ត្រូវ​គេ​ចាត់​ទុក​ថា​ដូច​ព្រះពុទ្ធ ព្រោះ​មាន​ឪពុក​ជា​អ្នក​មាន​ទី ៣​ម៉ាឡេស៊ី តែ​បែរ​ជា​ទៅ​បួស​ទៅ​វិញ

  • 2020-07-23 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​បាន ៨​ភាសា និង​ធ្លាប់​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស ស្មាន​តែ​ពេល​ត្រលប់​មក​វិញ Siripanyo នឹង​ស្នង​តំណែង​ឪពុក​ដើម្បី​រ៉ាប់រង​ជំនួញ​របស់​​គ្រួសារ តែ​ចុង​បញ្ចប់​លោក​បែរ​ជា​ដើរ​តាម​គន្លង​ព្រះពុទ្ធ​ទៅ​វិញ។

ប្រសិនបើ​អ្នក​ជា​អ្នក​ស្នង​មរតក​ស្ដុកស្ដម្ភ​ តើ​អ្នក​ដាច់​ចិត្ត​ចុះ​ចោល​គ្រប់​បែប​យ៉ាង​ឬ​អត់? ចម្លើយ​គឺ​បោះបង់​ទាំង​ស្រុង សម្រាប់​លោក Ajahn Siripanyo អ្នក​ស្នង​មរតក​របស់​សេដ្ឋី​មាន​ទី ៣​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ទៅ​បួស។

តាម​នោះ​ដែរ Ajahn Siripanyo គឺ​ជា​កូន​ប្រុស​របស់​មហាសេដ្ឋី Ananda Krishnan មាន​ទ្រព្យ​សម្បត្តិ ៥​ពាន់​លាន​ដុល្លារ និង​ជា​អ្នក​មាន​ទី​៣ ម៉ាឡេស៊ី។ យោង​តាមបណ្ដាព័ត៌មាន SCMP, Siripanyo ធំ​ដឹង​ក្ដី​នៅ​ប្រទេស​អង់គ្លេស ជាមួយ​ប្អូន​ស្រី​២​នាក់។ ដោយ​សារ​នៅ​ស្រុក​ក្រៅ​ទើប​លោក​ចេះ​ភាសា​ដល់​ទៅ ៨ភាសា​ ​ផង​ដែរ មិន​ត្រឹម​តែ​ជា​អ្នក​មាន​នោះ​ទេ លោក​ក៏​មាន​សែ​ស្រឡាយ​រាជវង្ស​ដូច​គ្នា ដោយ​ឪពុក​របស់​លោក រៀបការ​ជាមួយ លោក​ស្រី Momwajarongse Suprinda Chakraban ដែល​ជា​សមាជិក​ក្នុង​រាជវង្ស​ថៃ​មួយ​រូប។

ព្រហ្មលិខិត​ធ្វើ​ឲ្យ​លោក​ដើរ​តាម​​គន្លង​ព្រះ​ពុទ្ធ​មក​ពី ដោយ​កាល​ពី​អាយុ ១៨​ឆ្នាំ លោក​បាន​ទៅ​ថៃ​ដើម្បី​បួស​រយៈពេល​ខ្លី តែ​លោក​មិនដឹង​ឡើយ​ថា ចាប់​ពី​ពេល​នោះ​ទៅ លោក​ជាប់​បួស​ជាង​ ២០​ឆ្នាំ​មក​ហើយ។ នៅ​ពេល​នេះ លោក​គឺ​ជា​ចៅ​អធិការ​វត្តមួយ​នៅ Dtao Dum ដែល​ស្ថិត​នៅ​ព្រំដែន​ថៃ និង​មីយ៉ាន់ម៉ា។

ដោយ​សារ​តែ​មាន​សែ​រាជវង្ស និង​មហាសេដ្ឋី តែ​សម្រេច​ចិត្ត​ទៅ​បួស​នោះ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​គិត​ថា​លោក ប្រៀប​ដូច​ជា​ព្រះ​ពុទ្ធ​ទី​២​នៅ​សម័យ​បច្ចុប្បន្ន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម