ងាយណាមាន! ពិព័រណ៍សម្រស់ដើមខែក្រោយ ត្រៀមចែកKOI ១៥០កែវ និង កាដូគ្រឿងសម្អាងឡើងច្រើន
- 2020-07-31 12:11:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយណាមាន! ពិព័រណ៍សម្រស់ដើមខែក្រោយ ត្រៀមចែកKOI ១៥០កែវ និង កាដូគ្រឿងសម្អាងឡើងច្រើន
ត្រៀមៗ ពិព័រណ៍សម្រស់នឹងធ្វើឡើងជាលើកទី ៧ នៅថ្ងៃទី ៧, ៨ និង ៩ ខែសីហា ឆ្នាំ ២០២០ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់។ កម្មវិធីនេះ មានការចែកជូនកាដូ ភេសជ្ជ និងប្រម៉ូសិនច្រើនសន្ធឹកសន្ធាប់ ពិសេសសម្រាប់មិត្តនារីៗតែម្ដង។
ពិព័រណ៍សម្រស់លើកនេះនឹងប្រមូលយកផលិតផលពាក់ព័ន្ធនឹងសម្រស់ ក៏ដូចជា Lifestyle ជាច្រើនមុខ មកបង្ហាញជូនសាធារណជនឲ្យតេស្តិ៍ និងសាកល្បងប្រើដោយសេរី អមដោយការលក់ប្រូម៉សិនពិសេសជាច្រើន ។ ជាមួយគ្នានេះ ក៏មានការចែកជូន ភេសជ្ជ Koi ចំនួន ១៥០ កែវ និងគ្រឿងសម្អាងចំនួន ២០០ ផងដែរ ព្រមទាំងកម្មវិធីលេងល្បែកកម្សាន្តផ្សេងៗដើម្បីឈ្នះរង្វាន់ទៀតផង។
លើសពីនេះ គ្រឿងសម្អាងជាច្រើនម៉ាក នឹងមានប្រម៉ូសិន ពិសេសៗដូចជា៖
ចំណេញច្រើន យ៉ាងនឹងចាំអីទៀត? កុំភ្លេចថ្ងៃមកចូលរួមកម្មវិធីពិព័រណ៍សម្រស់ជាមួយគ្នា ណា៎។ សម្រាប់អ្នកចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
ពិព័រណ៍សម្រស់នេះត្រូវបានរៀបចំឡើងពីក្រុមហ៊ុន 360 Event ដែលធ្លាប់មានប្រវត្តិជោគជ័យក្នុងការរៀបចំពិព័រណ៍នានា និងមានអតិថិជនជាច្រើនបានស្គាល់ពិព័រណ៍នេះនៅក្នុងផ្សារទំនើប អ៊ីអនម៉ល (Aeon mall ) តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។
នៅប៉ុន្មានថ្ងៃខាងមុខនេះ 360 Event នឹងរៀបចំឡើងជាលើកទី ៧ នៅខែសីហា ថ្ងៃទី ០៧, ០៨, ០៩ ឆ្នាំ ២០២០ នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ ( Aeon Mall Phnom Penh) នៅ Lively Plaza។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង 360 Events អាចចូលទៅកាន់គេហទំព័រហ្វេសបុកផេក៖ 360 Events
សម្រាប់ព័ត៌មានថ្មីៗ នៃការផ្សព្វផ្សាយពីការតាំងពិព័រណ៍ ឬមានបំណងចង់ជួលស្តង់អាចទាក់ទងតាម៖