រឿង​ទាំង​៥ មនុស្ស​ស្រី​មិន​គួរ​ធ្វើ​ក្រោយ​ម៉ោង​៩ បើ​មិន​ចង់​ខូច​ទាំង​សុខ​ភាព ខូច​ទាំង​សម្រស់

  • 2020-09-04 03:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​ប្រព្រឹត្ត​រឿង​ទាំង​នេះ ក្រោយ​ម៉ោង​៩​យប់ នោះ​នឹង​ធ្វើ​​ឲ្យ​ប៉ះពាល់ជា​ខ្លាំង​ដល់​ដំណេក​របស់​អ្នក ដែល​ធ្វើ​ឲ្យ​សុខភាព​អ្នក​ចុះ​ខ្សោយ និង​សម្រស់​អ្នក​នឹង​បាក់​តាម​នោះ​ដែរ។

១. ទទួលទាន​អាហារ

នៅ​ពេល​យប់​ ការ​រំលាយ​អាហារ​របស់​ក្រពះ​គឺ​យឺត​ខ្លាំង​បើ​ធៀប​នឹង​ពេល​ថ្ងៃ។ ដូច​នេះ​ដើម្បី​ឲ្យ​កិន​អាហារ​លឿន​ ក្រពះ​នឹង​បញ្ចេញ​អាស៊ីត​ច្រើន​លើស​ចំណុះ។ ទោះ​យ៉ាងណាក៏ដោយ អាហារ​ទាំង​នេះ​នឹង​នៅ​តែ​ក្លាយ​ទៅ​ជា​ខ្លាញ់​លើស ធ្វើ​ឲ្យ​អ្នក​ឡើង​គីឡូ និង​ហើម​មុខ​នៅ​ថ្ងៃ​បន្ទាប់។

២. ផឹក​ថ្នាំ​បង្កើន​កម្លាំង

ថ្នាំ​បង្កើន​កម្លាំង​ប្រភេទ​បន្ថែម​វីតាមីន និង Canxi គួរ​តែ​ទទួល​ទាន​នៅ​ពេល​ព្រឹក​ ឬ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ដោយ​សារ​ក្រោយ​ពេល​ផឹក​ថ្នាំ​ទាំង​នេះ​ នឹង​ធ្វើ​ឲ្យ​យើង​សល់​កម្លាំង ពិបាក​គេង​លក់ រសាប់​រសល់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​បាក់​កម្លាំង​នៅ​ថ្ងៃ​បន្ទាប់។

៣. ប្រើ​ប្រាស់​ទូរសព្ទ

វិទ្យុ​សកម្ម​នៅ​ក្នុង​ទូរសព្ទ​ នឹង​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ចុក ខួរ​ក្បាល​របស់​អ្នក​ធ្ងន់ធ្ងរ នឹក​គិត​តែ​ពិ​រឿង​នៅ​លើ​ទូរសព្ទ ពិបាក​បិទ​ភ្នែក​បាន។ អ្នក​គួរ​ឈប់​ប្រើ​ទុរសព្ទ​មុន​ម៉ោង ៩​ប្រមាណ​២០​នាទី ដើម្បី​ឲ្យ​ភ្នែក​បាន​សម្រាក ដោយ​អាច​ជំនួស​មក​វិញ​នូវ​ការ​មើល​សៀវភៅ ឬ​សមាធិ​វិញ។

៤. ផឹក​ទឹក​ច្រើន​ពេក

ផឹក​ទឹក​ច្រើន​ពេក ក្រោយ​ម៉ោង​៩ ក្រៅ​ពី​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ហើម​នៅ​ថ្ងៃ​បន្ទាប់​នោះ វា​ក៏​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ភ្ញាក់​ច្រើន​ដង​ដើម្បី​ទៅ​បន្ទប់​ទឹក។ អាស្រ័យ​ហេតុនេះ​ ក្រោយ​ម៉ោង៩ អ្នក​គួរ​តែ​ផឹក​ទឹក​កុំ​ឲ្យ​ស្ងួត​បំពង់​ក​បាន​ហើយ តែ​កុំ​ផឹក​ឆ្អែត​ពេក

៥. ​ធ្វើ​ការ​ធ្ងន់

មុន​ចូល​គេង ១ ទៅ​២​ម៉ោង អ្នក​មិន​គួរ​បញ្ចេញ​កម្លាំងខ្លាំង​ពេក​ឡើយ ដោយ​នៅ​ពេល​នោះ អ្នក​អាច​នៅ​សល់​អារម្មណ៍​ក្ដុកក្ដួល​ខ្លាំង ធ្វើ​ឲ្យ​ពិបាក​​ចូល​គេង។ បន្ថែម​ពី​នោះ អ្នក​អាច​នឹង​ត្រូវ​ចុក​សរសៃ និង​ឆ្អឹង​ពិបាក​ធ្វើ​ចលនា​នៅ​ថ្ងៃ​បន្ទាប់៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម