ពាក្យចាស់ថាត្រូវ ខ្ញីកាន់តែចាស់កាន់តែហឹរ

  • 2020-10-20 08:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅមនុស្សស្រីយើងពេលដែលមានគ្រួសារហើយគឺតែងតែព្រងើយកន្តើយក្នុងការថែរក្សាតុបតែងខ្លួនជាងមុន ជាពិសេសគឺនៅពេលដែលចាប់ផ្តើមមានកូន។ ក៏ប៉ុន្តែមានមួយចំនួនគឺកាន់តែយកចិត្តទុកដាក់ខ្លាំងឡើងទៅលើរឿងនេះ។

(Lyn Slater)

ជាឧទាហរណ៍ Lyn Slater ជាស្រ្តីជនជាតិអាម៉េរិកម្នាក់ដែលមានអាយុ ៦៦ ឆ្នាំហើយតែគាត់ទទួលបានភាពល្បីល្បាញទៅលើការសរសេរ Fashion Blog របស់គាត់។ Lyn បាននិយាយថាគាត់បានចាប់ផ្តើម Accidental Icon នេះគឺដើម្បីជួយដល់មនុស្សដែលមានវ័យដូចជាគាត់ក្នុងការរស់នៅក៏ដូចជាការសម្របខ្លួនទៅនឹងទីក្រុងដ៏ស៊ីវីល័យដែលពួកគាត់កំពុងតែរស់នៅ។

(ម៉ូដនិងស្ទីលរបស់ Lyn Slater)

គាត់បានបញ្ជាក់ថែមទៀតថា ការរស់នៅជាលក្ខណៈសមញ្ញប៉ុន្តែមានភាពវៃឆ្លាត ភាពច្នៃប្រឌិត ម៉ូដនិងសម្រស់ ការគិត ហើយអ្វីដែលសំខាន់បំផុតនោះគឺការរស់នៅដែលមានផាសុកភាពនិងការពេញចិត្តចំពោះខ្លួនឯង។

ខាងក្រោមនេះគឺជាកម្រងរូបភាពដ៏ស្រស់ស្អាតរបស់លីន៖

(Accidental Icon - Lyn Slater)
(Accidental Icon - Lyn Slater)
(Accidental Icon - Lyn Slater)
(Accidental Icon - Lyn Slater)

រូបភាព៖ Instagram, Accidental Icon, Pinterest

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម