មនុស្ស​ស្រី​ឈានផុតអាយុ​៣០​ឆ្នាំ ដាច់​ខាត​ត្រូវ​មាន​លុយ​សន្សំ​មួយ​ចំនួន ដោយ​សារ​មូលហេតុ​ទាំង​នេះ

  • 2020-06-26 03:30:00
  • ចំនួនមតិ 94 | ចំនួនចែករំលែក 120

នៅ​ពេល​អាយុ​បាន​ឈាន​ផុត ៣០​ឆ្នាំ​ហើយ មិន​ថា​តិច ឬ​ច្រើន មនុស្ស​ស្រី​គួរ​មាន​ថវិការ​មួយ​ចំនួន​បម្រុង​នៅ​ក្នុង​ដៃ​ស្រាប់ ប្រសិន​បើ​ចង់​មាន​ការ​រស់នៅ​បែប​សុខុដុម​រមនា។

មិន​ថា​ប្រុស​ ឬ​ស្រី ការ​ដែល​មាន​លុយ​បម្រុង​ទុក​ក្នុង​ខ្លួន​មួយ​ចំនួន គឺ​សំខាន់​ដូច​គ្នា ដ្បិត​យើង​មិន​ដឹង​ឡើយ​ថា ថ្ងៃ​មុខ​ ថ្ងៃក្រោយ​យើង​ត្រូវ​ការ​ចំណែក​មួយ​នេះ​បន្ទាន់​នៅពេល​ណា​ឡើយ។ យ៉ាងណាក្ដី​ ចំពោះ មនុស្ស​ស្រី​អាយុ​ជាង ៣០​ឆ្នាំ គួរ​គប្បី​មាន​ថវិការ​សាកួរ​កាន់​តែ​ច្រើន​ កាន់​តែ​ល្អ​ដោយ​សារ​ហេតុផល​ជា​ច្រើន​ដូច​ខាង​ក្រោម៖

១. ពិបាក​រក​ការងារ​ធ្វើ

ការងារ​ជា​ច្រើន​​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន មិន​បាន​កំណត់​អាយុ​ឡើយ​សម្រាប់​មនុស្ស​ប្រុស ប៉ុន្តែ​សម្រាប់​មនុស្ស​ស្រី​គឺ​មាន​ការ​រឹត​ប​ន្តឹង​យ៉ាង​ខ្លាំង។ ជាក់​ស្ដែង ការ​ងារ​មួយចំនួន​ក្នុង​វិស័យ​សេវាកម្ម​មិន​ទទួល​យក​បុគ្គលិក​លើស​ពី​២៨​ឆ្នាំ​ឡើយ។ អាស្រ័យហេតុនេះ​ហើយ ប្រសិន​បើ​អាយុ​ក្រៅ​៣០​ឆ្នាំ បើ​ថ្ងៃ​មួយ​ស្ថាប័ន​ដែល​យើង​កំពុង​បំពេញ​ការងារ​មាន​បញ្ហា​អ្វី​មួយ​នោះ យើង​ក៏​នៅ​មាន​លុយ​បម្រុង​ដើម្បី​ចាយ​វាយ​​ផង​ដែរ។

២. អាច​រស់​នៅ​តាម​បែប​ដែល​ខ្លួន​ពេញ​ចិត្ត

មិន​ថា​អ្នក​ណា​ក៏ដូច​អ្នក​ណា​ដែរ នៅពេល​ដែល​យើង​គ្មាន​បញ្ហា​លុយ​កាក់ នោះ​យើង​នឹង​មាន​ភាព​​ជឿជាក់​លើ​ខ្លួន​ឯង។ ហើយ​កត្តា​នេះ​ដែរ នឹង​ជួយ​ឲ្យ​អ្នក​មិន​ត្រូវ​រស់​នៅ​ដោយ​សម្រប​តាម​បុគ្គលណា​មួយ​ផង​ដែរ ព្រោះ​អ្នក​រស់​ដោយ​ខ្លួន​ទី​ពឹង​ខ្លួន មិន​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ដទៃ។

៣. មិន​ស្លន់​ស្លោរ​ពេល​មាន​បញ្ហា

ក្នុង​មួយ​រំពេច ប្រសិន​បើ​មាន​សមាជិក​ក្នុង​គ្រួសារ​ឈឺថ្កាត់​អ្វី អ្នក​ប្រាកដ​ជា​ពិបាក​បង្វិល​លុយ​ខ្លាំង​ណាស់។ អាយុ​ក្រៅ​៣០​ឆ្នាំ ឪពុក​ម្ដាយ​ប្រាកដ​ជា​រំពឹង​លើ​យើង​ច្រើន ដូច​នេះ​ហើយ ប្រសិន​បើ​យើង​មាន​ថវិការ​មួយ​ចំនួន​បម្រុង​ទុក​ក្នុង​ខ្លួន ក្នុង​គ្រា​ទាំង​នេះ គឺ​ពិត​ជា​ប្រពៃ​ខ្លាំង​ណាស់៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel