មិនចាំបាច់ហាត់ប្រាណក៏ស្គមបានតាមគន្លឹះ ៤ យ៉ាងនេះ

  • 2020-09-21 10:09:00
  • ចំនួនមតិ 15 | ចំនួនចែករំលែក 141

អ្នកអាចហាត់ប្រាណបានទៀតទាត់ តែអ្នកប្រហែលជាមិនបានគិតគូរពីការទទួលចំណីអាហារជាប្រចំាឡើយ។ មានចំណីអាហារខ្លះធ្វើឲ្យអ្នកឡើងគីឡូលើសពីអ្វីដែលអ្នកខំប្រឹងហាត់ប្រាណទៅទៀត។ ហេតុដូចនេះ ថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នានឹងបានដឹងពីគន្លឹះទំាង ៤ ដែលអាចជួយឲ្យអ្នកស្គមបានដោយមិនចំាបាច់ហាត់ប្រាណ។ គន្លឹះទំាង ៤ នោះរួមមាន៖

១. កាត់បន្ថយនំចំណីផ្អែមៗ

ស្ករគឺជាមូលហេតុដ៏ចម្បងដែលបណ្តាលឲ្យអ្នកឆាប់ឡើងគីឡូ។ ដូច្នោះ បានសេចក្តីថា ដរាបណាអ្នកកាត់បន្ថយការទទួលទានរបស់ផ្អែមៗបាននោះ អ្នកក៏អាចកាត់បន្ថយការឡើងទម្ងន់បានដូចគ្នា។

២. ទទួលទានតែបៃតងឲ្យបានច្រើន

នៅពេលអ្នកទទូលទានតែបៃតងហើយ វានឹងរារំាងប្រព័ន្ធប្រតិបត្តិការរបស់អង់ស៊ីម proteolytic ដែលវាមានមុខងារជួយចាប់យកប្រតេអ៊ីននិងអាមីណូអាស៊ីត។ បន្ទាប់មកទៀត នៅពេលដែលពោះវៀនស្រូបកាន់តែតិច វានឹងស្រួបកាឡូរីតាមធម្មតាវិញ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមានបញ្ហាជាមួយនឹងការបន្ទោរបង់ អ្នកក៏អាចទទួលទានតែបៃតងផងដែរ។

៣. បន្ថយល្បឿននៃការទទួលទាន

ការបរិភោគលឿននឹងធ្វើឲ្យអ្នកកាន់តែឃ្លានទៅៗ។ ជាធម្មតា ខួរក្បាលរបស់អ្នកត្រូវការពេល ៣០ នាទីដើម្បីទទួលសញ្ញាថា ឃ្លាន។ ហេតុដូចនេះហើយ ការញុំាយឺតៗនឹងបន្ថយរយៈពេលនៃការហូបលើស ហើយវាក៏ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតផងដែរ។

៤. បរិភោគល្មមមុនពេលលំហាត់ប្រាណ

ប្រសិនបើអ្នកមានទម្លាប់ហាត់ប្រាណជារឿយៗ អ្នកគប្បីបរិភោគអាហារឲ្យឆ្អែតល្មមមុននិងក្រោយពេលធ្វើលំហាត់ប្រាណដើម្បីឲ្យរាងកាយអ្នកបានស្រូបយកសារធាតុចិញ្ចឹម។ យ៉ាងនេះហើយអ្នកគួរតែបរិភោគល្មមុនពេលធ្វើលំហាត់ប្រាណ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

៥​នាទី​រាល់​ថ្ងៃ​ដើម្បី​សុខភាព​ និង​បំបាត់​ខ្លាញ់​ក្រាស់​ផ្នត់​ៗ​នៅ​ក្រោយ​ខ្នង

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន