គេងមិនលក់ដោយសារស្ត្រេស អាចសាកល្បងអាហារទាំងនេះបាន

  • 2020-09-25 04:43:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 36

ប្រសិនបើអ្នកមិនអាចគេងលក់រាល់យប់ដោយសារតែភាពតានតឹងខ្លាំងឬប្រសិនបើអ្នកកំពុងឈឺក្បាលជាប្រចាំសូមកុំភ្លេចអាហារទាំងនេះអោយសោះ។

១​. ផ្លែចេក

ចេកគឺជាផ្លែឈើមួយប្រភេទដែលជួយថែរក្សាសុខភាពរាងកាយ និង សតិអារម្មណ៍ ព្រោះវាមានផ្ទុកសារជាតិ Melatonin ដែលជួយបន្ធូរភាពតានតឹង និង ផេនទីន ដែលជួយអោយរាងកាយអ្នកបញ្ចេញជាតិពុល​សារជាតិវីតាមីន B6 ក៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺក្បាលដែរ។

២. គ្រាប់​Walnut

Walnutsសំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយបង្កើនកម្រិតដូប៉ាមីននិងសេរ៉ូតូនីនដែលមាននាទីជួយជម្រុញអោយខួរក្បាលដំណើរការកាន់តែប្រសើរ។ការសិក្សាមួយបានរកឃើញថាអ្នកដែលមានកម្រិតអូមេហ្គា ៣ទាបនៅក្នុងឈាមមានទំនោរក្នុងការវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តកម្រិតស្រាលច្រើនជាងមនុស្សធម្មតា។

៣. ស្ពីណាត់

ស្ពៃខ្មៅមានផ្ទុកជាតិម៉ាញ៉េស្យូមច្រើនដែលជួយកាត់បន្ថយភាពតានតឹងពីរាងកាយបានយ៉ាងមានប្រសិទ្ធភាព។​នេះក៏បានន័យថាកង្វះម៉ាញេស្យូមក៏អាចធ្វើឱ្យអ្នកងាយនឿយហត់ និង ងាយនឹងស្ត្រេស។ ស្ពៃខ្មៅមួយពែងអាចផ្តល់ឱ្យអ្នកនូវម៉ាញ៉េស្យូម ៤០ ភាគរយដែលអ្នកត្រូវការក្នុងមួយថ្ងៃ។

៤​. ផ្លែក្រូច

មិនត្រឹមតែមានប្រសិទ្ធភាពក្នុងការបង្កើនភាពសាំក្នុងរាងកាយនោះទេ វីតាមីនសេមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយស្ត្រេសនិងជួយអោយឈាមដើរបានស្រួលបាន។

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

អត្ថបទថ្មី