នារីម្នាក់សុខចិត្តងើបម៉ោង៤ភ្លឺដើម្បីផាត់មុខ ស្រលាញ់គ្នាកន្លះឆ្នាំមិនទាន់ឲ្យឃើញមុខធម្មជាតិពិត
- 2020-07-07 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់សុខចិត្តងើបម៉ោង៤ភ្លឺដើម្បីផាត់មុខ ស្រលាញ់គ្នាកន្លះឆ្នាំមិនទាន់ឲ្យឃើញមុខធម្មជាតិពិត
គេថាបើកើតជាមនុស្សស្រីហើយ តិចច្រើនក្ដី ត្រូវចេះធ្វើខ្លួន តែបើខ្លួនដល់ថ្នាក់គេមិនដែលឃើញមុខធម្មជាតិសោះនោះ គឺជ្រុលពេកហើយ។
ខុសពីក្មេងដទៃ ដែលតែងដើរលេង ប្រលែងជាមួយក្មេងនានា Meghan Murdoch មកពីទីក្រុង Hampshire ប្រទេសអង់គ្លេស ចូលចិត្តតែផាត់មុខតាំងពីអាយុ ៨ឆ្នាំ។
នៅពេលនោះ នាងចេះផាត់មុខខ្លួនឯងដោយ លាបម៉ាស្ការ៉ា និងក្រែមរបស់ម្ដាយ។ អំឡុងពេលនោះដែរ នារីវ័យ ២២ឆ្នាំ តែងត្រូវគ្រូស្ដីបន្ទោសពីការផាត់មុខដិតៗពេកទៅរៀន ទាំងកំពុងរៀនថ្នាក់បឋម។
មកដល់វ័យ ១០ឆ្នាំ Meghan សម្រេចចិត្តសន្សំលុយកែច្រមុះ ទាំងដែលឪពុកម្ដាយរបស់នាងគិតថាច្រមុះកូនរបស់ខ្លួនគ្មានអាក្រក់អីបន្តិច។ ពេលនាងអាយុ ១៨ឆ្នាំ នាងបានសន្សំលុយបាន ២៧៧៧ដុល្លារ ហើយដល់ថ្ងៃខួបរបស់នាង នាងបានទៅកែច្រមុះដូចបំណង ក្រោយពេលបានខ្ចីបន្ថែមពីឪពុកម្ដាយ។
ទោះកែបានមុខស្អាតហើយក្ដី តែការស្រលាញ់ផាត់មុខរបស់នាងនៅតែមិនបាត់។ ជារៀងរាល់ថ្ងៃនាងត្រូវងើបម៉ោង ៤កន្លះ ដើម្បីឡើងផាត់មុខ។ នាងចាប់ផ្ដើមដោយឡេទ្រនាប់ ម្សៅទ្រនាប់ ម្សៅបិទបាំងស្លាកស្នាម ម្សៅផាត់ គូល័រថ្ពាល់ ពណ៌ភ្នែក ត្រេភ្នែក បន្ទាប់មកក៏ពាក់រោមភ្នែក និងបញ្ចប់ដោយការលាបក្រែម។ សូម្បីតែអ្នកដឹកទំនិញក៏មិនដែលឃើញមុខធម្មជាតិរបស់ស្រីស្អាតនេះដែរ។ សូម្បីតែនៅក្នុងរដូវកាល Covid-19 ក៏នាងមិនដែលខានផាត់មុខ ១ថ្ងៃដែរ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នារីខាងលើមានសង្សារម្នាក់ដែលស្រលាញ់គ្នា កន្លះឆ្នាំមកហើយ តែសង្សាររបស់នាងមិនដែលឃើញមុខធម្មជាតិរបស់នាងឡើយ។ តាមសម្ដីរបស់នាង បានឲ្យដឹងថា៖ ខ្ញុំតែងចាំគេទៅគេងហើយបានទៅលុបមុខ ហើយនៅថ្ងៃបន្ទាប់ ខ្ញុំងើបម៉ោង៤ឡើងផាត់មុខ ហើយបានទៅគេងវិញ៕