បញ្ឈប់ស្ត្រេសបានដោយខ្លួនឯងតាមវិធី៧យ៉ាងនេះ ដើម្បីឲ្យជីវិតរីករាយជាងមុន

  • 2020-10-21 09:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ធុញ​ថប់ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​កើត​ទុក្ខ​រហូត​ទៅ​ជា​ស្ត្រេស។ បញ្ហា​ជុំ​វិញ​ទាំង​នេះ វា​អាច​នឹង​ល្អ​ប្រសើរ ប្រសិន​បើ​យើង​ចេះ​បញ្ចប់​ការ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង។ ​អ្នក​អាច​ចាប់​ផ្ដើម​ដោយ​​ការ​ដោះ​ស្រាយ​បញ្ហា ​តាម​រយៈ​ការ​បង្កើត​ឲ្យ​ជីវិត​រស់​នៅ​​កាន់​តែ​សប្បាយ​រីករាយ​ជាង​មុន ដោយ​ពុំ​មាន​ស្ត្រេសនិង​ក្ដី​បារម្ភ។

១. សាក​ល្បង​សកម្មភាពកម្សាន្តថ្មីៗក្នុងជីវិត

ពេល​ខ្លះពួក​យើង​មាន​អារម្មណ៍​ថា​ស្ត្រេសពេក រហូត​ឈាន​ទៅ​ដល់​ការ​គិត​លើស​កម្រិត។ ​នេះ​មក​ពី​យើង​​ចូល​ចិត្ត​ក្តោប​ក្តាប់​អ្វី​គ្រប់​យ៉ាង​ម្នាក់​ឯង​ពេក។ ​ថ្វី​បើ​ក្នុង​ជីវិត​នេះ ​យើង​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​លើ​រឿង​ជា​ច្រើន​​ក្តី ​តែ​ចំណុច​ខ្លះ​​ ​រាង​កាយ​និង​ចិត្ត​មិន​អាច​ទទួល​យក​បាន​ឡើយ។ ​ដូច្នេះ យើង​ត្រូវ​ចំណាយ​ពេល​ច្រើន​បន្តិច​ កុំ​ធ្វើ​តែ​រឿង​ដដែល​ៗ​ពេញ​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ អ្នកអាចសាកល្បងសកម្មភាពកម្សាន្តថ្មីៗ ដូចជាលេងហ្គេម ដែលជាផ្នែកមួយអាចជួយឲ្យអ្នករីករាយជាងមុន និងទទួលបានបទពិសោធន៍ថ្មីផងដែរ។

សាកល្បងអំពីការស្រាវជ្រាវខាងលើនេះ មិត្តនារីៗអាច

  • Download AOG (Arena of Glory) ដែលជាហ្គេមថ្មីពី Sabay នៅលើ App Store
  • Google Playstore របស់អ្នកបាន!
  • មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចចូលរួមប្រកួត AOG Mobile Tournament៖ Battle for Glory ដើម្បីយកប្រាក់រង្វាន់សរុបចំនួន ២០០លានរៀល។ បើកការចុះឈ្មោះប្រកួតសម្រាប់សប្តាហ៍ទី១ ចាប់ពីថ្ងៃទី ១៩-២៥ តុលា ឆ្នាំ២០២០។

ព័ត៌មានបន្ថែមពីការប្រកួត ៖ https://aog.sabay.com/news-detail?news=aog-mobile-battle-for-glory

២. បដិសេធ​រឿង​មួយ​ចំនួន

ដោយសារ​តែ​ខ្លាច​បាត់​បង់​ទំនាក់​ទំនាក់​ទំនង ខ្លាច​បាត់​ឱកាស ខ្លាច​មិន​ហ៊ាន​សុំ​ការ​ពន្យារ​ពេល​ពី​នរណា​ម្នាក់ ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​វិល​វល់​និង​ស្ត្រេសដល់​កំពូល។ ​កុំ​រស់​នៅ​ដើម្បី​តែ​ចង​ចាំ​និង​ទទួល​យក​គ្រប់​យ៉ាង​ពី​អ្នក​ដទៃ​អី យើង​ខ្លួន​ឯង​ក៏​មាន​សិទ្ធ​បំពេញ​វា​​បាន​ដែរ។ ដូច្នេះ ​ត្រូវ​ផ្តល់​អាទិភាព​និង​រៀប​ចំ​បុគ្គលិក​លក្ខណៈ​ជីវិត​នូវ​អ្វី​ដែល​ចង់​ធ្វើ។ ​អ្នក​ក៏​អាច​រៀន​ឆ្លើយ No ​ដើម្បី​កាត់​បន្ថយ​ព្រំដែន​សម្ពាធ ​ជា​ជាង​មិន​ហ៊ាន​ហារ​មាត់​ស្ដី​ហើយ​អង្គុយ​កើត​ទុក្ខ​ម្នាក់​ឯង។

៣. គិត​និង​និយាយ​គាំ​ទ្រ​ខ្លួន​ឯង

​នៅ​ពេល​អារម្មណ៍​កំពុង​រង​សម្ពាធ នោះ​គឺ​ជា​ថ្ងៃ​ដែល​យើង​ត្រូវ​គ្រប់​គ្រង​ផ្លូវ​ចិត្ត​យ៉ាង​ណា​ឲ្យ​ខំ​បន្ត​ដើរ​ទៅ​មុខ​ទៀត។ កុំ​ភ្លេច​ស្វែង​រក​មនុស្ស​សំខាន់​ដែល​​អាច​ជួយ​ប្រឹក្សា​យោបល់ ព្យាយាម​អាន​សៀវ​ភៅ​ល្អ​ៗ ​មើល​រឿង​កំប្លែង​ៗ ឬ​ចេញ​ក្រៅ​ដើរ​លេង​ពាក់​ខោ​អាវ​ស្អាតៗ ព្រម​ទាំង​ញញឹម​ឲ្យ​បាន​ច្រើន និង​មិន​ត្រូវ​រំលឹក​ពី​រឿង​អតីត​នាំ​ឲ្យ​ហត់​នឿយ​ពេក​នោះ​ទេ។

៤. កុំ​រក្សា​បញ្ហា​ស្ត្រេស​ទុក​ក្នុង​ចិត្ត

កុំ​កប់​រឿង​មិន​សប្បាយ​​ក្នុង​ចិត្តរហូត​ដល់​អារម្មណ៍​លែង​មាន​ផាសុកភាព។ ​បើ​ចង់​យំ ត្រូវ​យំ​ទៅ ហើយ​បើ​អ្នក​ចង់​ចេញ​ក្រៅ​ដើរ​លេង ចង់​ធ្វើ​រឿង​អ្វី​ដែល​ចូលចិត្ត គួរ​ធ្វើ​ភ្លាម​ៗ​ទៅ។ អាច​ណាត់​មិត្ត​របស់​អ្នក​ច្រៀង​ខារ៉ាអូខេ​ក៏​បាន ​លេង​ហ្គេម​ក៏​បាន ឬ​សរសេរ​បញ្ហា​​លើ Blog ផ្ទាល់​ខ្លួន​ក៏​បាន​ដែរ។ ​កុំ​រក្សា​បញ្ហា​ស្រ្តេស​ជាប់​ខ្លួន ត្រូវ​ធ្វើ​រឿង​ផ្សេង​ៗ​ដែល​ជួយ​អ្នក​​ឲ្យ​ចៀស​ផុត​​ពី​គន្លង​នៃ​សម្ពាធ។

៥. សមាធិ

អំឡុង​ពេល​ដែល​ចិត្ត​របស់​អ្នក​កំពុង​ប្រឈម​នឹង​បញ្ហា​ស្ត្រេស អ្នក​អាច​ដោះ​ស្រាយ​ដោយ​ការ​​​​បិទ​ភ្នែក​ប្រហែល ៥-១០ នាទី ដក​ដង្ហើម​វែង​ៗ​និង​សាក​ល្បង​រាប់​​លេខ​ម្ដង​មួយ​ៗ ហើយ​ផឹក​ទឹក​ត្រជាក់​មួយ​កែវ បន្ទាប់​មក​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់។ អ្នក​ក៏​​ត្រូវ​ផ្ដោត​អារម្មណ៍​លើ​រូបភាព​ណាមួយ​ផ្សេង​ៗ​ប្រហែល​១នាទី ដើម្បី​ឲ្យ​អារម្មណ៍​បាន​ចាក​ឆ្ងាយ​ពី​បញ្ហា​ទុក្ខ​កំពុង​វិល​វល់៕​​​

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម