លោក​តា​៧០​ឆ្នាំ ដឹក​ទូរសព្ទស្មាត​ហ្វូន​ជាង៦០គ្រឿងរាល់​ថ្ងៃ​ពេញ​ផ្លូវ ដឹង​ហេតុ​ពិត​សឹង​សន្លប់​ឈរ

  • 2020-06-29 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក​តាម្នាក់​មក​ពី​តៃវ៉ាន់ បាន​រក​ឃើញ​ចំណង់ចំណូលចិត្ត​របស់​ខ្លួន ទោះ​បី​ជា​មាន​វ័យ​ជ្រេ​ច្រើន​ហើយ​ក៏​ដោយ។ សកម្មភាព​របស់​លោក​តា​ ក៏​ជួយ​លើក​ទឹក​ចិត្ត​ដល់​យុវវ័យ​ជាច្រើន​ផងដែរ។

កាល​ពី​ខែ សីហា ឆ្នាំ២០១៨ រូបភាព​លោក​តា​ឈ្មោះ Chen Sayuan អាយុ​៧០​ឆ្នាំ រស់​នៅ​ទីក្រុង​តៃប៉ិ ដឹក​ទូរសព្ទ​ដៃ​ច្រើនគ្រឿង ជិះ​កង់​ពេញ​ទីក្រុង​ត្រូវ​បាន​គេ​ចែក​រំលែក​ពេញ​បណ្ដាញ​សង្គម។ យ៉ាងណាក្ដី នៅ​ពេល​នោះ ទូរសព្ទ​ស្មាតហ្វូន​របស់​លោក​តា មាន​ត្រឹម​ប្រមាណ​១០​គ្រឿង​តែ​ប៉ុណ្ណោះ។

រំលង​បាន ២​ឆ្នាំ​ ខណៈ​មនុស្ស​គ្រប់​គ្នា ស្មាន​តែ​លោក​តា​ខាង​លើ បាន​សម្រាក​ហើយ​នោះ លោក​តាស្រាប់​តែ come back មក​វិញ​សារ​ជា​ថ្មី ដោយ​លើក​នេះ ចំនួន​ទូរសព្ទ​ឆ្លាត​វៃ​បាន​កើន​ដល់ ៦៤​គ្រឿង​ហើយ។ ​ក្រោយ​ពេល​សាក​សួរ​នោះ​គឺ លោក​តា​ប្រើ​ទូរសព្ទ​ទាំង​នេះ​ ដើម្បី​លេង​ហ្គេម Pokemon GO។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​បណ្ដាញ​ព័ត៌មាន​នានា លោក​តា Sayuan បាន​ឲ្យ​ដឹង​ថា ខ្លួន​ចូលចិត្ត​ហ្គេម​នេះ​ជា​ខ្លាំង។ ដោយ​សារ​តែ​ដល់​អាយុ​ចូលនិវត្តន៍​ហើយ ដូច​នេះ​ខ្លួន​លោក​ក៏​មាន​ពេល​ច្រើន​សម្រាប់​លេង​ផង​ដែរ។ ហ្គេម​នេះ​ត្រូវ​បាន​ណែនាំ​ដោយ ចៅ​របស់​លោក ចាប់​តាំង​ពីពេល​នោះ​មក លោក​តា​រត់​គ្រប់​ទិសទី​ដើម្បី​ចាប់ Pokemon។

ដើម្បី​ចាប់​បាន Pokemon កាន់តែ​ច្រើន លោក​តា​បាន​បង្កើត​គណនី​ហ្គេម​ជាច្រើន ហើយទិញ​ថែម​ទូរសព្ទ​ជា​បន្តបន្ទាប់​ ដោយ​ដំបូង​គឺ​ចាប់​ផ្ដើម​ដោយ ២-៣​គ្រឿង រហូតដល់ ៦៤​គ្រឿង​ដូច​សព្វ​ថ្ងៃ។ ដើម​ឡើយកង់អាគុយ​របស់​លោក​តា មាន​ទម្ងន់​ត្រឹម​តែ ១០​គីឡូ​ប៉ុណ្ណោះ​ តែ​ពេល​នេះ​បូក​ទាំង​ទូរសព្ទ​គឺ​បាន​ឡើង​ដល់ ២២​គីឡូ​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម