ប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើសិនជាអ្នកសុបិនឃើញបែបនេះ

  • 2020-10-02 01:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើសិនជាថ្មីៗនេះអ្នកតែងតែយល់សប្តិបែបនេះ៖

១. មានគេរត់ដេញតាម

នៅពេលដែលអ្នកសុបិនឃើញថាត្រូវបានគេរត់ដេញតាមនោះ អ្នកប្រាកដជាមានអារម្មណ៏ភ័យខ្លាច ហើយមិនស្រួលក្នុងចិត្តជាមិនខាន។ នេះអាចជាសញ្ញាដែលបង្ហាញថាអ្នកកំពុងតែមានការហត់នឿយនៅក្នុងជីវិតពិតអ្នកជាខ្លាំង ហើយមានបញ្ហាជាច្រើនដែលកំពុងតែរងចាំចម្លើយពីអ្នក។ ក្នុងកំឡុងពេលនេះ អ្នកមិនគួរសម្ងំបៀមទុក្ខតែម្នាក់ឯងនោះទេ គួរតែស្វែងរកនរណាម្នាក់ដើម្បីបានជាគ្នាក្នុងការជជែកពិភាក្សា និង ជួយកុំអោយអ្នកស្មុគស្មាញតែម្នាក់ឯងពេក។

២. ដុតភ្លើងមិនឆេះ

ភ្លើងគឺជានិមិត្តរូបនៃជីវិតនិងការរីកចម្រើន ប្រសិនបើនៅក្នុងក្តីសុបិនរបស់អ្នកមានទៀនមួយដែលរលត់ ហើយទោះជាអ្នកព្យាយាមយ៉ាងណាកី៏មិនអាចធ្វើអោយវាឆេះឡើងវិញនោះ អ្នកទំនងជានឹងប្រឈមមុខនឹងរឿងមិនអំណោយផលណាមួយហើយ អាចជារឿងការងារ ឫ លុយកាក់។ បើសិនជាអ្នកយល់សប្តិបែបនេះ គួរតែប្រុងប្រយ័ត្នអោយបានច្រើនជាងធម្មតា។

៣. ខ្ខីលុយពីគេ

ប្រសិនបើក្នុងក្តីសុបិនអ្នកកំពុងតែស្វះស្វែងរកខ្ចីប្រាក់ពីអ្នកដទៃនោះ អ្នកទំនងជានឹងជួបបញ្ហាហិរញ្ញវត្ថុណាមួយក្នុងពេលដ៏ខ្លីខាងមុននេះជាមិនខាន។ ក្រៅពីនេះក្តីសុបិន្តដែលឃើញខ្លួនឯងខ្ចីប្រាក់ក៏ជាប្រផ្នូលដែលការងាររបស់អ្នកអាចនឹងត្រូវរាំងស្ទះ ដែលអាចជាហេតុអោយអ្នកមានបញ្ហាខាងផ្នែកលុយកាក់នេះ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម