ពេលទៅជួបមិត្តភក្ដិម្ដងៗ​ តើអ្នកទម្លាប់អង្គុយបែបណាដែរ?

  • 2020-10-13 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឥរិយាបថអង្គុយក៏ជាទម្រង់ភាសាកាយវិការផងដែរដែលវិទ្យាសាស្រ្តបានរកឃើញថាអាចបង្ហាញពីអារម្មណ៍របស់អ្នកបាន ទាំងនេះជាបកស្រាយមួយចំនួនដែលពាក់ព័ន្ធនឹងរបៀបដែលអង្កុយ៖

១. អ្នកផ្សងព្រេងកំពុងសំរាក

អ្នកជាប្រភេទមនុស្សដែលម៉ត់ចត់​ មានរបៀបរបប ព្រមទាំងមិនចេះប្រកាន់ច្រើន។ បើសិនជាអ្នកមានទម្រាប់ផឹកទឹកពេលអង្គុយបែបនេះ គួរតែទទួលទាន​ទឹកតែ ឬ កាហ្វេបានហើយ ប្រយ័ត្នតែច្រឡំដាក់គ្រឿងស្រវឹងចូលនោះវីវរហើយ។

២. មនុស្សបានសម្ដី

អ្នកជាប្រភេទមនុស្សដែលរាងចិត្តច្រើនបន្តិច តែមនុស្សភាគច្រើនតែងប្រាប់ថាបានធូរចិត្ត ព្រមទាំងសប្បាយចិត្តមិនដែលខានអោយតែបាននៅក្បែរអ្នក ចំនុចមួយដែលអ្នកពិបាកនឹងកែគឺ អោយតែបានគេនាំនិយាយឃាត់មិនឈ្នះទេ។

៣. មនុស្សស្ងប់ស្ងាត់

អ្នកដែលអង្គុយបែបនេះភាគច្រើនជាមនុស្សដែលមានការគិតគូរពីសុខភាពខ្លួនខ្ពស់ ហើយមានទំនោរទៅរកការហាត់ប្រាណ ឬ​ ហាត់យូហ្គាជាដើម៕

៤. មនុស្សមិនចេះនៅស្ងៀម

អ្នកជាមនុស្សដែលរាងប្លែកបន្តិច​ ប្លែករហូតដល់ថ្នាក់មនុស្សភាគច្រើនដែលស្គាល់លាន់មាត់ថាមិនដែលជួបប្រទះមនុស្សណាម្នាក់ដូចអ្នកសោះ។

៥. អ្នកដឹកនាំ

មួយម៉ាត់យ៉ាងខ្លី អ្នកជាមនុស្សដែលស្រេចឃ្លានអំណាច ចូលចិត្តអោយគេស្ដាប់តាមបញ្ជាខ្លួន។

៦.​ មាតា Chill

អ្នកជាមនុស្សដែលរួសរាយរាក់ទាក់ ហើយចាស់ទុំច្រើន ដែលធ្វើអោយមនុស្សភាគច្រើនដែលស្គាល់អ្នកហើយចេះតែចង់នៅក្បែរដេញមិនទៅ។

៧. មនុស្សស្ងប់ស្ងាត់

អ្នកជាមនុស្សដែលមិនចូលចិត្តមាត់កច្រើន​ ព្រមទាំងមានអារម្មណ៏ថាមិនស្រណុកចិត្តពេលនៅជាមួយមនុស្សប្លែកមុខ និង មនុស្សជាច្រើនអ្នកក្នុងពេលតែមួយ ដែលធ្វើអោយពេលខ្លះរកគិតអីមិនចេញសោះ។

៨.​​​​ អ្នកផ្សំគំនិត

អ្នកចូលចិត្តណាស់រឿង Prank គេហ្នឹងអោយតែរឿងបោកគេដើម្បីបានសើចសប្យាយដឹងតែមានមុខអ្នកជាអ្នកផ្សំគំនិតហើយ។

៩. មនុស្សស្រគត់ស្រគំ

អ្នកជាប្រភេទមនុស្សដែលចូលចិត្តវិភាគវែកញែក ហើយបកស្រាយពីអារម្មណ៏ផ្ទាល់ខ្លួន ព្រោះតែអ៊ីចឹងហើយ ពេលដែលត្រូវសាច់រឿងពេក ពិបាកនឹងទប់ ទើបគេចង់អ្នកទុកបែបនេះទៅ។

១​០. មនុស្សអាថ៌កំបាំង

ដូចដែលឈ្មោះដែលដាក់អោយនេះបេះដាក់តែម្ដងហើយ អ្នកជាប្រភេទមនុស្សដែលមិនសូវជាចូលចិត្តជួបគេទេ មិនចូលចិត្តពឹងពាក់គេ ចូលចិត្តនិយាយត្រង់ៗមិនបញ្ចេញបញ្ចូលច្រើន តែចូលចិត្តដឺដង ផ្លែផ្កាច្រើន។

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម