគឺជាការទុកចិត្ត និងមនុស្សម្នាក់ដែលយល់ចិត្តនិងផ្តល់ភាពរីករាយដល់អ្នកបាន។
ប៉ុន្តែអ្នកត្រូវចងចាំថារឿងអ្វីៗក៏ដោយមិនអាចបង្ខំបានទេ អ្នកត្រូវចាំតាមសម្រួល បើសិនជាអ្នកចង់បានសេចក្តីសុខពិតប្រាកដ អ្នកត្រូវយល់ពីខ្លួនឯងជាមុនសិន ដោយចំណាយពេលព្យាបាលរាល់បញ្ហាក្នុងចិត្តទាំងឡាយអោយជៀសឆ្ងាយ ទើបអ្នកអាចរកបានមនុស្សដែលអ្នកតាមរកនោះ។
២. រូបមុខ
បើសិនជាអ្នកបានឃើញរូបមុខមុន វាបញ្ចាក់ថាអ្នកមើលឃើញពិភពលោកធំធេងសម្រាប់អ្នក អ្នកមានគោលដៅក្នុងជីវិតរួចជាស្រេច។ អ្វីជាក្តីស្រមៃអ្នក អ្នកនឹងព្យាយាមសម្រេចវាឱ្យបាន ឬអ្នកបានជោគជ័យខ្លះហើយក៏មិនដឹង។ អ្វីដែលអ្នកត្រូវការគឺយកចិត្តទុកដាក់នឹងជីវិតអ្នក ហើយស្វែងរកអ្វីដែលជាការច្នៃប្រឌិត និងសម្លេងគាំទ្រពីអ្នកដទៃថាអ្នកត្រូវការច្រើនជាងនេះក្នុងជីវិតអ្នក មិនមែនសំដៅទៅលើលុយឬសម្ភារៈនោះទេ។
វាអាចបង្ហាញពីស្នេហារបស់អ្នកផងដែរ។ អ្នកគួរតែធ្វើការសមាធិខ្លះ បើកចិត្តអោយទូលាយ និងទទួលយកអារម្មណ៍ថ្មីៗ កុំចាក់សោបិទទ្វារបេះដូងអ្នកអី នោះអ្នកនឹងរកឃើញមនុស្សដែលអ្នករំពឹងចង់បាន៕
ចុចអានបន្ត៖
វិធីក្តាប់ដៃអាចបង្ហាញពីបុគ្គលិកលក្ខណៈខាងក្រៅ ខាងក្នុងនិងជីវិតស្នេហារបស់អ្នក