ប្រភេទបន្លែដែលបៀមខ្លាញ់ច្រើន អ្នកចង់ស្គមមិនគួរទទួល

  • 2020-10-14 02:35:00
  • ចំនួនមតិ 4 | ចំនួនចែករំលែក 110

មិនមែនមានតែអ្នកទេដែលគិតថាមានតែសាច់ទេទើបធ្វើអោយអ្នកឡើងគីឡូបាន តែតាមពិតទៅបន្លែទេដែលអាចស្រូបយកជាតិខ្លាញ់បានច្រើន ហើយបើញ៉ាំវាញឹកញាប់ទៀតនោះប្រាកដឡើងគីឡូស្រឹតៗជាមិនខាន។

១.​ ប្រភេទអាហារដែលស្រូបខ្លាញ់ដូចអ៉េប៉ុង​: ត្រប់ ​និង​ តៅហ៊ូ

ផ្នែកខាងក្នុងនៃផ្លែត្រប់មានសភាពមមិនខុសពីអេប៉ុងធំមួយទេ ហេតុដូចនេះហើយទើបវាអាចស្រូបខ្លាញ់បានច្រើនជាងប្រភេទបន្លែទូទៅ។ ដូចនេះពេលស្លរសម្លដែលមានជាតិខ្លាញ់ច្រើន កុំប្រើប្រាស់បន្លែដែលមានលក្ខណៈបែបនេះអោយសោះ។

២. បន្លែដែលមានជាតិម្ស៉ៅខ្ពស់: ដំឡុងបារាំង ល្ពៅ ដំឡូងជ្វា ត្រាវ

បន្លែដូចជា ដំឡូងបារាំង ដំឡូងជ្វា សុទ្ធតែមានជាតិម្ស៉ៅខ្ពស់។ មនុស្សមួយភាគធំតែងយល់ថាជាតិម្ស៉ៅ គឺជាកាបូអ៊ីដ្រាត។ អាហារដែលមានជាតិម្សៅ ច្រើនតែមានន័យថា ជាតិទឹកនៃបន្លែប្រភេទនេះមានជាតិកាបូនច្រើនដែលធ្វើអោយមនុស្សភាគច្រើនទទួលទានបន្លែប្រភេទនេះជំនួសអោយអាហារដោយមិនមានអារម្មណ៏ថាហេវ ​និង​ ឆាប់ឃ្លានមកវិញនោះទេ។ តែត្រូវចាំថាមិនត្រូវទទួលទានបន្លែប្រភេទនេះដូចបន្លែធម្មតានោះទេ។

៣. បន្លែដែលមានជាតិអន្ធិល: ពោតបារាំង ខ្ទឹមបារាំង

អ្នកអាចមើលថាតើវាជាបន្លែប្រភេទនេះបានដោយសង្កេតមើលថាពេលកាត់បន្លែនោះមានជាតិអន្ធឹល ចេញមកពីបន្លែឬអត់។ តាមពិតទៅជាតិអន្ធឹលនេះមានផ្ទុកជាតិប្រូតេអ៊ីនដែលល្អសម្រាប់សុខភាព តែមិនល្អនោះទេចំពោះអ្នកចង់សម្រកទម្រន់នោះ។

៤.​ បន្លែដែលមានមែកធាងច្រើន: ដើមខាត់ណា ស្ពីណាត់ ផ្កាខាត់ណា

ប្រភេទបន្លែទាំងនេះមិនស្រូបជាតិខ្លាញ់ដូចប្រភេទបន្លែផ្សេងទៀតទេ ដោយសារតែវាមានមែកធាងច្រើនទើបធ្វើអោយជាតិប្រេងអាចទុំនៅក្នុងកន្លុកកន្លៀតទាំងនោះបាន តែកុំមើលស្រាលស្រទាប់ខ្លាញ់ទាំងនេះអោយសោះ។ បើតាមការពិសោធមួយបានបង្ហាញថាខាត់ណា១០០ក្រាមអាចស្រូបយកជាតិខ្លាញ់បានរហូតដល់ទៅ ២០ ក្រាម បន្ទាប់ពីឆាត្រលប់ខ្លាញ់ដែលច្រើនជាងត្រប់ឆាទៅទៀត។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen