ឆ្លើយសំណួរ! ថាតើផឹកទឹក ពិតជាជួយឲ្យស្បែកស្រស់ស្អាត មែនឬ?
- 2020-08-13 09:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្លើយសំណួរ! ថាតើផឹកទឹក ពិតជាជួយឲ្យស្បែកស្រស់ស្អាត មែនឬ?
ជឿជាក់ថា មានមនុស្សជាច្រើនបានលឺថាផឹកទឹកគ្រប់គ្រាន់នឹងជួយដល់ស្បែកឲ្យលូតលាស់ល្អ ក្មេងជាងវ័យ និងល្អចំពោះសុខភាព។ ហេតុនេះ ធ្វើឲ្យមនុស្សជាច្រើនខំប្រឹងផឹកទឹកឲ្យបានទៀងទាត់។
ប៉ុន្តែតើការផឹកទឹកពិតជាជួយបង្កើតឲ្យស្បែករបស់យើងមើលទៅស្រស់ស្អាតមែនឬ? សំណួរនេះនៅតែចាក់ក្នុងចិត្តមនុស្សរាល់គ្នា ហើយថ្ងៃនេះយើងនឹងស្រាយចម្ងល់នេះឲ្យអ្នកបានដឹង។
ថ្វីបើទឹកមិនបានចូលទៅស្បែករបស់យើងដោយផ្ទាល់ តែវានឹងផ្តល់សំណើមដល់កោសិកា ហើយក៏ជ្រាបចូលក្នុងចរន្តឈាមមុនពេលបែងចែកដល់ផ្នែកផ្សេងៗក្នុងរាងកាយ។ ហេតុនេះ ជាតិសំណើមមួយចំនួនក៏បានសាយភាយមកដល់ស្បែក។ ម្ល៉ោះហើយ យោងតាមអ្នកជំនាញណែនាំថា ការផឹកទឹកក្នុងបរិមាណសមស្រប វាប្រៀបដូចជាមាន Salon មួយចាំជួយថែរក្សាស្បែកបានយ៉ាងត្រឹមត្រូវ ដែលវាលើសពីការទទួលបានស្បែកស្រស់ស្អាតទៅទៀត។
បន្ថែមពីនេះ យើងបានលឺថា ក្នុងមួយថ្ងៃមនុស្សគួរផឹកទឹកឲ្យបាន៨កែវដើម្បីផ្គត់ផ្គង់គ្រប់គ្រាន់ដល់រាងកាយ។ ប៉ុន្តែតាមពិតទៅ អ្នកជំនាញមិនទាន់អាចប្រាប់បានថា ប៉ុន្មានលីត្រនៃទឹក ដែលយើងគួរផឹកក្នុងមួយថ្ងៃនោះទេ ។ មូលហេតុនោះគឺ បរិមាណទឹកសមស្របសម្រាប់មនុស្សម្នាក់ៗ វាអាស្រ័យលើលក្ខខណ្ឌសុខភាពរាងកាយ មជ្ឃដ្ឋានជុំវិញខ្លួនគេ រួមទាំងបរិបទនៃការរស់នៅរបស់បុគ្គលនោះផងដែរ ដែលបុគ្គលខ្លះត្រូវការច្រើនជាង ៨កែវក្នុងមួយថ្ងៃ (អ្នកហាត់ប្រាណ កម្មករសំណង់ ...) និងបុគ្គលខ្លះទៀត ត្រូវការទឹកត្រឹម៨កែវ ឬតិចជាងនេះក៏បាន ប្រសិនបើគេជាអ្នកចូលចិត្តហូបបន្លែ ផ្លែឈើ ឬទឹកក្រឡុកជាដើម។
ហើយខាងក្រោមនេះ ជាគុណសម្បត្តិពិសេសៗនៃការផឹកទឹក៖
-ជួយរក្សាសីតុណ្ហភាពក្នុងរាងកាយ
-ជួយបំបាត់ការទល់លាមក
-ជួយបំបាត់អាការៈឈឺក្បាល វិលមុខ
-ជួយការពារមិនឲ្យមានជំងឺខកចិត្ត
-ជួយសម្រកគីឡូ