ត្រូវ​គេ​ប្រៀបធៀប​គ្នា​គ្មាន​ថ្ងៃ​លោះ តែ​តាម​ការពិត Yang Mi វ៉ា​មុខ Zhao Li Ying គ្រប់​វិស័យ​ទាំង​អស់

  • 2020-10-13 09:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​នេះ ហ្វេន​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិនទាំង ២ គឺ Yang Mi និង Zhao Li Ying កំពុង​តែ​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង​នៅ​ពេល​អត្ថបទ​ប្រៀបធៀប​អ្នក​ទាំង ២​ត្រូវ​បាន​ចុះផ្សាយ។

មុន​នេះ អ្នក​កាសែត​ម្នាក់​បាន​ចុះ​ផ្សាយ​អត្ថបទ​សមិទ្ធិផល​របស់​តារា​សម្ដែង​ស្រីលំដាប់ A ទាំង ២​របស់​ចិន​រួម​មាន Yang Mi និង Zhao Li Ying។ អ្នក​គាំទ្រ​ជា​ច្រើន​តែងតែ​គិត​ថា ស្រី​ស្អាត​ទាំង​២​ប្រាកដ​ជា​មាន​សមិទ្ធិផល​ប្រហាក់ប្រហែល​គ្នា​ហើយ ព្រោះ​ពួក​គេ​តែង​ត្រូវ​គេ​ប្រៀប​ធៀប​ជា​និច្ច។

យ៉ាងណាក្ដី ក្រោយ​អត្ថបទ​លំអិត​របស់​អ្នក​កាសែត​ខាង​លើ ទើប​គេ​ដឹង​ថា តាម​ការ​ពិត​តួ​រឿង និស្ស័យ​ស្នេហ៍​ទេវតា​៣​ជាតិ គឺ​លេច​ធ្លោ​ជាង​មិត្តការងារ​គ្រប់​វិស័យ​ទាំង​អស់។

ជាក់ស្ដែង​ ខ្សែ​ភាពយន្ត​ទាំង​អស់​របស់ Yang Mi ទទួល​ពិន្ទុ​វិជ្ជាជីវៈ​ខ្ពស់​ជាង​របស់ Zhao Li Ying ​ហើយ​រឿង​ភាគ​ទាំង​នេះ​រួម​មាន Eternal Love, The Interpreter និង Palace ជាដើម។ ចំណែក​ស្នាដៃ​របស់​តួ​រឿង និស្ស័យ​ស្នេហ៍​ដាវទេព មាន​ពិន្ទុ​វិជ្ជាជីវៈ​សម្រាប់​រឿង​គឺ​ទាប​ជាង​ច្រើន។

ទាក់ទង​នឹង​ចំណូល​ខាង​ភាពយន្ត​វិញ Zhao Li Ying រក​បាន​ចំណូល ១០០​លាន​យាន់ ( ១៥​លាន​ដុល្លារ)។ តួរ​លេខ​នេះសម្រាប់ Yang Mi គឺ ២.៥ពាន់​លាន​យាន់ (៣៦៨លាន​ដុល្លារ) ពោល​គឺ​លើស​គ្នា ២៥​ដង។

ទាក់ទង នឹង​តំណាង​សាកលលោក​វិញ Yang Mi គ្រង​តំណែង​សម្រាប់​ប្រេន​ធំៗ ៤​គឺ Estee Lauder, Victoria’s Secret, Crocs និង Stuart Weitzman។ តួ​លេខនេះ​សម្រាប់ Li Ying គឺ​សូន្យ​គត់​តែ​ម្ដង។ អត្ថបទខាង​លើ កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់ Zhao Li Ying ខឹង​យ៉ាង​ខ្លាំង ដ្បិត​​គេ​ថា អ្នក​កាសែត​ខាង​លើ​កំពុង​ចង់​បន្ទាប​កេរ្តិ៍​ឈ្មោះ​របស់ Zhao Li Ying តែ​ម្ដង៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel