លំដាប់​លំដោយ​និង​បរិមាណ​នៃ​ការ​ប្រើ​គ្រឿង​សម្អាង​ ដែល​ស្ត្រី​ទាន់​សម័យ​គួរ​យល់​ដឹង​

  • 2020-08-25 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​ស្រស់​ស្អាត​គឺ​ជា​បំណង​ប្រាថ្នា​ មនុស្ស​ស្រី​គ្រប់​រូប។​ ដើម្បី​ឲ្យ​មាន​សម្រស់​ស្រស់​ស្អាត​ ការ​ថែរក្សា​ស្បែក​មុខ​គឺ​ជា​រឿង​សំខាន់​និង​ចាំ​បាច់​គូរ​យក​ចិត្ត​ទុក​ដាក់​ជាង​ការ​តុប​តែង​មុខ​ឲ្យ​ស្អាត​ពី​ក្រៅ​ ។​ ការ​ប្រើ​ប្រាស់​គ្រឿង​តុប​តែង​មុខ​ដើម្បី​បន្ថែម​សម្រស់​ក៏​មាន​សារ​សំខាន់​ដូច​គ្នា​ ប៉ុន្តែ​បើ​ចង់​ផាត់​ទៅ​ស្អាត​និង​មិន​ខូច​​ស្បែក​ទាល់​តែ​យើង​ប្រើ​ផលិតផល​ថែរក្សា​ និង​ចិញ្ចឹម​ស្បែក​ឲ្យ​មាន​សុខភាព។​ ដូច្នេះ​ទាំង​២​នេះ​ត្រូវ​ដើរ​ទន្ទឹម​គ្នា​។​ ប៉ុន្តែ​ឈុត​ផលិតផល​ថែរក្សា​ស្បែក​មុខ​មាន​តម្លៃ​ថ្លៃ​ ហើយ​មាន​ច្រើន​មុខ​ ដូច្នេះ​ដឹង​ពី​លំដាប់​លំដោយ​ និង​បរិមាណ​ប្រើ​ប្រាស់​ត្រឹមត្រូវ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​និង​សន្សំ​សំចៃ៖​

​ លំដាប់​លំដោយ​និង​បរិមាណ​គ្រឿង​ថែរក្សា​ស្បែក​ដែល​ត្រូវ​ប្រើ​ក្នុង​មួយដង

១.​ ហ្វូម​លាងមុខ​ បរិមាណ​ប៉ុន​ផ្លែ​ grand berry

២.​ ស្ក្រាប់ បរិមាណ​ប៉ុន​ផ្លែ​ Rosberry

៣.​ សេរ៉ូម​ ឬ Toner ឬ Essence បរិមាណប៉ុនគ្រាប់ សណ្តែកខៀវ

៤.​ ក្រែម​លាប​ភ្នែក​ (Eye Cream) ប៉ុនគ្រាប់​ធញ្ញជាតិ

៥.​ ក្រែម​រក្សា​សំណើម​ (Moisturizer) ប៉ុន​គ្រាប់​អាល់ម៉ុន

៦.​ ក្រែមការពារ​កម្ដៅថ្ងៃបរិមាណ​ ប៉ុន​គ្រាប់ទំពាំងបាយជូរ

ចំពោះ​លំដាប់លំដោយគ្រឿងសម្អាង​តុបតែង​មុខ​វីញ៖

១.​ លាង​មុខនឹងហ្វូមជូត​ឲ្យ​ស្ងួត

២.​ ប្រើ​សេរ៉ូម​ការពារ​និងព្យាបាល​ស្បែក​មុខ

៣.​ ប្រើ​ក្រែម​រក្សាសំណើម

៤.​​ ប្រើ Primer (ម្សៅស្អិត​ជាប់​ makeup បាន​យូរ)

៥.​ ម្សៅទ្រនាប់​ (foundation)

៦.​ ម្សៅ Concealer

៧.​ ម្សៅហ៊ុយ

៨.​ ម្សៅ​ផាត់

៩.​ គូល័រ​ថ្ពាល់

១០.​ ម្សៅ​Highlight ៕

ចុចអាន៖គ្រាន់​តែ​វីតាមីន E ប៉ុន្មាន​គ្រាប់ អាច​ជួយ​ឲ្យ​ផ្ទៃមុខ​នារី​ស្រស់​ស្អាត​ដល់​ម្ល៉ឹង

ប្រភព៖ Today ប្រែសម្រួល៖ Pencharm

អត្ថបទពេញនិយម