ស្បែក​ស​ខ្ចី​ញេញ​ចេញ​ពី​ខាង​ក្នុង​ដោយ​គ្រាន់​អនុវត្ត​វិធី​ធម្មជាតិ​ទាំង​នេះ

  • 2020-06-10 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​ស​ម៉ដ្ឋ​គឺ​ជា​អ្វី​ដែល​នារី​អាស៊ី​យើង​ចង់​បាន ព្រោះ​វា​អាច​ឲ្យ​ពួក​គេ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​ក្នុង​ការ​ស្លៀកពាក់​។ បច្ចុប្បន្ន​យើង​ឃើញ​ថា​វិធី​ធ្វើ​ឲ្យ​ស្បែក​ស​គឺ​មាន​ច្រើន​ណាស់ ទាំង​ការ​ប្រើ​ប្រាស់​ឡេ ការ​ចាក់ថ្នាំ​ជាដើម។ សម្រាប់​នារីៗ​ដែល​គាត់​មិនហ៊ាន​ប្រថុយ​ក្នុង​ការ​ប្រើ​ឡេ ឬ​ចាក់​វីតាមីន​ឲ្យ​ស្បែក​ស​នោះ អាច​ងាក​មក​ប្រើ​វិធី​ធម្មជាតិខាង​ក្រោម​នេះ​វិញ ព្រោះ​វា​អាច​ជួយ​ឲ្យ​ស្បែក​ស​ចេញ​ពី​ខាង​ក្នុង​បែប​ធម្មជាតិ​តែ​ម្ដង៖

១. ស្ក្រាប​អំពិល

យក​អំពិទុំ​លាយ​ជាមួយ​ទឹក​ក្ដៅ​ឱណ្ហៗ​ឲ្យរាង​ខាប់​ ឬ​អ្នក​អាច​លាយ​ជាមួយ​ទឹកដោះគោ យ៉ាអួរ ទឹក​ឃ្មុំ​បន្ថែម​បាន​ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព។ ខាត់​លើ​ស្បែក​ឲ្យ​សព្វ​ប្រមាណ​ ៣០នាទី រួច​សឹម​លាង​ទឹក​ចេញ។ ធ្វើ​បែប​នេះ​២​ដង​ក្នុង​មួយ​សប្តាហ៍។

២.​ យ៉ាអួរ​ជាមួយ​នឹង​ក្រូចឆ្មា

យក​យ៉ាអួរ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មា​កូរ​ឲ្យ​សព្វ​ខាប់​ល្មម រួច​ខាត់​នៅ​លើ​ស្បែក​ប្រហែល​៣០ ទៅ ៤០​នាទី សឹម​លាង​ទឹក​ចេញ។ អនុវត្ត​វិធី​នេះ​ក្នុង​១​សប្ដាហ៍​២​ដង ដើម្បី​ឲ្យ​ស្បែក​កាន់​តែ​ស​រលោង។

៣. ម្សៅ​សូដា

លាយ​ម្សៅ​សូដា​ជាមួយ​អំពិលទុំ ទឹកដោះគោ អំបិល កូរ​ឲ្យ​សព្វ​និង​ខាប់ល្មម។ បន្ទាប់​មក​យក​មក​ខាត់​លើ​ស្បែក​ដង​ខ្លួន​ឲ្យ​បាន​សព្វ​ប្រហែល២០ ទៅ ៣០​នាទី។ អ្នក​អាច​ធ្វើ​វិធី​នេះ​២ដង​ក្នុង​មួយ​សប្ដាហ៍​ដូច​គ្នា ព្រោះ​បើ​អ្នក​ធ្វើ​ច្រើន​ដង​ពេក​អាច​ឲ្យ​ស្បែក​ស្ដើង។

៤. ស្រ្កាប​ជាមួយ​រមៀត

លាយ​រមៀត​ជាមួយ​ទឹកដោះ​គោ ឬ​ក៏​ទឹក​ឃ្មុំ បន្ទាប់​មក​ខាត់​លើ​ដង​ខ្លួន​ទុក​ប្រមាណ​ ២០ ទៅ ​៣០​នាទី​សឹម​លាង​ជម្រះ​ចេញ។ ប្រើ​២ដង​ក្នុង​អាទិត្យ​ដើម្បី​ឲ្យ​ស្បែក​ទទួល​បាន​ភាព​ស្រស់ស្អាត ស​ចេញ​ពី​​ធម្មជាតិ។

៥. ស្រ្កាប​កាហ្វេ

អ្នក​អាច​យក​កាក​កាហ្វ​ដែល​ប្រើ​ហើយ ឬ​អាច​ទិញ​ស្រ្កាប​កាហ្វេ​នៅ​លើ​ទីផ្សារ​ក៏​បាន។ លាយ​វា​ជាមួយ​ទឹកដោះគោ យ៉ាអួ ឬ​អាច​បន្ថែម​ទឹកឃ្មុំ​ក៏​បាន។ ខាត់​វា​ឲ្យ​បាន​សព្វ​លើ​ស្បែក​ដង​ខ្លួន ទុក​រយៈពេល​ប្រហែល ៣០ ទៅ​៤០​នាទី​ រួច​សឹម​លាង​ចេញ។ អាច​ធ្វើ​បែប​នេះ​ក្នុង​១​អាទិត្យ​២​ដង ដើម្បី​ឲ្យ​ស្បែក​ទទួល​បាន​លទ្ធផល​ខ្ពស់។

ចុចអាន៖រោម​ចិញ្ចើម​កាន់​តែ​ក្រាស់​ស្អាត ដោយគ្រាន់​តែ​អនុវត្តវិធី​ងាយៗ​ទាំង​នេះ

ប្រភព៖ Spiceee ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម